Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចន្លុះ
( ន.នាមសព្ទ )
គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។
-
ចន្លោង
( ន.នាមសព្ទ )
ទីកំណត់ចំណាំ, របស់ដែលគេឆ្លោងជាការចំណាំ ឬសម្គាល់ទុក, គ្រឿងសម្គាល់ដែលគេដាក់តាំងសម្រាប់តម្រង់បាញ់ ឬគ្រឿងសម្គាល់សម្រាប់បាញ់, សព្វថ្ងៃហៅផ្ទាំងស៊ីប ។ រូបសំណាក់តំណាងមនុស្សដែលគេធ្វើដោយធាងដូង ឬស្មៅ ឬក៏ចំបើងមានពាក់អាវស្លៀកខោចាស់ៗ ឲ្យមានរាងដូចទីងមោង ហើយយកទៅដោតឆ្លោងក្នុងស្រែ ឬចម្ការ សម្រាប់បង្អើល ឬបន្លាចសត្វចង្រៃដែលស៊ីដំណាំ ឬស្រូវ ឧ. យកចន្លោងចម្ការទៅឆ្លោងស្រែ ដើម្បីបន្លាចចាបកុំឲ្យវាស៊ីស្រូវស្រាលទើបនឹងទុំថ្មីៗ ។
-
ចន្លោះ
( ន.នាមសព្ទ )
ទីឆ្លង, ទីជាកណ្ដាលនៃប៉ែកទាំងពីរ, រវាង : ចន្លោះផ្ទះ, ចន្លោះរបង ។ គុ.
- ទំនេរ : ពេលចន្លោះពីពេលធ្វើការ ។
-
ចប
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែកសម្រាប់កាប់, ចូក, ជីក, ជម្រះដី; ចបមានច្រើនយ៉ាងគឺ ចបកាប់ ផ្លែធំវែងរាងឈរត្រង់បន្តិច ដងវែង សម្រាប់ប្រើការខាងកាប់គាស់ដី ។ ចបចក់ ផ្លែមានទំហំប្រហែល ១០ សង់ទីម៉ែត្រ ប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ, ដងខ្លីមានចម្ពាម សម្រាប់ចូកស្មៅតាមរងជួរដំណាំផ្សេងៗ ។ ចបចូក មានសណ្ឋានដូចចបចក់ដែរ ។ ចបជីក ផ្លែតូចរាងវែង បន្តិច ដងវែងសម្រាប់ជីកដី ជីករណ្ដៅជាដើម ។ ចបជម្រះ ផ្លែដូចចបកាប់ តែរាងតូចស្ដើងជាង, ជំហរផ្លែរាងខុបទ្រេតមករកដងបន្តិច សម្រាប់ជម្រះស្មៅ ។ ចបប៉ែល (បារ. Pelle) ចបរាងក្រឡូមខ្លះ រាងសំប៉ាតខ្លះ សម្រាប់ចូកខ្សាច់ ចូកបាយអជាដើម មានបែបចេញមកពីបរទេស, ច្រើនហៅ ប៉ែល តាមឈ្មោះដើម ។
-
ចប់
( កិ.កិរិយាសព្ទ )
ផុត, អស់, មិនមានតទៅទៀត : រឿងនេះចប់តែប៉ុណ្ណេះ ។ ចប់ ! ស្រេចហើយ ! អស់កើតជាអីហើយ ! ចប់តែម្ដង ! ស្រេចតែម្ដង! ចប់ហើយយើង ! អស់ការហើយយើង !
-
ចប់
( ន.នាមសព្ទ )
ចំនួនពីដើមដល់ចុង ដែលផុតអស់ត្រឹមប៉ុណ្ណោះ : មួយចប់សាស្ត្រា, សាស្រ្តាមួយចប់ ។
-
ចម
( គុ.គុនសព្ទ, ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ច្ចម អ. ថ. ចម) កំពូល; ដែលជាធំផ្ដាច់, ដែលជាចម្បងលើសលែង ។ ពាក្យនេះខ្មែរច្រើនប្រើតែក្នុងកាព្យ; ចមចក្រ, ចមចក្រពង្ស, ព្រះចមពង្ស, ចមក្សត្រ, ព្រះចមចៅ (ក្សត្រទ្រង់រាជ្យ); ប្រើក្លាយមកជា ចោម ក៏មាន ។
-
ចម្កយ
( កិ.កិរិយាសព្ទ )
[ចំ-កយ]
លយឆ្កយ, ជំទយឆ្កយ : ចម្កយដៃ ។
-
ចម្ការ
( ន.នាមសព្ទ )
[ចំ-កា]
ទីដែលគេឆ្ការ សម្រាប់ដាំសរពើដំណាំ : ចម្ការឪឡឹក, ចម្ការមន, ចម្ការពោត ។
-
ចម្ការលើ
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយឋិតនៅទល់នឹងព្រំដែន ខែត្រកំពង់ធំ រួមចូលក្នុងខែត្រកំពង់ចាម : ស្រុកចម្ការលើ ។
<< Prev 1 ... 15 16 17 18 19 20 Next >>