Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចន្ទាស់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ទាស់ : ចន្ទាស់ទ្វារ ។
-
ចន្ទាស់ទឹក
( ន.នាមសព្ទ )
កំណាត់ឈើដែលគេដាប់គល់សសរ ដាក់ចុងចេញទៅទទួលរងស្បូវ (គ្រឿងផ្ទះខ្មែរសម័យពីដើម) ។
-
ចន្ទី
( ន.នាមសព្ទ )
[ច័នទី ]
ឈ្មោះស្វាយមួយប្រភេទ ផ្លែមានគ្រាប់លៀនចេញមកខាងក្រៅ : ក្នុងសម័យសង្គមរាស្រ្តនិយម គ្រាប់ស្វាយចន្ទីមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំស្វាយចន្ទី ឲ្យមានច្រើនឡើង ។
-
ចន្ទូបមា
( ន.នាមសព្ទ )
[ច័នទូប៉ៈម៉ា ឬ ច័នទោប៉ៈម៉ា ]
or ចន្ទោបមា
( បា.បាលី ( បាលីភាសា ) )
(ចន្ទ + ឧបមា) ពាក្យប្រៀប, សេចក្ដីប្រៀប ថាដូចជាព្រះចន្ទ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ចន្ទោភាស
( ន.នាមសព្ទ )
(ចន្ទ + ឱភាស) ពន្លឺព្រះចន្ទ ។
-
ចន្ទោល
( ន.នាមសព្ទ )
[ចន់-ទោល ]
ឈើមានសណ្ឋាន-ង តភ្ជាប់នឹងក្បាលក្រពើរទេះ សម្រាប់ចងខ្សែទាញមកចងភ្ជាប់នឹងកន្លុះគោ, ក្របី; ខ្សែដែលចងនោះ ហៅថា ខ្សែចន្ទោល តាមចន្ទោលរទេះនោះដែរ ។
-
ចន្ទ្រគ្រាស
( ន.នាមសព្ទ )
or ចន្រ្ទគ្រាះ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការចាប់ព្រះចន្ទ្រនៃរាហូអសុរិន្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ គ្រាះ ផង) ។
-
ចន្ទ្រាធិមាស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ថ្ងៃលើកគឺថ្ងៃមួយដែលថែមត្រង់ខែជេដ្ឋតាមចន្ទគតិ ឲ្យខែជេស្ឋមាន ៣០ ថ្ងៃ ។
-
ចន្រ្ទ
( ន.នាមសព្ទ )
[ច័ន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដូចគ្នានឹង ចន្ទ ។
-
ចន្លន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ចន់-ល៉ន់ ]
ដែលស្រែកខ្លាំងដោយស្លន់ ឬអាការដូចជាស្លន់ : ស្រែកចន្លន់ ។ ពេជ្រចន្លន់, តន់ចន្លោ ជាឈ្មោះ ពេជ្រ និង តន់ ដែលចាស់ទុំតំណាលថាជាសេនាល្បីល្បាញខាងចម្បាំង ក្នុងសម័យបុរាណព្រេងនាយ ប៉ុន្តែពុំប្រាដកថាក្នុងរជ្ជកាលនៃព្រះរាជាខ្មែរអង្គណាឡើយ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>