Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គយគន់
( កិ.កិរិយាសព្ទ )
ចាំមើល, ឃ្លាំមើល : គយគន់រំពៃ ។
-
គយឃ្លាំ
( កិ.កិរិយាសព្ទ )
រំពៃចាំមើល, ល្បាត : ត្រូវគយឃ្លាំគោ ក្រែងវាស៊ីសំណាបគេ ។
-
គរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជាគំនរ ។
-
គរគោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលច្រើនពេញពាស, ដេរដាស (បើយកទៅគរក្នុងទឹកអាចនឹងទៅជាគោកបាន) ។
-
គរហា
( ន.នាមសព្ទ )
[គៈ-រៈ-ហា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្រហណ) ការតិះដៀល, ដំនៀល; សេចក្ដីបន្ទោស, ការរិះគន់ ។ ច្រើនប្រើជាមួយនឹងពាក្យ និន្ទា : ត្រូវធ្វើការនេះឲ្យហ្មត់ចត់ ដើម្បីកុំឲ្យមានគេគរហានិន្ទា ។
-
គរុ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គុរុ) ធ្ងន់, យូរ ។ ន. អក្សរដែលមានសំឡេងធ្ងន់យូរ ។ ន. គ្រូ ។ ពាក្យផ្ទុយ លហុ ។
-
គរុកោសល្យ
( ន.នាមសព្ទ )
[គៈ-រុៈ-កោ-សល់]
( បា.បាលី ( បាលីភាសា ) )
ការឈ្លាសវៃរបស់គ្រូ, សេចក្ដីប៉ិនប្រសប់សម្រាប់គ្រូ ។
-
គរុទោស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គុរុទោឞ) ទោសធ្ងន់; ទោសដែលខុសនឹងគ្រូរបស់ខ្លួន ។
-
គរុភណ្ឌ
( ន.នាមសព្ទ )
[គៈរុភ័ន]
( បា.បាលី ( បាលីភាសា ) )
ទ្រព្យ ២៥ ឈ្មោះជារបស់សង្ឃ (ព. វិ.) ។ ពាក្យផ្ទុយ លហុភណ្ឌ ។
-
គរុវិជ្ជា
( ន.នាមសព្ទ )
or គុរុវិទ្យា
( បា.បាលី ( បាលីភាសា ) )
វិជ្ជារបស់គ្រូ ឬសម្រាប់គ្រូ : សាលាគរុវិជ្ជានៅក្រុងភ្នំពេញ ។
<< Prev 1 ... 15 16 17 18 19 20 Next >>