Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គាត
( កិ.កិរិយាសព្ទ )
or គាធ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គាធ “ចង, ក្រង...”) ស្លៀកលាត់ព័ទ្ធចងមាំ : គាតសំពត់, គាតខោ (គួរប្រើគាធ មានន័យជាក់ច្បាស់ជាង គាត) ។
-
គាត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សូត្រដែលចងរុំជាក្បាច់ ដើម្បីនឹងធ្វើសំពត់ហូល : ចងគាត, ជ្រលក់គាត (គួរប្រើ គាធ មានន័យជាក់ច្បាស់ជាង គាត) ។
-
គាត់
( បុ. ស.បុរិសសព្ទនាម )
គេ, អ្នក : បងខ្ញុំធ្វើការមិនកើត ព្រោះគាត់មិនសូវសប្បាយ ។
-
គាថា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កម្រងវាចាដែលមានរបៀបកំណត់ ដោយខ្យល់អក្សរមាន ឆន្ទ គណៈ ឃ្លា ល្បះ (ពាក្យកាព្យបាលី) ។
-
គាថា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មាស, ប្រាក់ជាដើម ដែលចារបញ្ចុះគាថាយ័ន្ត សម្រាប់ដាក់ខ្សែចង្កេះ, ខ្សែ-ក, ខ្សែដៃ, តាមទម្លាប់មនុស្សដែលធ្លាប់រាប់អាន; ពាក្យនេះ ច្រើនហៅក្លាយមកថា កថា ឬ កាថា (គួរប្រើ គាថាវិញ) ។
-
គាថាពន្ធ
( ន.នាមសព្ទ )
[--ពន់ ]
( បា.បាលី ( បាលីភាសា ) )
សេចក្ដី ឬ ប្រយោគដែលតែងជាគាថាប្រកបដោយឆន្ទ និង បាទ ។
-
គាថាពាន់
( ន.នាមសព្ទ )
គាថាបាលីចំនួនមួយពាន់ ក្នុងមហាវេស្សន្ដរជាតក (មហាជាតក៍) ដែលលោកអ្នកប្រាជ្ញខ្មែរបានដកស្រង់ពីក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ចារជាគម្ពីរស្លឹករឹត (គាថាបាលីសុទ្ធ) សម្រាប់ទេសនាអានបាលីសុទ្ធប្រើការអានជាបទសរភញ្ញខ្លីៗ តាមសង្កាត់បាទនៃគាថា ត្រាតែចប់ទាំង ១៣ កណ្ឌ : និមន្តលោកទេសគាថាពាន់ឲ្យចប់ទាំង ២ ខ្សែ; គេនិមន្តលោកទេសគាថាពាន់ជាជំនួសមហាជាតក៍សម្រាយ (ប្រៃរយ) ។
-
គាប
( កិ.កិរិយាសព្ទ )
ចាប់រឹតដោយគំនាប ឬ ឃ្លាប : គាបត្នោត ។
-
គាប់
( គុ.គុនសព្ទ )
ត្រូវ, ឥតខុស, ឥតទាស់ : អ្នកហ្នឹងគេគាប់នឹងចៅហ្វាយគេណាស់, គាប់ចិត្ត ; គាប់ប្រសើរ; គាប់គួរ; មានក្ដីគាប់ ។ ពាក្យផ្ទុយនឹង ខុស,ទាស់; មិនត្រូវចិត្ត ។
-
គាមកថា
( ន.នាមសព្ទ )
[គាមៈ-កៈ-ថា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្រាមកថា) ការនិយាយពីស្រុកទេសថាចម្រើន ឬវិនាស, ល្អ ឬអាក្រក់ជាដើម ។
<< Prev 1 ... 15 16 17 18 19 20 Next >>