Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គាមភាសា
( ន.នាមសព្ទ )
[គាមៈ-]
( បា.បាលី ( បាលីភាសា ) )
ភាសារបស់អ្នកស្រុកនិយាយតាមទម្លាប់, សំដីស្រុកអ្នកធម្មតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាមភាសា ទៀតផង) ។
-
គាមភោជក
( ន.នាមសព្ទ )
[គាមៈ ភោជក់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្រាមភោជក “មេស្រុក”) ។
- មហាគាមភោជក “ចៅហ្វាយស្រុក” ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាមភោជក ផង) ។
-
គាមវាសី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
អ្នកនៅក្នុងស្រុកជាប្រក្រតី, ឬអ្នកមានលំនៅប្រក្រតី នៅក្នុងស្រុក, គឺនៅក្នុងស្រុកជានិច្ច ។
-
គាមូបចារៈ
( ន.នាមសព្ទ )
[គាមូបៈចារៈ]
( បា.បាលី ( បាលីភាសា ) )
ទីជិតស្រុក, ទីជិតព្រំដែននៃស្រុក ។
-
គាយ
( គុ.គុនសព្ទ )
ដែលកន្ធែកក្រោមជាងលើ : ជើងគាយ ។
-
គាយ
( កិ.កិរិយាសព្ទ )
ចែវទូកមិនលើកចែវឲ្យផុតពីទឹក ដើម្បីនឹងប្រើចែវជួសចង្កូត; ទប់ទូកកុំឲ្យឃ្លោង ឬ កុំឲ្យទើស, កុំឲ្យទង្គិចនឹងអ្វីៗ ; អុំទូកដោយដៃម្ខាង យកដងច្រវាទប់នឹងស្មា ហើយមិនលើកស្លាបច្រវាឲ្យផុតពីទឹកក៏ហៅថា គាយ ដែរ ។
-
គារវៈ
( ន.នាមសព្ទ )
[គារៈ វៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គារវ; គៅរវ) សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម ។ ពាក្យផ្ទុយ អគារវៈ ។
- គារវកថា (គារៈវៈ កៈថា) សំដីសំដែងនូវសេចក្ដីគោរព ។
- គារវតា (គារៈវៈតា) ភាពនៃការគោរព, សេចក្ដីគោរព ។
- គារវភក្កី (បា. គារវ + ភត្តិ; សំ. គៅរវ + ភក្ដិ) សេចក្ដីគោរព និងសេចក្ដីស្រឡាញ់; សេចក្ដីរាប់អានដោយគោរព ។ល។
-
គាល់
( កិ.កិរិយាសព្ទ )
អង្គុយក្នុងសំណាក់ស្ដេច, ទៅកាន់សំណាក់ស្ដេច (រ. ស.; ស. ស.) : អង្គុយគាល់, ទៅគាល់... ។
-
គាវ
( កិ. នុ.កិរិយានុគ្រោះ )
ឫស្សី ឬឈើ ២ កំណាត់ រួមគល់កន្ធែកចុងសម្រាប់បង្អូសនង្គ័ល, រនាស់ ឬដាក់អ្វីៗ បង្អូសក៏បាន ។ រទេះជើង ២ គ្មានកង់, ស្រទបត្នោត, ដូង ក៏ហៅ គាវ ដែរ : បរគាវ, បង្អូសគាវ, គាវត្នោត, គាវដូង ។
-
គាវ
( ចិ.ចិន (ភាសាចិន) )
ឈ្មោះអាហារមានទឹកម្យ៉ាង ពួកគុយទាវ ។
<< Prev 1 ... 15 16 17 18 19 20 Next >>