Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផឹង ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    សង់ទីម៉ែត្រ : បី​ផឹង គឺ ៣ សង់ទីម៉ែត្រ ។
  2. ផឺត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផើត) ។
  3. ផុង ( កិ.កិរិយាសព្ទ )
    លង់​ចុះ, លិច​ចុះ, កប់, ស៊ុន, ជ្រុល : ផុង​កៃ, ផុង​ដៃ, ផុង​ជើង, ដើរ​ប្រយ័ត្ន​ក្រែង​ផុង ។
    - ផុង​ខ្លួន លង់​ខ្លួន, ស៊ុន​ឬ​ជ្រុល​ខ្លួន​ទៅ​ក្នុង​អំណាច ក្នុង​កណ្ដាប់​ដៃ​គេ ដោយ​មិន​សម​នឹង​បំណង ។
    - ផុង​គំនិត ស៊ុន ឬ​ជ្រុល​គំនិត​លើ​ការ​ខុស​ទំនង ។
    - លិច​លុង​ផុង​កៃ លិច​លុង​ហិន​ហោច, ស៊ុន​ជ្រុល​ខូច​ការ (ព. សា.) ។ល។
  4. ផុត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    អស់, ឥត​មាន​ត​ទៅ​ទៀត, ចប់ : ផុត​ត្រឹម​ប៉ុណ្ណឹង ។ អស់​ខ្យល់​ដណ្ហើម (ស្លាប់) : ជីតា​ខ្ញុំ​គាត់​ទើប​នឹង​ផុត​អម្បាញ់​មិញ ។
  5. ផុយ ( គុ.គុនសព្ទ )
    ទីទៃ​ពី​ជាប់ គឺ​ពុក, ជ្រោកជ្រាក, រង្គោះ​រលេះ​របេះ​ពី​គ្នា : សំពត់​ផុយ, ខ្សែ​ផុយ ។ កិ. វិ. ដែល​ហុយ​ចេញ​ម្ដង​ៗ : ជក់​បារី​បង្ហុយ​ផ្សែង​ផុយ​ៗ; រ៉ុយ, ឆ្កុយ : វា​មក​ដល់​ត្រង់​មាត់​ច្រក​នោះ​ហើយ ស្រាប់​តែ​គេ​ផុយ​ទៅ​ខាង​លិច​ទៅ​វិញ ។
  6. ផុយផាយ ( គុ.គុនសព្ទ )
    ដែល​កញ្ជះកញ្ជាយ, ចាយ​វាយ​ឥត​សណ្ដាប់; សើវ៉ើ : ស្រី​ផុយផាយ; ភរិយា​ផុយផាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នក​បួស​ឥត​ក្រឹត្យ ចាស់​ឥត​ប្រព្រឹត្ត ខ្សត់​ច្រើន​ប្រមាទ ភរិយា​ផុយផាយ ចាយ​វាយ​ឥត​ខ្នាត ពល​ពាល​សុទ្ធសាធ ប្រដៅ​ក្រ​បាន ។ (សាស្ត្រា​ច្បាប់​ រាជ​នេតិ ព្រះ​និពន្ធ​​នៃ​ព្រះ​រាជ​សម្ភារ) ។
  7. ផុរ ( កិ.កិរិយាសព្ទ ) or ផុល
    ពុះ​ហៀរ, ខ្ពុរ, ខ្សុល​ចេញ, រសោះ​ចេញ : បបរ​ផុរ ឬ ផុល; សូត្រ​ផុរ ឬ ផុល ។
  8. ផុស ( កិ.កិរិយាសព្ទ )
    លេច​ឡើង​ពី​ក្នុង​ទឹក​ឬ​ពី​ក្នុង​ដី, ខ្សុរ​ឡើង : កំណប់​ផុស, ទឹក​ផុស ។ ស្រាប់​តែ​បណ្ដាល​គិត​ឲ្យ​ឃើញ, បណ្ដាល​ឲ្យ​យល់​ច្បាស់​លាស់ : ផុស​គំនិត, ផុស​ប្រាជ្ញា ។ គុ. ដែល​ដោយ​ជ្រោក​សាច់ : ឪឡឹក​ផុស ។
  9. ផុស្សតី ( ន.នាមសព្ទ ) [ផុស-សៈដី ]
    នាម​ព្រះ​នាង​ទេវី​ជា​ព្រះ​មាតា​នៃ​ព្រះ​វេស្សន្តរ​ក្នុង​វេស្សន្តរ​ជាតក (មហា​ជាតក៍) :
    - ព្រះ​នាង​ផុស្សតី ជា​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ​ស្រី​សញ្ជ័យ...។ មហា​ជាតក៍​ប្រែរយ​ប្រើ​ក្លាយ​ជា សុបារសុបតី ឬ សុបារសបតី ឃ្លាត​ឆ្ងាយ​ណាស់​អំពី​បាលី​មហា​វេស្សន្តរ​ជាតក ។
  10. ផុស្ស​រាគ ( ន.នាមសព្ទ ) [ផុស-សៈរាក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ឈ្មោះ​ត្បូង​មាន​តម្លៃ​មួយ​ប្រភេទ : ត្បូង​ផុស្សរាគ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar