Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផែន
( ន.នាមសព្ទ )
បន្ទះ, ផ្ទាំង : ផែនស្ករ, ស្ករត្នោត ១ ផែន, ផែនស្វាយ ។
- ផែនក្ដារ បន្ទះក្ដារ ។
- ផែនដី ផ្ទៃដី, ផ្ទៃដីទាំងមូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពសុធា ផង) ។
- ផែនពិភព ឬ - ភពផែន ពិភពលោកទាំងមូល ។
-
ផែន
( ប.បរិវារសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(េផេន អ. ថ. ផែន ន. “បែប”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បែប ថា :
- បែបផែន គឺបែបគំរូ, បែបយ៉ាង, បែបភាព ។
-
ផែនការ
( ន.នាមសព្ទ )
គម្រោងការ, គោលការដែលត្រូវធ្វើ : ធ្វើតាមផែនការ, ផែនការ ៥ ឆ្នាំ ។
-
ផែនទី
( ន.នាមសព្ទ )
សំណាក, គំរូ ដែលគូរ : ផែនទីលោក, ផែនទីកម្ពុជរដ្ឋ, ផែនទីដី, ផែនទីផ្ទះ ។
-
ផែល
( កិ.កិរិយាសព្ទ )
ហែបហែលបញ្ឆៀងខ្លួន (ត្រី) : ត្រីផែល ។ លោតឡើងបញ្ឆៀងខ្លួន : ផែលឡើងជិះសេះ ។
-
ផែលទឹក
( ន.នាមសព្ទ )
ប៉ែកអវយវៈត្រង់ខាងមុខផ្នោះក្រានទាំងពីរខាង គឺត្រង់ចង្កេះរបស់សត្វចតុប្បាទធំៗ ដូចយ៉ាងគោ, ក្របី : ផែលទឹកគោ, ផែលទឹកក្របី ។
-
ផែះ
( ឧ.ឧទានសព្ទ )
សូរឮដោយផ្ទុះផាវតូចៗ ជាដើម ។
-
ផោង
( ន.នាមសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ផង (លើកលែងប្រើយូរហើយ) ។
-
ផោដ្ឋព្វារម្មណ៍
( ន.នាមសព្ទ )
[ផោត-ឋាប់-ពារ៉ម់ ]
( បា.បាលី ( បាលីភាសា ) )
(ផោដ្ឋព្វារម្មណ) អារម្មណ៍ដែលកើតអាស្រ័យផោដ្ឋព្វៈ ។
-
ផោដ្ឋព្វៈ
( ន.នាមសព្ទ )
[ផោត-ឋាច់-ពៈ]
( បា.បាលី ( បាលីភាសា ) )
ការពាល់ត្រូវដោយកាយ គឺការប៉ះពាល់ត្រូវកាយដោយក្ដៅ, ត្រជាក់, រឹង, ទន់... (នាំឲ្យកើតសេចក្ដីដឹង), ផស្សៈ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>