Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនិស្សរៈ

Chuon Nath's Khmer-Khmer Dictionary
  1. អនិស្សរ ( ន.នាមសព្ទ ) [អៈនិស-សៈរ៉ៈ] or អនិស្សរៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< អន៑ “មិន, មិន​មែន; ពុំ, ពុំ​មែន, ឥត” + ឥស្សរ “ជា​ធំ”; អនីឝ្វរ < អន៑ + ឦឝ្វរ) ដែល​មិន​មែន​ជា​ធំ; អ្នក​ដែល​មិន​មែន​ជា​ធំ​លើ​គេ, ចិត្ត​ដែល​មិន​មែន​ជា​ធំ​លើ​រូប​កាយ : ខ្លួន​ខ្ញុំ​ជា​អនិស្សរៈ ធ្វើ​ម្តេច​នឹង​សម្រេច​ការ​នេះ​បាន ! (បើ​ស្ត្រី​និង ព. ហុ. ជា អនិស្សរា) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។
    - អនិស្សរ​ជន ឬ - --បុគ្គល ជន​ឬ​បុគ្គ​ល​ដែល​មិន​មែន​ជា​ធំ​លើ​គេ ។
    - អនិស្សរ​ភាព ភាវៈ​ឬ​ភាព​នៃ​អ្នក​ដែល​មិន​មែន​ជា​ឥស្សរៈ; ដំណើរ​មិន​មែន​ជា​ធំ​លើ​គេ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏​បាន, ដូច​ជា​កាព្យ​ថា : កាល​ខ្លួន​នៅ​ក្មេង កុំ​យក​ការ​លេង មក​ធ្វើ​ជា​មុខ ត្រូវ​ខំ​រៀន​សូត្រ កុំ​ស៊ុក​គ្រលុក សន្សំ​ទ្រព្យ​ទុក តាម​វ័យ​កុំ​ធ្លោយ ។ ដល់​ចាស់​ជរា​ អនិស្សរា កម្លាំង​ថយ​ខ្សោយ ធ្វើ​អ្វី​ពុំ​កើត ភ្លេច​មុខ​ភ្លេច​ក្រោយ គួរ​កុំ​បណ្តោយ ឲ្យ​ខាត​វេលា ។ អាយុ​ជីវិត ភ្លេច​ពុំ​បាន​គិត អាទិត្យ​ចន្រ្ទា ថ្ងៃ​ស៊ី​យប់​ស៊ី ខ្ទេចខ្ទី​អាត្មា ដល់​ពេល​អនិច្ចា ទើប​ភ្ញាក់​ខ្លួន​ព្រើត ។ ឬ​មួយ​បែប​ទៀត​ថា : ខ្លួន​ប្រាណ​ជន​ចាស់ ទ្រម​តាម​ចំណាស់ អនិស្សរា ធ្វើ​អ្វី​លែង​កើត រស់​តែ​មាត់​ថា អ្នក​មាន​ប្រាជ្ញា គួរ​កាន់​សុចរិត ។ តាំង​ពី​ខ្លួន​ក្មេង កុំ​គិត​តែ​លេង ភ្លាំង​ភ្លេច​ការណ៍​ពិត លុះ​ដល់​ខ្លួន​ចាស់ ទើប​កាន់​សុចរិត រូប​កាយ​មិន​ស្បិត ស្ដាប់​ចិត្ត​ចង់​ឡើយ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar