Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យើ !
( ឧ.ឧទានសព្ទ )
or យើះ !
សូរលាន់មាត់ ដោយក្រោធ, ដោយចំអកឲ្យ, ដោយផ្ទាន់, ដោយភ្ញាក់, តឹងចិត្ត, ឆ្ងល់ : យើ ! ដល់ម្ល៉ឹងម៉ឹងឬ ? យើ ! ល្អណាស់តើហ្ន៎ !; យើះ ! មិនសមបើដល់ម្ល៉ឹងសោះ !; លាន់មាត់ថា យើអើ !, យើអើហ្ន៎ ! ក៏មាន ។
-
យើង
( បុ. ស.បុរិសសព្ទនាម )
ខ្ញុំទាំងឡាយ, ពួកខ្ញុំ : យើងត្រូវទៅ ។ សម្រាប់និយាយក្រាបទូលក្សត្រិយ៍ ព. បុ. ថា យើងខ្ញុំព្រះអង្គ; ព. ស. ស. ថា ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ... ។ សម្រាប់និយាយនឹងសេនាបតីថា យើងខ្ញុំ ព្រះបាទម្ចាស់ ។ សម្រាប់និយាយនឹងមន្រ្តីស័កិ្តធំចុះពីសេនាបតីមកថា យើងខ្ញុំព្រះបាទ ។ សម្រាប់និយាយនឹងព្រះភិក្ខុសង្ឃថា យើងខ្ញុំព្រះករុណា ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិតូចឬនិងរាស្រ្តដោយសេចក្ដីគោរពថា យើងខ្ញុំ ។ បើស្រ្តី ប្រើតាមលំដាប់ជាន់ថ្នាក់ខ្ពស់ទាបមានត្រឹមតែ យើងខ្ញុំម្ចាស់, យើងខ្ញុំ, យើង ប៉ុណ្ណេះ ។
-
យេកយោក
( កិ.កិរិយាសព្ទ )
or យេកយោគ
ដែលយោកចុះយោកឡើងរឿយៗ, ដែលយោកយោលទៅមកៗ រឿយៗ : ដំណើរយេកយោក; ដើរយេកយោក, ខ្យល់ខ្លាំងបក់ដើមត្នោតលៃយេកយោក (សរសេរជា យីកយោក ឬ យីកយោគ ក៏មាន, តាមទម្លាប់និយាយ) ។
-
យេស៊ូ
( ន.នាមសព្ទ )
or យេស៊ូគ្រិស្ត
( បារ.បារាំង ( ភាសាបារាំងសែស ) )
(ហ៊្សេហ៊្សុយ ឬ ហ៊្សេហ៊្សុយ-គ្រិស្ត Jésus oú Jésus Christ) នាមសាស្តាម្នាក់ជាអ្នកបង្កើតលទ្ធិ ឬសាសនាក្រេជែន ឬ គ្រិស្ត, កើតនៅក្រុង បេថ្លេអែម (Bethléem) ប្រទេស ប៉ាឡេស្ទីន (Palestine) ក្នុងរវាង ព. ស. ៥៤៥ (ឆ្នាំរកាត្រីស័ក) ទទួលមរណភាពក្នុងកាល ព. ស. ៥៧៤ (ឆ្នាំខាលទោស័ក) ក្នុងអាយុគម្រប់ ៣០ ឆ្នាំ, គឺក្នុងរវាង គ. ស. ៣០; តាំងសករាជមួយគិតពីថ្ងៃដែលសាស្តានេះ កើត ហៅថា គ្រិស្តសករាជ (សរសេរអក្សរសង្ខេបថា គ. ស.) គឺសករាជដែលនិយមប្រើក្នុងប្រទេសអឺរ៉ុបនិងប្រទេសអាស៊ី ដោយ ច្រើនក្នុងសម័យសព្វថ្ងៃនេះ ។
-
យែក
( ប.បរិវារសព្ទ )
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ យំ ថា : យំយែក គឺយំរៀបរាប់ ឬយំអង្គុកអង្គុល ។
-
យៃ
( គុ.គុនសព្ទ )
អភ័ព្វដំណើរ, ដែលតែងតែទាស់ដំណើរ, ទាស់ការ; ដែលរអាក់រអួល, ស្កុនដំណើរ, ស្កុនការ : យៃដំណើរ, យៃការ ។
-
យោ
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ ដោយអស្ចារ្យ, ស្ងើច, កោត; សរសើរ, ប្លែកក្នុងចិត្ត : យោ ! ប្លែកណាស់តើ !, យោ ! ម្ល៉ឹងម៉ឹងឬ ?
-
យោក
( កិ.កិរិយាសព្ទ )
or យោគ
( ស.សៀម ( ភាសាសៀម ) )
យោលខ្លួនងោកងើបៗ, យោលទៅៗមកៗ : យោកខ្លួន, ទាញយោកទៅយោកមក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគ ផង) ។
-
យោក្ប័ត្រ
( ន.នាមសព្ទ )
[--ក្បាត់]
( ស.សៀម ( ភាសាសៀម ) )
ឋានន្តរមន្រ្តីរដ្ឋបាល ជាអ្នកកាន់ការខាងបញ្ជីនឹងសំបុត្រផ្សេងៗ ។ លុះចំណេរកាលតមក ខ្មែរប្រើឋានន្តរនេះជាលេខាធិការសម្រាប់ ក្រសួងរដ្ឋាភិបាលទាំងពួង, សម័យបច្ចុប្បន្នប្រើពាក្យនេះជាលេខាធិការវិញ ។
-
យោគ
( ន.នាមសព្ទ )
[យោគៈ ឬ យោក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការប្រកប; ការរួបរួម; ការស្ម័គ្រស្មាគម, ការចួបប្រសព្វគ្នា; ព្យាយាម; សមាធិ; ជោគ; ទ្រព្យ, សម្បត្តិ; នក្សត្រឫក្ស; កិលេស; រវល់; ដំណើរអំពល់ចិត្ត; កល, ឧបាយ; ឧបាយកល; មាយា; ប្រវ័ពា្ចន៍, បោកប្រាស់បំបាត់ ។ល។ ខ្មែរប្រើជា កិ. ក៏មាន សំដៅ សេចក្ដីថា “ប្រកបការ, កាន់ការ, ព្យាយាម, ខំប្រឹង, ប្រឹងធ្វើ; ប្រឹងយោលខ្លួនងោកងើបៗ, យោលទៅៗមកៗ; លម្អៀងចិត្ត, បំបែរចិត្ត ឬធ្វើឲ្យងាកចិត្តទៅរក” : យោគចិត្តទៅរក ។
- យោគពេញទំហឹង ប្រឹងពេញកម្លាំង (ព. សា.) ។
- យោគក្ស័យ (យោគ័កក្សៃ) ដំណើរអស់ព្យាយាម; ដំណើររសាយព្យាយាម; ដំណើរអស់រវល់; ព. ពុ. ដំណើរអស់កិលេស ។
- យោគក្សេម (យោគ័កក្សែម) ដំណើរស្រាករវល់, ស្រាកសេចក្ដីអំពល់ចិត្ត; ព. ពុ. ធម៌ដែលក្សេមចាកកិលេស, ចាកសេចក្ដីអំពល់ចិត្ត (ព្រះនិញ្វន) ។
- យោគយល់ (យោក--) យល់ដោយសេចក្ដីលម្អៀង, យល់មុខ ។
- យោគយាត្រា (យោក--) ដំណើររបស់នក្សត្រឫក្ស : យាមយោគយាត្រា ។
- យោគវិក្រ័យ (យោគៈវិក្រៃ) ការលក់ដូរដោយបំបាត់ ។ល។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>