Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជម្រៅ
( ន.នាមសព្ទ )
[ជំ-រៅ]
ទីដែលជ្រៅ; សភាពដែលជ្រៅ ។ គុ. ទីជម្រៅ ទ្វារមគ្គស្ត្រី (ពាក្យបញ្ចៀស) : បានប្រព្រឹត្តដល់ទីជម្រៅ ។
-
ជម្រះ
( កិ.កិរិយាសព្ទ )
[ជំ-រះ ]
ធ្វើឲ្យជ្រះ, ឲ្យស្អាត, ធ្វើឲ្យដាច់ស្រេច : ចៅក្រមជម្រះក្ដី ។
-
ជម្លើយ
( ន.នាមសព្ទ )
[ជំ-លើយ]
អាការដែលឈ្លើយ, ដំណើរឆ្គាំឆ្គង : ក្រោយៗកុំធ្វើជម្លើយយ៉ាងនេះទៀត ។ ប្រើជា គុ. ក៏បាន : មនុស្សជម្លើយ ។
-
ជម្លៀស
( ន.នាមសព្ទ )
[ជំ-លៀស ]
ការឈ្លៀស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈ្លៀស) ។
-
ជម្លោះ
( ន.នាមសព្ទ )
[ជំ-លោះ ]
វិវាទ, ដំណើរឈ្លោះ : កើតជម្លោះ, កុំបង្កជម្លោះ ។
-
ជយ --
(មើលក្នុងពាក្យ ជ័យ) ។
-
ជរ
( ន.នាមសព្ទ )
ក្បាច់រំលេចសម្រាប់ដាក់ប្រកបត្រង់ជាយ, ត្រង់រឹម, ត្រង់ហាម : សំពត់មានជរ គុ. ដែលមានជរ : ហូលជរ, អាវជរ ។
-
ជរជាយ
( គុ.គុនសព្ទ )
ដែលមានជរនៅជាយស្លុយត្រសាយ, ដែលស្លុយលយសាយចេញទៅខាង : សំពត់ស្លុយជរជាយ, ស្លៀកសំពត់ជរជាយ ។
-
ជរជួរ
( គុ.គុនសព្ទ )
ដែលស្លុយមានជររត់ជួរ, ដែលស្រុងរត់ជួរ : ស្លៀកសំពត់ជរជួរ ។
-
ជរា
( ន.នាមសព្ទ )
[ជៈរា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីគ្រាំគ្រា, ទ្រុឌទ្រោម, ទ្រម; ចំណាស់ ។ គុ. ដែលគ្រាំគ្រា, ដែលទ្រុឌទ្រោម, ទ្រម, ចាស់ ។ ជរាកាល (បា.) រោគក្អកចាស់, ជងឺក្អកបណ្ដាលឲ្យឆាប់ចាស់ ។
- ជរាទុក្ខ (--ទុក) ទុក្ខដែលកើតព្រោះជរា ។
- ជរាទុព្វលភាព (ទុប-ពៈលៈភាប; បា. ជរាទុព្វលភាវ ) ដំណើរថយកម្លាំងព្រោះជរា ។
- ជរាធម៌ (សំ., បា. ជរាធម្ម) ជរាជាធម្មតា ដែលអ្នកណាមួយ ឬអ្វីមួយ ក៏គេចវាងមិនផុត ។
- ជរាពាធ (--ពាត, បា. ជរា + អាពាធ> ជរាពាធ) ជំងឺចាស់ ។
- ជរាភាព (--ភាប, សំ. បា. ជរាភាវ) ភាវៈនៃជរា, កំណើតនៃជរា ។
- ជរាភិភូត គុ. (បា. ជរា + អភិភូត>ជរាភិភូត) ដែលជរាគ្របសង្កត់, ដែលធ្លាក់ចូលស៊ប់ក្នុងកណ្ដាប់ដៃជរាហើយ ។
- ជរាមច្ចុ (បា.,សំ. ជរាម្ឫត្យុ, ខ្មែរយើងប្រែក្លាយមកជា ជរាម្រឹត្យូវ) ជរានិងសេចក្ដីស្លាប់, ដំណើរស្លាប់ព្រោះជរា (ស្លាប់ព្រោះចាស់) ។
- ជរាម័យ (សំ. បា. ជរា+អាមយ) សេចក្ដីមិនសប្បាយ, ឈឺចាប់ព្រោះជរា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម័យ និងអនាម័យ) ។
- ជរាមរណៈ (--មៈរៈណៈ, សំ. បា. ជរាមរណ) សេចក្ដីគ្រាំគ្រានិងសេចក្ដីស្លាប់ ។
- ជរាម្រឹត្យូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជរាមច្ចុ) ។ ជរារោគ រោគជរា (ជំងឺចាស់) ។
- ជរាលក្ខណៈ (--ល័កខៈណៈ,បា. ជរាលក្ខណ, សំ. ជរាលក្សណ, ជរាលក្ស្មណ៌) គ្រឿងសម្គាល់របស់ជរា, គ្រឿងចំណាំឲ្យដឹងថា ជរា ដូចយ៉ាងសក់ស្កូវ, ធ្មេញបាក់ជាដើម ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>