Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជម្រាប
( ន.នាមសព្ទ )
ទីដែលជ្រាបទឹក, កន្លែងដែលទឹកអាចជ្រាបចូលបាន (មិនសូវប្រើ) ។
-
ជម្រាល
( កិ.កិរិយាសព្ទ )
[ជំ-រាល ]
ធ្វើឲ្យជ្រាល : ជម្រាលដីត្រង់នេះឲ្យស្រួលផង, ប្រើជា កិ. វិ. ក៏មាន : ចាំងជម្រាល, ឈូសជម្រាល ។
-
ជម្រាល
( ន.នាមសព្ទ )
ទីដែលជ្រាល, ដីជ្រាល : ជម្រាលភ្នំ, ដីខាងណោះខ្ពស់ណាស់ ដីខាងណេះមានជម្រាលស្រួល ។
-
ជម្រុល
( កិ.កិរិយាសព្ទ )
[ជំ-រុល ]
ធ្វើឲ្យជ្រុល, ធ្វើឲ្យលឿនហួសទៅមុខ ។ ធ្វើឲ្យជ្រុលទប់ចិត្តមិនទាន់ ។
-
ជម្រុះ
( កិ.កិរិយាសព្ទ )
[ជំ-រុះ ]
ធ្វើឲ្យជ្រុះ, អង្រួនឲ្យជ្រុះ : ជម្រុះគ្រាប់ស្រូវ, ជម្រុះផ្លែឈើពីដើម ។
-
ជម្រួញ
( កិ.កិរិយាសព្ទ )
( ព. ថ.ពាក្យថ្មី )
ធ្វើឲ្យជ្រួញ : ជម្រួញសាច់សំពត់ ។ ន. សភាព ឬសាច់ដែលជ្រួញ ។
-
ជម្រើស
( ន.នាមសព្ទ )
[ជំ-រើស]
របស់ដែលបានស្រាល់ជ្រើស, វត្ថុដែលបានរើសរួចហើយ ។ អស់ជម្រើស គុ. ដែលសល់អំពីគេជ្រើសរើសហើយ, ដែលអន់ : របស់អស់ជម្រើស, មនុស្សអស់ជម្រើស ។
-
ជម្រេញ
( កិ.កិរិយាសព្ទ )
( ព. ថ.ពាក្យថ្មី )
ធ្វើឲ្យជ្រេញ; ផ្អាប់ទុកឲ្យជ្រេញ : ជម្រេញជ្រក់ទំពាំង ។
-
ជម្រែក
( ន.នាមសព្ទ )
[ជំ-រែក]
ការដែលជ្រែក, អំពើដែលជ្រៀតជ្រែកចូល (មិនសូវប្រើ) ។
-
ជម្រោង
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការជ្រោងឡើង; ប្រជុំអ្វីៗ មានឫស្សីជាដើមដែលលើកបពា្ឈរ ជ្រោងឡើង : លៃលកដាក់ជម្រោងឫស្សីនេះឲ្យស្រួលបួលផង; បង្គោលរបងមួយជម្រោង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>