Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផ្ទល់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ផ្ទប់ ថា : ផ្ទប់ផ្ទល់ គឺ​ទប់​ឲ្យ​នៅ​នឹង, ឲ្យ​រឹងប៉ឹង ។
  2. ផ្ទា ( ន.នាមសព្ទ )
    ដី​បាត​ទន្លេ, បាត​បឹង, បាត​ស្ទឹង​ដែល​ដុះ​ខ្ពស់​ផុត​ពី​ទឹក​មាន​សណ្ឋាន​ដូច​ជា​កោះ, ចួន​កាល​គេ​ជីក​អណ្ដូង​ត្រង់​ទី​នោះ យក​ទឹក​ប្រើប្រាស់​ក៏​មាន (និយាយ​តាម​ទម្លាប់​ស្រុក​ខ្លះ) ។
  3. ផ្ទាត់ ( កិ.កិរិយាសព្ទ )
    រលាស់, វាត់, ខ្ទាត​ចេញ ឬ​លោត​ដោយ​កម្លាំង​ដែល​ប្រឹង​ចំកោង​ផ្ទាត់​ម្រាម​ដៃ, កំពឹស​ផ្តាត់​លោត​ព្រាត...។
    - ផ្ទាត់​ផ្ទៀង ឬ - ផ្ទៀង​ផ្ទាត់ ផ្ទៀង​ឲ្យ​ទៀង​ទាត់ ។
  4. ផ្ទាន់ ( កិ.កិរិយាសព្ទ )
    បន្ទច់​បង្អាក់​សប​ឲ្យ​ទាន់​ដំណើរ​សម្ដី​អ្នក​ម្ខាង : វា​និយាយ​ត្រឡប់​ត្រឡិន ដោះសា​តែ​សម្ដី​ខ្លួន​ឯង​មិន​រួច ដល់​គេ​ផ្ទាន់​ឲ្យ ស្រាប់​តែ​ច្រឡោត​ខឹង ។
  5. ផ្ទាប់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជា​បន្ទាប់​គ្នា, អែប​ទៀប​ខាង​ជា​បន្ទាប់​គ្នា, ដាក់​ផ្សំ​បន្ទាប់​គ្នា, ដាក់​នែប​ពី​លើ ។
  6. ផ្ទារ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មាន​បន្ទារ :
    - អារ​ផ្ទារ គឺ​អារ​ឈើ​ឲ្យ​បាន​ជា​បន្ទារ ។
  7. ផ្ទាល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ទាល; ដាក់​ឲ្យ​ទាប​ជិត​ភ្លើង ដើម្បី​ឲ្យ​ក្ដៅ​ខ្លាំង, ឲ្យ​ឆាប់​ឆ្អិន ។
  8. ផ្ទាល់ ( និ.និបាតសព្ទ )
    ចំពោះ, ត​ទល់​ចំពោះ​តែ​មួយ​និង​មួយ, ចំពោះ​តែ​ខ្លួន​មួយ, ដោយ​ខ្លួន​ឯង : ឲ្យ​ផ្ទាល់​ខ្លួន, ទទួល​ផ្ទាល់​ដៃ, និយាយ​ផ្ទាល់​មាត់, ធ្វើ​ការ​ផ្ទាល់​ខ្លួន ។
    - រៀន​ផ្ទាល់​មាត់ ឬ - រៀន​ផ្ទាល់​ពី​មាត់ រៀន​ត​ពី​មាត់​គ្រូ គឺ​គ្រូ​ប្រាប់​ឲ្យ​ថា​តាម ឲ្យ​រៀន​ទន្ទេញ ដោយ​ឥត​មាន​គម្ពីរ​ឬ​ក្បួន​អ្វី​សម្រាប់​អាន​ទន្ទេញ : ខ្ញុំ​ចេះ​អាគម​នេះ ដោយ​រៀន​ផ្ទាល់​មាត់​គ្រូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខ​បាឋ ទៀត​ផង) ។
  9. ផ្ទាល់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ទាល់​ពាក្យ​ទាល់​សម្ដី : និយាយ​កុហក​ដូច្នេះ បាន​ជា​គេ​ផ្ទាល់​ឲ្យ រក​ហើប​មាត់​មិន​រួច, អញ​ដឹង​ពុត​វា​អស់​ហើយ ចាំ​មើល​អញ​ផ្ទាល់វា​ម្ដង ។
    - ផ្ទញ់ផ្ទាល់ គឺ​ផ្ទញ់​ឲ្យ​ទាល់​សេចក្ដី ។
  10. ផ្ទាំង ( ន.នាមសព្ទ )
    បន្ទះ​ធំ, ស្រទាប់​ធំ, ផ្ទៃ : ជញ្ជាំង​មួយ​ផ្ទាំង ។ ផ្ទាំង​ចីវរ ខណ្ឌ​នៃ​ចីវរ : ចីវរ​បញ្ចខណ្ឌ ចីវរ ៥ ផ្ទាំង ឬ​ចីវរ​មាន​ប្រាំ​ផ្ទាំង ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar