Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផ្ដេសផ្ដាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ, និ.និបាតសព្ទ ) [ជើង ដ]
    ដែល​ខ្ជីខ្ជា, ឥត​សណ្ដាប់​ធ្នាប់, ខុស​ផ្លូវ​ខុស​គន្លង, ខុស​របៀប, ខុស​ច្បាប់, តាម​តែ​ប្រទះ : សម្ដី​ផ្ដេសផ្ដាស, ការ​ផ្ដេសផ្ដាស; និយាយ​ផ្ដេសផ្ដាស, ធ្វើ​ផ្ដេសផ្ដាស ។
  2. ផ្ដែ ( ប.បរិវារសព្ទ ) [ជើង ដ ]
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ផ្ដាច់ ឬ ផ្ដាំ ថា : ផ្ដាច់​ផ្ដែ​កូន​ចៅ គឺ​ផ្ដាច់​កូន​ស្រី ឬ​ចៅ​ស្រី​មិន​ឲ្យ​ទៅ​គេ​ដោយ​មាន​ដំណើរ​ទាស់​ឆ្គង​បន្តិចបន្តួច;
    - ផ្ដែផ្ដាំ គឺ​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ពី​នេះ​ខ្លះ​ពី​នោះ​ខ្លះ ។
  3. ផ្ដែក ( កិ.កិរិយាសព្ទ ) [ជើង ដ ]
    លើក​ភារៈ​ឬ​កិច្ចការ​ទាំង​ស្រុង​ដាក់​ប្រគល់​ឲ្យ​ទៅ​អ្នក​ដទៃ​ដោយ​អាង​ថា​ស្រេច​នឹង​គេ ឬ​លើក​គំនិត​ផ្អែក​ទៅ​លើ​អ្នក​ដទៃ : ផ្ដែក​មុខ​ការ​ឲ្យ, ផ្ដែក​គំនិត​ទៅ​លើ​កូន ។
  4. ផ្ដែកវេរ ( កិ.កិរិយាសព្ទ ) [ជើង ដ ]
    លើក​រលាស់​កិច្ចការ​ធុរៈ​ទាំងស្រុង ដាក់​ទៅ​លើ​អ្នក​ដទៃ មិន​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ថែម​ទាំង​ទាម​យក​គុណ​យក​ប្រយោជន៍​ដែល​ត្រូវ​បាន​នោះ​ផង : មិន​គួរ​បើក​មុខ​ការ​នេះ​មក​ផ្ដែក​វេរ​ឲ្យ​ខ្ញុំ​សោះ ។
  5. ផ្ដែរ ( ន.នាមសព្ទ ) [ជើង ដ ]
    ក្ដារ​រនាំង​បាំង​រាំង​ចន្លោះ​ដំបូល​ដែល​មាន​ជាន់​ពីរ : ផ្ដែរ​វិហារ, ផ្ដែរ​សាលា ។
  6. ផ្ដោត ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជើង ដ ]
    តម្រង់​សំដៅ​ដូច​គេ​ដោត​ពី​លើ​ចុះ​ក្រោម​ដោយ​គ្រឿង​សស្ត្រាវុធ; ឬ​សត្វ​ស្លាប​ដែល​បោះ​ពួយ​ចុះ​ឬ​ក៏​ឆាប​សំដៅ​ដាក់ : ផ្ដោត​ចុង​កាំបិត, ផ្ដោត​ចុង​កាំភ្លើង; ខ្សែ​បោះ​ពួយ​ផ្ដោត​ឆាប​ឆក់​កូន​មាន់ ។
    - ផ្ដោត​ចិត្ត តាំង​ចិត្ត​សំដៅ​ឆ្ពោះ​ទៅ​រក​អ្វីមួយ ។
  7. ផ្ដោម​ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជើង ដ ]
    ដែល​សំពះ​លើក​ដាក់​ៗ ឬ​ឱន​ងើប​ៗ : សំពះ​ផ្ដោម​ៗ ។
  8. ផ្ដោះផ្ដង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជើង ដ ]
    និយាយ​បញ្ចៀស​វាសវាង​ឬ​បញ្ឆិត​បញ្ឆៀង​សាសព្ទ​អំពី​ហេតុ​ដើម​ ឬ​អំពី​បំណង​របស់​ខ្លួន ដោយ​សេចក្ដី​មិន​ឲ្យ​គេ​ចាប់​ដំណើរ​បាន : ផ្ដោះផ្ដង​ឲ្យ​ដឹង; និយាយ​ផ្ដោះផ្ដង, ច្រៀង​ផ្ដោះផ្ដង ។
  9. ផ្ដៅ ( ន.នាមសព្ទ ) [ជើង ដ ]
    ឈ្មោះ​វល្លិ​ដើម​រឹង​មួយ​ប្រភេទ​មាន​បន្លា​នៅ​ស្រទប, ធាង, ស្លឹក (ទីទៃ​ពី​រពាក់); ផ្ដៅ​មាន​ឈ្មោះ​ច្រើន​ប្រភេទ​គឺ ផ្ដៅ​ទឹក, ផ្ដៅ​ក្រែក, ផ្ដៅ​ឈ្វាំង, ផ្ដៅ​អារ៉េច, ផ្ដៅ​ដំបង, ព្រះ​ផ្ដៅ..., ជា​វល្លិ​មាន​ប្រយោជន៍​យ៉ាង​សំខាន់ ប្រើ​ការ​បាន​ច្រើន​យ៉ាង មាន​ប្រើ​ធ្វើ​ចំណង​និង​ធ្វើ​កៅអី​ជាដើម ។
  10. ផ្តក់ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ជើង ត ]
    ផ្គង​ប្លោង​សំដៅ​ពី​ចម្ងាយ​ឲ្យ​ធ្លាក់​ចំ​ដូច​គេ​បន្តក់​ទៅ​លើ : ផ្តក់​ឲ្យ​ចំ; បាញ់​ផ្តក់​ឲ្យ​ធ្លាក់​ចំ​ទី​ដៅ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar