Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផ្ញាញ​ៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អំពី​អាការ​ទំពា​មើល​ទៅ​ឃើញ​ផ្ញាញ​ៗ : ទំពា​ផ្ញាញ​ៗ ។
  2. ផ្ញុក ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រុញ​ដាក់​ឲ្យ​ញ៉ុក​ណែន, ចាប់​ញាត់​ត្រសុក​ទៅ​ក្នុង​ទី​សុកមម៉ុក : ផ្ញុក​ថែម​ទៀត, ដាក់​ប៉ុណ្ណឹង​ល្មម​ហើយ កុំ​យក​ទៅ​ផ្ញុក​ច្រើន​ពេក ។
  3. ផ្ញុច ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រុញ​ដាក់​ឲ្យ​ទល់​ឲ្យ​ដល់​ឲ្យ​ប៉ះ​នឹង​អ្វី​មួយ : ចាប់​ផ្ញុច, រុញ​ផ្ញុច, សង្កត់​ផ្ញុច ។
  4. ផ្ញើ ( កិ.កិរិយាសព្ទ )
    បញ្ជូន​បញ្ញើ​ពី​ទី​មួយ​ទៅ​កាន់​ទី​មួយ​ទៀត : ផ្ញើ​សំបុត្រ​ទៅ​បង​ប្អូន​នៅ​កំពង់ចាម, ផ្ញើ​អីវ៉ាន់​តាម​កប៉ាល់ ។ ដាក់​ទុក​ឲ្យ​គេ​ទទួល​បញ្ញើ​ដោយ​មាន​ពាក្យ​ផ្ដាំ ឬ សន្យា​យ៉ាង​ណា​ៗ : ខ្ញុំ​សុំ​ផ្ញើ​ហិប​នេះ​នៅ​ផ្ទះ​អ្នក​សិន​ដល់​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​មក​យក ។
  5. ផ្ញៀវ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​ចេញ​ពី​មែក ឬ​ពី​ដើម​ជា​ចង្កោម​ៗ មាន​រស​ជូរ​អែម ឬ​ជូរ បរិភោគ​ជា​ចំណី​បាន ។
  6. ផ្ញោញៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អំពី​អាការ​ទំពា​ធ្វើ​មាត់​ច្របូញ​រឿយ​ៗ : ទំពា​ផ្ញោញ​ៗ ។
  7. ផ្ដន្ទា ( កិ.កិរិយាសព្ទ ) [ជើង ដ, ផ្ដន់-ទា]
    ផ្ចាល, ធ្វើ​ទោស​ផ្ចាល; បន់​ឲ្យ​គេ​វិនាស : ត្រូវ​ផ្ដន្ទា​វា​តាម​ច្បាប់ ។
  8. ផ្ដល់ ( កិ.កិរិយាសព្ទ ) [ជើង ដ ]
    ធ្វើ​ឲ្យ​ដល់, ឲ្យ​ធួន គឺ​ជួយ​បង្គ្រប់, ជួយ​បំពេញ ឲ្យ​គ្រប់​គ្រាន់, ឲ្យ​ដល់​ទី​បំផុត​កិច្ចការ ។
  9. ផ្ដាក់ផ្ដឺត [ជើង ដ ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ដឺតផ្ដក់) ។
  10. ផ្ដាច់ ( កិ.កិរិយាសព្ទ ) [ជើង ដ ]
    ធ្វើ​ឲ្យ​ដាច់ (បុ. សរ. ផ្ដេច) ។
    - ល្អ​ផ្ដាច់ ល្អ​ដាច់​គេ ។
    - ខូច​ផ្ដាច់ ខូច​ជាង​គេ ។
    - ផ្ដាច់ផ្ដិល ឬ - ផ្ដិលផ្ដាច់ ផ្ដិល​ឲ្យ​ដាច់​ផុត​លែង​មាន​ត​ទៅ​ទៀត ។
    - ផ្ដាច់​បង់ កាត់​បង់; សម្លាប់ ។
    - ផ្ដាច់​ព្រ័ត្រ (ព. ប្រ.) ធ្វើ​បង្ហើយ​ត្រឹម​ប៉ុណ្ណេះ​លែង​ធ្វើ​ត​ទៅ​ទៀត : លេង​ផ្ដាច់​ព្រ័ត្រ, ធ្វើ​ការ​ផ្ដាច់​ព្រ័ត្រ (ព. ប្រ.) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar