Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ

Chuon Nath's Khmer-Khmer Dictionary
  1. ឈូក ( ន.នាមសព្ទ )
    ជលជជាតិ​ពួក​មួយ ដើម​រឹង​មាន​បន្លា, ស្លឹក​ធំ​កំពាង, ផ្កា​ប្រើ​ជា​គ្រឿង​បូជា, ក្រអៅ​និង​មើម​ប្រើ​ជា​អាហារ​បាន​ច្រើ​ន​យ៉ាង, បុក​ត្រង​ច្រោះ​យក​ម្សៅ​ក៏​បាន, ផ្លែ​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់, ដាំ​ក្នុង​ស្រះ, ត្រពាំង, បឹង ងាយ​កើត ដុះ​សាយ​ឆាប់​រហ័ស; ឈូក​មាន​ច្រើន​ប្រភេទ​មាន ឈូក​ស, ឈូក​ក្រហម, ឈូក​ច្រាល ជាដើម ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កំពត : ស្រុក​ឈូក ។
  2. ឈូង ( ន.នាមសព្ទ )
    ញោច​សមុទ្ទ, ទន្លេ, ស្ទឹង បឹង ដែល​ជា​ញក​ជា​កៀន​ចូល​ក្នុង​ច្រាំង : ឈូង​សមុទ្ទ ។ រមូរ​សំពត់​ដែល​ចង​ក្របួច​ចុង​សម្រាប់​កាន់​បោះ ឬ​ចោល​ក្នុង​ល្បែង​ឈូង : បោះ​ឈូង, ចោល​ឈូង; ល្បែង​នុះ​ឯង​ក៏​ហៅ​ថា ឈូង ដែរ : លេង​ឈូង, ច្រៀង​ឈូង ។
  3. ឈូច ( ឧ.ឧទានសព្ទ )
    សូរ​សំឡេង​លាន់​ឮ​ឡើង​ព្រម​នឹង​ម្រាម​ដៃ​ដែល​លូក​ចាក់​អវយវៈ​គេ​លេង​ជា​ល្បែង : ឈូច ! ចាក់​ឈូច !
  4. ឈូឆរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    អ៊ូអរ : មាន​មនុស្ស​ទៅ​ឈូឆរ, ផ្អើល​ឈូឆរ, ជួយ​ឈឺ​ឆ្អាល​ឈូឆរ ។
  5. ឈូឈី ( ន.នាមសព្ទ )
    ឈ្មោះ​សម្ល​ទឹក​ខាប់​មួយ​ប្រភេទ ។
  6. ឈូស ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឈូឞ “បៀតបៀន, ពិឃាត, ប្រហារ”) ចាំង ជម្រះ​ដោយ​ដែក​ឈូស : ឈូស​ឈើ ។ ចូក​កំសុល​នឹង​ជើង : យក​ជើង​ឈូស​ដី ។ ន. គ្រឿង​ដែក​មាន​ផ្លែ​មាន​ស្នូក សម្រាប់​ឈូស : ផ្លែ​ដែក​ឈូស, ស្នូក​ដែក​ឈូស, សំលៀង​ដែក​ឈូស ។
  7. ឈើ ( ន.នាមសព្ទ )
    អនុបាទិន្នកៈ​ពួក​មួយ មាន​ច្រើ​ន​ប្រភេទ ជាពួក​ធាតុ​រឹង ដុះ​លូត​លាស់​អាស្រ័យ​ឫស​ដែល​ចាក់​ចុះ​ស្រូប​យក​រស​ជាតិ​ផែន​ដី ទុក​ដូច​ជា​អាហារ​ឲ្យ​ចម្រើន​សាច់​ដើម មែក សម្បក ស្លឹក​ផ្កា ផ្លែ, ជា​ធាតុ​មាន​ប្រយោជន៍​យ៉ាង​ធំ​ដល់​ពួក​មនុស្ស ...។
  8. ឈើកង់ ( ន.នាមសព្ទ )
    ឈើ​ហុប​មាន​បណ្ដោយ​ប្រវែង​ពី ១ ម៉ែត្រ ទៅ​ដល់ ៥ ម៉ែត្រ (ហៅ​តាម​ទម្លាប់​អ្នក​ស្រុក) ។
  9. ឈើកូត ( ន.នាមសព្ទ )
    ឈើឬ​ឫស្សី​សម្រាប់​កូត​អ្វី​ៗ មាន​សម្បារ​ចេក​និង​អំបោះ​ជាដើម ។
  10. ឈើកែវ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​សាច់​រឹង​ស្និទ្ធ​សម្បុរ-ស​ស្រដៀង​នឹង​សាច់​ភ្លុក ។

<< Prev   1   2   3   4   5   6   ... 11   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar