Khmer Dictionary: ឫកពា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កិរិយា
( ន.នាមសព្ទ )
អំពើ; លំនាំ; ឫកពា : កិរិយាថ្វាយបង្គំ; ក្មេងនេះមានកិរិយាល្អ ។
-
ក្រអឺត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ស្មឿក, ដែលមានឫកពាបែបឆ្មើងឆ្មៃ, បែបកោង : ឈរក្រអឺត, ធ្វើឫកក្រអឺត ។
-
ក្រអឺតក្រទម
( គុ.គុនសព្ទ )
ដែលសំដែងឫកពា, កិរិយាយឺតយ៉ាវ ធ្វើក្រអឺត ក្រប្រែឥរិយាបថ : ឫកក្រអឺតក្រទម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រអឺត) ។
-
ខែង
( គុ.គុនសព្ទ )
ដែលក្លៀវក្លា, អង់អាច, ហ៊ឺហា : ធ្វើឫកខែង, ឫកពាគេខែងរ៉ែងណាស់ ។
-
ណាំនួន
( គុ.គុនសព្ទ )
(និមន្វល អ. ថ. និមនួន ឬ នុ់មនិម) ល្មមល្មៃ, ល្វតល្វៃ, ទន់ភ្លន់, សមរម្យ, សមសួន : ដំណើរណាំនួន, ឫកពាណាំនួន ។
-
ត្រេះត្រុះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលច្រេញច្រុញត្រុនៗ ដោយទទួលបន្ទុកធ្ងន់ មានរែក, លី, សែងធ្ងន់ ជាដើម : ដើរត្រេះត្រុះ, រែកត្រេះត្រុះ ។ គុ. ឫកពាត្រេះត្រុះ ឫកពាច្រេញច្រុញ ។
-
ត្រុកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលតត្រុកចុះតត្រុកឡើងតិចៗ មិនប្រញាប់ប្រញាល់; ដែលធ្វើអ្វីៗ មមឹះតិចៗ សន្សឹមៗ តែធ្វើមិនឈប់ : ដើរត្រុកៗ, ធ្វើការត្រុកៗ, រកស៊ីត្រុកៗ ។ គុ. ដែលមានសភាពមឹះៗ មិនអង់អាច, ទោះបីមានចំណេះវិជ្ជា ឬមានទ្រព្យធនដ៏សមគួរ ក៏មិនសំដែងកិរិយាក្លៀវក្លាឡើយ ប្រើឫកពាជាអ្នកទន់ថយខ្សត់ខ្សោយ ។ ព. ទ. បុ. ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូទខ្ចាយមានឱតមានភាន់ សេចក្ដីថា អ្នកមានចំណេះវិជ្ជា ឬសម្ដីថ្វីមាត់ស្ទាត់ពូកែ ប៉ុន្តែធ្វើឫកពាកិរិយាមឹះៗ ញើបៗ ហាក់ដូចជាគ្មានចេះគ្មានដឹងអ្វី ដោយហេតុនេះ អ្នកផងក៏មើលងាយ, លុះកាលណាអ្នកនោះសំដែងចំណេះវិជ្ជា ឬបញ្ចេញសំដីថ្វីមាត់ មានរបៀបបែបបទប្រាដកច្បាស់, ទើបអ្នកផងស្ងើចសរសើរកោតក្រែងរអែងចិត្ត លែងហ៊ានមើលងាយតទៅទៀត ។
-
ទន់ភ្លន់
( គុ.គុនសព្ទ )
ល្វាសល្វន់, សុភាព : ឫកពាទន់ភ្លន់, សម្ដីទន់ភ្លន់ ។
-
ទុគ្គត
( ន.នាមសព្ទ )
[ទុក-គត់ ឬ ទុក-គៈ តៈ ]
(ទុគ្គត; ទុគ៌ត) ដែលដល់នូវសេចក្ដីលំបាក គឺដែលទ័លក្រ, ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ : មនុស្សទុគ្គត ។
- ទុគ្គតបណ្ណាការ (ទុក-គៈតៈប៉័ន-ណា-កា) ន. (បា.; សំ. ទុគ៌ត + បណ៌ាការ) បណ្ណាការ, ភ័ស្ដុភារ (តង្វាយ, ជំនូន) របស់អ្នកក្រីក្រ : វត្ថុទាំងនេះជាទុគ្គតបណ្ណាការរបស់យើងខ្ញុំ...។
- ទុគ្គតបុរស (ទុក-គៈតៈ បុរ៉ស់) ន. (បា. ក្ល.; បា. ទុគ្គតបុរិស; សំ. ទុគ៌ត + បុរុឞ) បុរសខ្សត់ទ្រព្យ : ធ្វើម្ដេច ខ្លួនខ្ញុំជាទុគ្គតបុរស...។
- ទុគ្គតភាព (ទុក-គៈតៈភាប) ន. (បា. ក្ល.; បា. ទុគ្គតភាវ; សំ. ទុគ៌ត + ភាវ) ភាព, បែបបទ, សណ្ដាប់, សណ្ដាប់ធ្នាប់នៃអ្នកកម្សត់, សេចក្ដីក្រីក្រ : រកស៊ីតាមទុគ្គតភាព, ចេះប្រើឫកពាសមគួរតាមទុគ្គតភាព ។
- ទុគ្គតមនុស្ស (ទុក-គៈតៈមៈនុស) ន. (បា.; សំ. ទុគ៌ត + មនុឞ្យ) : មនុស្សខ្សត់ទ្រព្យ : ខ្ញុំក្រឡេកទៅឃើញពួកទុគ្គតមនុស្ស លើកដៃច្រូងស្រែកសុំទាន ក៏កើតមានសេចក្ដីអាណិតទន់ចិត្ត...។
- ទុគ្គតា (ទុក-គៈតា) ន. ស្រ្តីទុគ៌ត, ស្រ្តីទ័លក្រ ។
- ទុគ្គតាហារ (ទុក-គៈ--) ន. (បា. ទុគ្គត + អាហារ; សំ. ទុគ៌ត + អាហារ) អាហាររបស់អ្នកខ្សត់ទ្រព្យ ឬអាហារសម្រាប់អ្នកក្រីក្រ : ភោជននេះជាទុគ្គតាហារ, យើងជាអ្នកទ័លក្រលំបាក, កុំរើសអើងពេក, ត្រូវបរិភោគតែទុគ្គាហារទៅ ! ...។
-
ទុយមុយ
( គុ.គុនសព្ទ )
ដែលមុយៗ យឺតៗ ភ្លឹះៗ មិនសូវនិយាយស្ដី : មនុស្សទុយមុយ, ឫកពាទុយមុយ ។
Headley's Khmer-English Dictionary Full Text Search
-
ឫកពា
- detail »
See:ឫក
Headley's Khmer-English Dictionary Subentry Full Text Search
-
ឫកពាសមរម្យ
[rɨkpie sɑɑ mɔɔ rum~roamyeaʔ]
neat appearance, pleasant personality