Khmer Dictionary: ឫកពា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ធឹង
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ នឹង : នឹងធឹង គឺដែលមានឫកពារម្យទមមិនឆ្គង ។
-
នាគរី
( ន.នាមសព្ទ )
[--គៈ--]
ស្រីអ្នកក្រុង; ស្រីអ្នកលេងឫកពាហ៊ឺហា ។
-
ប៉ប្លេចប៉ប្លូច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ប្លេចប្លូចរឿយៗ, ប្លេចប្លូចក្រៃពេក : និយាយប៉ប្លេចប៉ប្លូចតាមតែរឥលមាត់, ឫកពាប៉ប្លេចប៉ប្លូច, មនុស្សប៉ប្លេចប៉ប្លូច ។
-
ប៉ប្លេះប៉ប្លោះ
( គុ.គុនសព្ទ )
ដែលប្លេះប្លោះពន់ពេក, ដែលឡេះឡោះក្រៃពេក : ឫកពាប៉ប្លេះប៉ប្លោះ ។
-
ប៉ប្លក់
( ឧ.ឧទានសព្ទ )
សូរឮប្លក់ៗរឿយៗ ។
- ប៉ប្លិកប៉ប្លក់ គុ. ប្លិកប្លក់ពន់ពេក : ឫកពាប៉ប្លិកប៉ប្លក់ ។
-
ប្រាជ្ញ
( គុ.គុនសព្ទ )
[ប្រាច ]
(បញ្ញ, បញ្ញាវន្តុ) ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស : មនុស្សប្រាជ្ញ, គំនិតប្រាជ្ញ ។ ន. អ្នកមានប្រាជ្ញា, អ្នកចេះ, អ្នកឈ្លាសវៃ; ការចេះដឹង, ការឈ្លាសវៃ : អ្នកប្រាជ្ញ, គួរស្ដាប់ប្រាជ្ញប្រដៅ; មនុស្សមានប្រាជ្ញ, បញ្ចេញប្រាជ្ញ ។
- ប្រាជ្ញមានមារយាទ គឺអ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ ។
- ប្រាជ្ញឥតមារយាទ គឺអ្នកដែលមានឋានៈជាអ្នកប្រាជ្ញ ប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ព្រះរាជសម្ភារថា : អសារមានបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិសី ផង) ។
- ប្រាជ្ញព្រោក ឬ - ព្រោកប្រាជ្ញ កិ. និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះ មិនចេះអស់មិនចេះហើយឲ្យគេស្ដាប់ ។
- ប្រាជ្ញក្នុង ឬ - ប្រាជ្ញគំនិត គុ. ដែលមានចំណេះច្រើនព្រមទាំងគំនិតពូកែ ប៉ុន្តែមិនសូវប្រសប់និយាយឲ្យគេស្ដាប់ ។
- ប្រាជ្ញសម្ដី គុ. ដែលប៉ិនប្រសប់ខាងការនិយាយ ។
-
ពភ្លីមពភ្លាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលពភ្លាមក្រៃពេក; ដែលរឡេមរឡាមហួសពេក : ឫកពាពភ្លីមពភ្លាម ។
-
ប្រិយភាព
( ន.នាមសព្ទ )
[ប្រិយ៉ៈ-- ]
(ប្រិយភាវ; បិយ--) ភាពដែលគួរឲ្យស្រឡាញ់, សេចក្ដីទន់ភ្លន់, ការស្លូតបូត, ការញញឹមស្រស់ស្រាយ, ឫកពាសុភាពរាបសា : មនុស្សមានប្រិយភាព រមែងបានទទួលសេចក្ដីសរសើរអំពីអ្នកផង; ប្រិយភាព ជាសុជីវធម៌ដ៏សំខាន់របស់មនុស្ស ។
-
ភាព
( ន.នាមសព្ទ )
[ភាប ]
(ភាវ) ភាវៈ; បែប, បែបបទ; លំនាំ, លំនាំសមសា, ឫកពា; ទម្រង់, សណ្ឋាន, ទ្រង់ទ្រាយ; ភេទ : ភាពល្អ, ភាពអាក្រក់, ភាពសមរម្យ, ភាពព្រហើន, ភាពត្រឹមត្រូវ; ភាពធាត់, ភាពស្គម, ភាពបុរស, ភាពស្ត្រី ។ល។
- បែបភាព បែបបទ; គម្រូ, សំណាក ។
- បុរិសភាព ភេទប្រុស ។
- ស្ត្រីភាព ឬ - ឥត្ថីភាព ភេទស្រី ។ល។
-
ភី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានអាការ ឬឫកពាសង្ហារ, ហ៊ឺហា, ក្រអឺត : ដើរភី, តែងខ្លួនដើរភីចុះភីឡើង ។