Khmer Dictionary: កែន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំណែន
( ន.នាមសព្ទ )
ការកែន : ត្រូវកំណែន, ជាប់កំណែន ។ គុ. ដែលត្រូវគេកែន : មនុស្សកំណែន, គោកំណែន, រទេះកំណែន ។
-
ក្បាច់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២ សង្កាត់, សង្កាត់ខាងលើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុកជា ៥. សង្កាត់ខាងក្រោម ១ ខ្ទង់ ៥ គ្រាប់ ជាគ្រាប់រាយ ។ ជួនកាលគេហៅថា
- ក្បាច់ចិន ។
-
កែន
( កិ.កិរិយាសព្ទ )
បង្គាប់, ប្រមូលហៅរកដោយអាជ្ញា : កែនពល, កែនរទេះ ។ កំណត់សំគាល់, ទាយកំណត់ទុក :
- កែនពិរុណសាស្ត្រ គឺកំណត់សម្គាល់នូវទឹកភ្លៀង ឬទាយទឹកភ្លៀង ។ (ធ្លាប់ប្រើជា កេណ្ឌ ក៏មាន; ពាក្យនេះប្រហែលជាក្លាយមកពីបាលីថា កណ្ឌ ទេដឹង ?) ។
-
កេណ្ឌ
( កិ.កិរិយាសព្ទ )
[កែន ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កែន និង កំណែន) ។
-
បូក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឃើញចំនួន គឺកែនផ្សំរួមចំនួន : បូកលេខ, បូកបញ្ជី, ៥ បូក និង ៥ ត្រូវជា ១០ ។ លាបពរបាយអឬដីស្អិត :
- បូកជញ្ជាំង
- ។
- និយាយបូក គឺនិយាយរួមទាំងអស់ ។ (សំ. បា. បូគ ន. “គំនរ, ចំនួនដែលប្រមូល; ពួក; ដើមស្លា, ស្លា ...”) ។
-
ប្រចាំ
( កិ.កិរិយាសព្ទ )
រងចាំឲ្យគេធ្វើទើបខ្លួនឯងធ្វើដែរ : ខំធ្វើការទៅកុំប្រចាំគ្នា ! ។ គុ. ដែលទុកបម្រុងរង់ចាំជានិច្ច, សម្រាប់ : រង្វាន់ប្រចាំខែ, រង្វាន់ប្រចាំឆ្នាំ ។ ប្រចាំការ បម្រុងចាំទទួលកិច្ចការ : យករទេះមកប្រចាំការ, កែនមនុស្សមកប្រចាំការ ។
- ប្រចាំជូន បម្រុងចាំជូន, បម្រុងចាំការជូនដាក់ពីនេះទៅនោះមានកំណត់ទី : រទេះប្រចាំជូន, មនុស្សប្រចាំជូន ។
-
ពល
( ន.នាមសព្ទ )
[ពល់ ]
កម្លាំង ។ សេនា, ទាហាន, កងទ័ព : ភ្ជុំពល, លើកពល ។
- ពលថ្មើរជើង ទាហានអ្នកដើរដោយជើង (ឥតជិះអ្វី) ។
- កែនពល កែនប្រជាជនប្រមូលជាកងទ័ពឬប្រមូលមកបង្ហាត់ជាទាហាន ។
- ប្រក់ពល ប្រជុំរេហ៍ពលមកប្រសិទ្ធីឲ្យមានជ័យជម្នះ ឬដើរត្រួតរេហ៍ពល ។ល។
-
ពិរុណសាស្ត្រ
( ន.នាមសព្ទ )
[--ណៈសាស ]
ក្បួននិយាយពីភ្លៀង, ក្បួនទាយទឹកភ្លៀង : កែនព្រះពិរុណសាស្ត្រ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិរុណ និង សាស្រ្ត) ។
-
មច្ឆានុ
( ន.នាមសព្ទ )
[ម័ច-ឆានុ]
ឈ្មោះត្រីញីមួយធំ មានរូបសណ្ឋានខាងលើជាមនុស្ស ភាគខាងក្រោមជាត្រី នៅក្នុងសមុទ្រ, ជាស្ដេចត្រី មានអាយុវែងណាស់, មានអំណាចបង្គាប់ពួកត្រីធំៗក្នុងសមុទ្រឲ្យពាំជញ្ជូនដុំថ្ម ដែលហនុមានកែនរេហ៍ពលស្វា ឲ្យជញ្ជូនយកដុំថ្មពីភ្នំមកបោះទម្លាក់ចងថ្នល់ក្នុងសមុទ្រទៅកាន់កោះលង្កា : ដងនោះពានរិន្ទហនុមាន ក្រេវក្រោធឥតស្រាកស្រាន្ត ក៏ចាប់នាងមច្ឆានុបាន យកធ្វើជាប្រពន្ធគូស្នេហា... (រឿងរាមកេរ្តិ៍) ។
-
រាស្រ្ត
( ន.នាមសព្ទ )
[រាស ]
(រាឞ្រ្ត; រដ្ឋ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, ប្រជាជន ។ ខ្មែរប្រើពាក្យនេះ សំដៅសេចក្ដីថា “ប្រជាជនសម្រាប់ដែន (ក្រៅពីពួកក្សត្រិយ៍និងនាហ្មឺន)” : ពួករាស្រ្ត, កែនរាស្រ្ត ។
- រាស្រ្តទាស រាស្រ្តជាខ្ញុំបម្រើគេឬបណ្ដារាស្រ្តដែលទុកថាជាខ្ញុំម្ចាស់ផែនដី ។
- រាស្រ្តប្រជា ឬ
- ប្រជារាស្រ្ត ពួកជនចំណុះដែន ។
- បណ្ដារាស្រ្ត រាស្រ្តទាំងឡាយ, រាស្រ្តគ្រប់គ្នា ។
- អាណាប្រជារាស្រ្ត ប្រជារាស្រ្តក្នុងអាណាចក្រនីមួយ ។
- អាណាប្រជានុរាស្រ្ត (<អាណា + ប្រជា+អនុ+រាស្រ្ត) ប្រជារាស្រ្តធំតូចក្នុងអាណាចក្រនីមួយ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ និង ប្រជា ផង) ។
Headley's Khmer-English Dictionary Full Text Search
-
កេណ្ឌ
[kaen, keen]
- detail »
See:កែន -
កែន
( v )
[kaen]
- detail »
to draft, mobilize, requisition, commandeer, levy, muster
Headley's Khmer-English Dictionary Subentry Full Text Search
-
កែនពល
[kaen pʊəl]
to recruit / mobilize forces, draft soldiers
-
កែនពិរុណសាស្ត្រ
[kaen piʔrun saah]
that part of the science of hydrology which deals with predicting rainfall
-
កែនមើលអាយុ
[kaen məəl ʔaayuʔ]
to foretell the fate (of)