Khmer Dictionary: កែន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រេហ៍ពល
( ន.នាមសព្ទ )
[រេពល់ ]
(រិហ, រី “បៀតបៀន, ពិឃាត”, រិហ > រេហ, រី > រេ ?; ពល “កម្លាំង, ពល”; បើផ្សំដោយសន្មតជា រេហពល ឬ រេពល “កម្លាំងបៀតបៀន; ពលអ្នកបៀតបៀនឬអ្នកពិឃាត”) ពួកយោធា, ពួកទាហាន, កងទ័ព : កែនរេហ៍ពល, លើករេហ៍ពលទៅច្បាំង ។ ប្រើជា រេពល ក៏បាន (< រី > រេ) ។
-
វេន
( ន.នាមសព្ទ )
(វេរ) កាលកំណត់ដំណើរធ្វើការផ្លាស់គ្នាតាមប្តេជ្ញា : ចូលវេន, ចេញវេន, ធ្វើការមានវេន, ត្រូវវេន... ។
- វេនកែន វេនធ្វើការរបស់អ្នកកំណែន ។
- វេនរបស់កម្ម ការចេញមុខឲ្យផលតាមការកំណត់របស់កម្ម (ជាកុសលឬជាអកុសល) : ត្រូវទទួលសុខទុក្ខតាមវេនរបស់កម្ម ។
-
សាគរ
( ន.នាមសព្ទ )
សមុទ្រ ។ មានសេចក្ដីតំណាលក្នុងរឿងរាមាយណៈថា សមុទ្របានជាហៅ សាគរ ព្រោះកើតអំពីពួកព្រះរាជបុត្ររបស់ព្រះបាទ សគរៈ កែនពលឲ្យជីក ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ
- សាគរា, សាគរេស, សាគរោ សមុទ្រ ។
- សាគរេ ក្នុងសមុទ្រ ។
-
សោឡស
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[--ឡស់ ]
(ឞោឌឝ) ដប់ប្រាំមួយ (១៦) :
- លេខសោឡស លេខ ១៦ គឺលេខដែលហោរកែនតាម ថ្ងៃ ខែ ឆ្នាំ កំណើតទៅឃើញ ១៦ គត់ : មនុស្សដែលមានលេខសោឡស តាមក្បួនហោរទាយថា ល្អ(ព. ហ.) ។
-
ហ្មាយ
( កិ.កិរិយាសព្ទ )
(អ. ថ. ហ្មា៎យ) សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង ។ ខ្មែរប្រើជា ម៉ៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។ ន. សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ : មានហ្មាយឲ្យហៅខ្លួន (ប្រើតែក្នុងសម័យពីដើម) ។
- ចុតហ្មាយ (ស. ចតហ្មាយ អ. ថ. ចុតហ្មា៎យ) សំបុត្រដែលសរសេរទៅមករកគ្នា (ប្រើក្នុងសម័យពីដើម); សំបុត្រក្រាបពិតក្រាបទូល (ប្រើក្នុងសម័យបច្ចុប្បន្ន) : ធ្វើចុតហ្មាយថ្វាយ ។
- ចុតហ្មាយហេតុ (ស. ចត--អ. ថ. ចុតហ្មា៎យហេតុ) សំបុត្រសម្គាល់ឬប្រាប់ហេតុ គឺសំបុត្រកត់ដំណឹងឬប្រាប់ដំណឹងក្នុងគ្រាដែលកន្លងទៅហើយ (ម. ប្រ., ច្រ. ប្រ. កំណត់ហេតុ) ។
-
អត្តៈ
( ន.នាមសព្ទ )
[អ័ត-តៈ]
(អត្ត; អត្មន៑ “ខ្លួន; ចិត្ត”) ឈ្មោះក្បួនឬវិជ្ជាកែនលេខទាយលក្ខណៈ, ទាយភ័ព្វព្រេងសំណាង និងគ្រោះថ្នាក់សុខទុក្ខរបស់មនុស្ស : ហោរទាយតាមជើងអត្តៈ, វាយអត្តៈ, លេខអត្តៈ ។
-
អាជ្ញា
( ន.នាមសព្ទ )
[អាច-ញ៉ា ]
(អាណា) អំណាច; ការគ្រប់គ្រង; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត : ធ្វើតាមអាជ្ញា, ទទឹងអាជ្ញា ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “រាជការ; អ្នកទទួលអំណាចពីរាជការ; បម្រើរបស់តុលាការឬរបស់រដ្ឋបាល” ជាដើមក៏មាន, ដូចជា អាជ្ញាកែនបរ; អាជ្ញាកត់ពន្ធ; អាជ្ញាកោះខ្លាំង; ទោសអាជ្ញា; ចោទជាអាជ្ញា ជាដើម ។
- អាជ្ញាចក្រ អាណាចក្រ ។ មើលក្នុងពាក្យ អាណា ទៀតផង ។
- អាជ្ញាកណ្តាល មន្រ្តីដែលទទួលបង្គាប់ពីរាជការមុខក្រសួងហើយចេញទៅជាអ្នកកណ្តាល គឺមិនសមខាងណា, ជាអ្នកពិនិត្យការណ៍ឲ្យឃើញតាមសេចក្ដីពិត ។
- អាជ្ញាករ ឬ --ការិន អ្នកប្រតិបត្តិតាមអាជ្ញា; អ្នកធ្វើតាមពាក្យបង្គាប់ (បើស្ត្រីជា អាជ្ញាការិនី) ។
- អាជ្ញាធរ (--ធរ) អ្នកទ្រទ្រង់នូវអាជ្ញា គឺអ្នកកាន់អំណាច តាមសិទ្ធិដែលខ្លួនបានទទួលពេញលក្ខណៈ (បារ. autorité) ។
- អាជ្ញាបក ឬ - អាជ្ញាបកៈ (--បក់ ឬ--ប៉ៈកៈ) អ្នកបង្គាប់បញ្ជា, អ្នកបញ្ជាការ; អ្នកបញ្ញត្តច្បាប់; អ្នកដាក់អាជ្ញា (បើស្ត្រីជា អាជ្ញាបិកា អ. ថ. --ប៉ិ--) ។
- អាជ្ញាបត្រ (--ប័ត) សំបុត្របង្គាប់ជាផ្លូវរាជការ ។ ព. ទ. សំបុត្រអនុញ្ញាតមានកំណត់កាល គឺកំណត់ត្រឹមប៉ុណ្ណោះខែឬប៉ុណ្ណោះឆ្នាំ ដែលរាជការរដ្ឋបាល ចេញឲ្យដល់អ្នកដែលទទួលដេញយកមុខការរបរណាមួយផ្ទាល់ពីរាជការ ឬសំបុត្រដែលរដ្ឋបាលអនុញ្ញាតឲ្យរកស៊ីតែត្រឹមប៉ុណ្ណោះខែប៉ុណ្ណោះឆ្នាំ ។
- អាជ្ញានុការី មន្រ្តីដែលរាជការមុខក្រសួងចាត់ឲ្យទៅបំពេញកិច្ចការផ្សេងៗ ។
- អាជ្ញាបទ ខបញ្ញត្តិ, មាត្រាច្បាប់ ។
- អាជ្ញាបើកស្ម័គ្រ អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅខែត្រក្រៅកត់ឈ្មោះពួកប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលជាកម្លាំងនៃអស់លោកសេនាបតី-មន្រ្តីខាងក្នុង... (ប្រើតែក្នុងរជ្ជកាលពីដើម) ។
- អាជ្ញាភង្គ (--ភ័ង-គៈ ឬ --ភង់) ការទទឹងអាជ្ញា; ការរឹងទទឹងអាជ្ញា; ការរឹងទទឹងស្ដាប់ច្បាប់បញ្ញត្តិ ឬមិនទទួលប្រតិបត្តិតាមពាក្យបង្គាប់ ។
- អាជ្ញាសាលា (ព. ទ.) អ្នកដែលរាជការតាំងឲ្យមានមុខការជាជំនួយតុលាការ... (ត្រូវបានផលប្រយោជន៍ពីគូក្តីតាមកំណត់ ដែលច្បាប់អនុញ្ញាតឲ្យយក) ។
- អាជ្ញាសិទ្ធិ (--សិត) អំណាចដាច់ខាត គឺអំណាចដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានដល់មេទ័ព ក្នុងកាលមានសង្រ្គាម (ក្នុងរជ្ឋកាលនៃក្សត្រិយ៍ពីបុរាណ មានប្រោសព្រះរាជទានអាវុធណាមួយ ជាព័ស្តុតាងឲ្យមេទ័ពនោះកាន់ជាសម្គាល់ផង ហៅថា អាវុធអាជ្ញាសិទ្ធិ “អាវុធជាព័ស្តុតាងនៃអំណាចដាច់ខាត”) ។
- អាជ្ញាសឹក ច្បាប់ដែលបញ្ញត្តប្រើក្នុងកាលកើតសង្រ្គាម (ច្រើនប្រើអំណាចម៉ឺងម៉ាត់ខុសពីច្បាប់ធម្មតា) : ច្បាប់អាជ្ញាសឹក ។
- អាជ្ញាហ្លួង អ្នកដែលកាន់ព្រះបរមរាជឱង្ការចេញទៅកត់ពន្ធ គឺហូតយកពន្ធអំពីរបរនៃពួកប្រជាជនក្នុងរជ្ជសីមា មានស្រូវនិងផលដំណាំផ្សេងៗជាដើម :
- អាជ្ញាហ្លួងពន្ធស្រូវ អាជ្ញាហ្លួងអ្នកទាយផលស្រូវហើយហូតពន្ធ : អាជ្ញាហ្លួងពន្ធស្រូវខែត្របាទី ។
- អាជ្ញាហ្លួងពន្ធទាស អាជ្ញាហ្លួងអ្នកយកពន្ធដំណាំផ្សេងៗ (ក្រៅពីស្រូវ) តាមច្បាប់បញ្ញត្តិ : អាជ្ញាហ្លួងពន្ធទាសខែត្របាទី (មានតែក្នុងសម័យពីដើម, សម័យឥឡូវពន្ធទាំងនេះនៅលើមន្រ្តីសង្កាត់ជាអ្នកទារ) ។
- អាជ្ញាអង្កេត (ព. ទ.) មន្រ្តីដែលតុលាការចាត់ឲ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឲ្យឃើញពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្កេត ឬ អង្កែត ផង) ។ល។