Khmer Dictionary: កើន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កើន
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ដែលមានសេចក្ដីចម្រើនឡើងលើសចំនួនដើម : រកស៊ីមួយឆ្នាំកើនបន្តិច គឺរកស៊ីមួយឆ្នាំបានចម្រើនឡើងបន្តិច ។
-
កំហាន
( ន.នាមសព្ទ )
ការខាន, ដំណើរអាក់ខាន : ថ្ងៃនេះ ត្រូវប្រឹងរែកដីឲ្យបានកើនទ្វេគុណ ដើម្បីបំពេញកំហានពីម្សិលមិញ ។
-
កំណើន
( ន.នាមសព្ទ )
កាលដែលបានកើនឡើងលើសពីចំនួនដើម; កំណើនផលិតផលផ្សេងៗ ។
-
តុល្យាការ
( ន.នាមសព្ទ )
[តុល-យ៉ា-កា ]
(តុល្យ + អាការ) អាការថ្លឹងមើលឲ្យដឹងនូវភាគស្មើគ្នា, តារាង ឬបញ្ជីគិតគូរឲ្យដឹងនូវកិច្ចការផ្សេងៗ : តាមតុល្យាការក្នុងត្រីមាសទី ២ នេះ ឃើញថាកិច្ចការនៃសមាគមយើងបានចម្រើនកើនជាងត្រីមាសទី ១ ។
-
តែ
(តេ) ឈ្មោះឈើពួកមួយ ស្លឹកស្ងួត ក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក ។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើង ហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខ ជានឹងចេះតែកើនឡើងជាភិយ្យោភាព ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
គុណ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[គុន ]
ដំណើរធ្វើឲ្យចម្រើនកើនឡើង : គុណ ១០ ជា ២០; លេខគុណ ។
-
បង្កើន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកើន, ឲ្យលើសច្រើនឡើង : បង្កើនចំនួនសិស្ស, បង្កើនថ្នាក់រៀន ។
-
បន្ថែម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ថែមឡើងទៀត, ថែមហើយថែមទៀត, ថែមឲ្យកើនលើសជាងមុន : បន្ថែមចំនួន; ស្តីបន្ថែម, វាយបន្ថែម ។
-
ប្រយោគសម្បត្តិ
( ន.នាមសព្ទ )
[ប្រយោគៈសំប័ត ]
(បយោគសម្បត្តិ) ការបរិបូណ៌ដោយកាយប្រយោគនិងវចីប្រយោគ គឺសភាពនៃបុគ្គលដែលមានអ្នកធំស្រឡាញ់រាប់អានកាន់ទ្រង់ ក៏អាចញ៉ាំងសេចក្ដីចម្រើនឲ្យលូតលាស់កើតកើនបាន : ប្រយោគសម្បត្តិអាចរារាំងបាំងមុខបាបតិចតួចស្ដួចស្ដើងឲ្យងាស់គាំងចេញមុខឲ្យផលពុំកើត... (ពាក្យព្រះអភិធម្ម ពុទ្ធសាសនា) ។ ការបរិបូណ៌ដោយដំណើរប្រកបព្យាយាម គឺការប្រឹងប្រែងមិនបន្ធូរបន្ថយវីរិយភាពដ៏ត្រឹមត្រង់តាមផ្លូវសុចរិតយុត្តិធម៌ : បុគ្គលដែលប្រកបដោយប្រយោគសម្បត្តិ តែងតែកម្ចាត់នូវភាពទន់ទាបបាន (ប្រើជា ប្រយោគសម្បទា វិញក៏បាន មានអត្ថន័យដូចគ្នាដែរ) ។ព. ផ្ទ. ប្រយោគវិបត្តិ ។
Headley's Khmer-English Dictionary Full Text Search
-
កើន
( v )
[kaən]
- detail »
to become more, increase, multiply; to advance, make progress
Headley's Khmer-English Dictionary Subentry Full Text Search
-
កំឡាំងកើនឡើងថ្មី
[----- kaən laəŋ tməy]
new emerging forces
-
កើនពេល
[kaən peel]
to gain time, temporize
-
ចំរើនកើន
[cɑmraən kaən]
to increase
-
ធ្វើឲ្យកើនឡើង
[tvəə ʔaoy kaən laəŋ]
to increase, multiply
-
ធ្វើឲ្យកើនឡើង
[tvəə ʔaoy kaən laəŋ]
to create advantages; to emphasize, stress
-
រកស៊ីមួយឆ្នាំកើនបន្តិច
[rɔɔk sii muə yɔɔ cnam kaən bɑntəc]
to make a little profit each year