Khmer Dictionary: កើន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បំផ្លើស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលើស គឺធ្វើឲ្យកើនឲ្យជ្រុលហួស : បំផ្លើសពាក្យ, បំផ្លើសសេចក្ដី ។ ប្រើជា កិ. វិ. ឬ គុ. ក៏បាន : និយាយបំផ្លើស; សម្ដីបំផ្លើស ។
-
ផល
( ន.នាមសព្ទ )
[ផល់ ]
ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះដាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីៗដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ : ឆ្នាំនេះសារពើដំណាំមានផលល្អជាងឆ្នាំមុន; ខ្ញុំខំប្រឹងធ្វើការណាស់ ប៉ុន្តែមិនសូវមានផលប៉ុន្មាន; កម្មឲ្យផល; ផលបុណ្យពីព្រេងនាយ; បានសម្រេចមគ្គផល ។ល។
- ផលកាល (ផៈល៉ៈ--) ន. (សំ. បា.) រដូវឈើមានផ្លែ : សម័យនេះជាផលកាល ។
- ផលចិត្ត (ផៈល៉ៈចិត) ន. (សំ. បា.) ចិត្តដែលបានសម្រេចលោកុត្តរផល (ហៅបានតាំងអំពីសោតាបត្តិផលរៀងដល់អរហត្តផល), ជាគូគ្នានឹង
- មគ្គចិត្ត (ព. ពុ. សម្រាប់ប្រើខាងលោកុត្តរធម៌),
- ផលញាណ (ផៈល៉ៈញាន) ន. (បា. ផលញ្ញាណ; សំ. ផលជ្ញាន) ប្រាជ្ញាដែលឆ្លុះឃើញលោកុត្តរផល (ព. ពុ. ជាគូគ្នានឹង មគ្គញាណ) ។
- ផលព្រឹក្ស (ផៈល៉ៈព្រឹក) ន. (សំ. ផលវ្ឫក្ស; បា. ផលរុក្ខ) ឈើដែលមានផ្លែ គឺឈើដែលបញ្ចេញផ្កាហើយកកើតជាផ្លែផង ។ ព. ផ្ទ. បុប្ផព្រឹក្ស ឬ បុស្បព្រឹក្ស ។
- ផលសម្បទា ឬ - ផលសម្ប័ទ (ផៈល៉ៈស័មប៉ៈទា ឬ--ស័ម-ប័ត) ន. (បា. ផលសម្បទា; សំ. ផលសំបទ៑ ឬ--សម្បទ៑) ការបរិបូណ៌ដោយផល, ការចម្រើនផល ។
- ផលសិទ្ធិ (ផៈល៉ៈសិត-ធិ ឬ--សិត) ន. (សំ. បា.) ការសម្រេចផល ។
- ផលានិសង្ស ( ផៈល៉ានិសង់ ) ន. (បា. > ផល + អានិសំស) អានិសង្សនៃផល, ការហូតយកនៃផល គឺសេចក្ដីសុខសេចក្ដីចម្រើនដែលកើតអំពីផលនៃអំពើល្អ ។
- ផលានុផល (ផៈល៉ានុផល់) ន. (បា. ផល + អនុផល) ផ្លែនិងផ្លែតាមលំដាប់, ផ្លែមុននិងផ្លែក្រោយ; ផ្លែធំនិងផ្លែតូច ។ ពាក្យនេះ តាមទម្លាប់ដែលប្រើមក គឺសំដៅយកផលដំណាំសំខាន់ៗ ដូចជាស្រូវ, ពោត ដែលប្រើជាអាហារចាំបាច់ និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗ ដូចជាល្មុត, ស្វាយ, ចេក ជាដើម : ឆ្នាំនេះ ផលានុផលគ្រប់ប្រភេទនៅប្រទេសយើងបានចម្រើនកើនជាងឆ្នាំមុន ។
- ផលាផល (ផៈល៉ាផល់) ន. (សំ. បា.) ផ្លែតូចនិងផ្លែធំ (ផ្លែឈើតូចធំ) : ស្វែងរកផលាផលជាអាហារ ។
- ផលារាម (ផៈ ល៉ារ៉ាម) ន. (សំ. បា. < ផល + អារាម) សួនឈើមានផ្លែ, ចម្ការដំណាំមានផ្លែ ។
- ផលាហារ (ផៈល៉ា--) ន. (សំ. បា.) ផ្លែជាអាហារ, ផ្លែឈើសម្រាប់ប្រើជាអាហារ ។ល។
-
ព្រក
( កិ.កិរិយាសព្ទ )
ដេរបន្សាបសំពត់តូចៗ ឬខ្លីឲ្យកើនសាច់ឡើងទៀត : ព្រកសំបត់ ។
- សំបត់ព្រក សំពត់ដែលដេរព្រក ។
-
ព្រឹទ្ធិ
( ន.នាមសព្ទ )
[ព្រឹត-ធិ ឬ--ធី ]
(វ្ឫទ្ធិ, វ > ព, ឫ > រឹ = ព្រឹទ្ធិ; វុឌ្ឍិ ឬ វុទ្ធិ) សេចក្ដីចម្រើន; សេចក្ដីមាំមួន; ចំណាស់; លាភ, ការបាន; ចំណេញ, ការប្រាក់; ទ្រព្យដែលចម្រើនកើនឡើង; ជម្នះ... ។ វិធីធ្វើស្រៈខាងភាសាបាលីឬសំស្ក្រឹតឲ្យចម្រើន គឺធ្វើឲ្យមានសូរសំឡេងខ្លាំងជាងប្រក្រតីដើម ដូចយ៉ាងធ្វើស្រៈ អ ជា អា; ឥ, ឦ ជា ឯ; ឥ, ឦ, ឯ ជា អៃ ឬ ព្ធ; ឧ, ឩ ជា ឱ; ឧ, ឩ, ឱ ជា អៅ ឬ ឱ ជាដើម ក៏ហៅថា ព្រឹទ្ធិ ឬ ព្រឹទ្ធី ដែរ (ព. វ.) ។
-
ភ្លាស
( កិ.កិរិយាសព្ទ )
(ភ្លាឝ ឬ ភ្លាស “បញ្ចេញពន្លឺ; ធ្វើឲ្យរាយសាយ; ធ្វើឲ្យកើនហួស”) ដើរឬស្ទុះស្ទាភ្លែតៗឥតបើគិត ប៉ះទង្គិចនេះនោះរឿយៗ ។ គុ. ដែលនិយាយស្ដីឬធ្វើអ្វីៗ តាមតែប្រទះឥតបើគិត, ដែលរឡេមរឡាម, ភ្លែតចុះភ្លែតឡើង ឥតសណ្ដាប់ធ្នាប់ : ក្មេងភ្លាស, មនុស្សភ្លាសមាត់; ក្មេងនេះភ្លាសណាស់ !
-
លូត
( កិ.កិរិយាសព្ទ )
ដុះច្រើនកើន, ដុះចម្រើនខ្ពស់ឡើង : លំពង់ឈើលូត ។ គុ. (ព. ប្រ.) ដែលកើនហួស, លើសប្រមាណ : សម្ដីលូត ។
- លូតលាស់ លូតបែកមែកបែកសន្លឹក : ឈើលូតលាស់ ។ ព. ប្រ. ចម្រើនដោយទ្រព្យធន, បុណ្យស័ក្តិ : មនុស្សកតញ្ញូរមែងតែលូតលាស់មិនដែលថយចុះ ។ ព. ទ. បុ. ឈើតូចលូតតាមឈើធំ កាលបើអ្នកធំសង្រ្គោះទំនុកបម្រុង អ្នកតូចរមែងតែលូតលាស់ខ្ពស់តាម ។
-
វយ
( ន.នាមសព្ទ )
[វាៈយៈ ]
(វយ; វយស៑) អាយុ, កំណត់អាយុ; ដំណើរសូន្យទៅខាងក្រោយលឿនកើនទៅខាងមុខ (នៃអាយុ) : វ័យក្មេង, វ័យកំលោះក្រមុំ, វ័យចាស់ ។
- បឋមវ័យ វ័យដំបូង;
- មជ្ឈិមវ័យ វ័យកណ្ដាល;
- បច្ឆិមវ័យ វ័យខាងចុង ។
- វយជន ជនចាស់ (ព. ផ្ទ. យុវជន) ។
- វយានុរូប (បា. < វយ + អនុរូប) កិ. វិ. តាមសមគួរដល់វ័យ, សមរម្យតាមវ័យ : តែងខ្លួនតាមវយានុរូប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្នុងវ័យទាំងបី គួរធ្វើអ្វីៗ កុំឲ្យឃ្លាតក្លាយ ខុសចាករយៈ នៃវ័យទាំងឡាយ ទាស់ខុសនាយអាយ គួរស្តាយពន់ពេក ។ ...
-
លឿន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ឆាប់, ដែលមានល្បឿនឬសន្ទុះខ្លាំង : ដើរលឿន, រត់លឿន; ដំណើរលឿន ។ ជឿន; ដែលចម្រើន, កើន : ធ្វើការលឿនទៅមុខ, លើកទ័ពលឿនចូលជ្រុលទៅមុខ ។
- លឿនទី ផ្លាស់ទីពីតូចទៅធំឬពីទាបទៅខ្ពស់, ឡើងពីមុខងារតូចទៅមុខងារធំ, ឡើងយសស័ក្តិ : លឿនទីពីអភិបាលស្រុក ទៅជាអភិបាលខែត្រ ។
- លឿនលយ បណ្ដែតលឿនគ្រឿងៗតាមអាកាស : អណ្តែតលឿនលយតាមនភាល័យ ។
- លឿនសម្ដី ដែលច្រើននិយាយជ្រុលហួសលើសហេតុ; ជាងពាក្យ : មនុស្សលឿនសម្ដី ។ល។
-
សក្ការសម្មាន
( ន.នាមសព្ទ )
[ស័ក-ការ៉ៈ ស័ម-ម៉ាន ]
សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម : ធ្វើសក្ការសម្មាន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្ការសម្មាន នាំឲ្យបានគ្នាជាមិត្រ នរណាបានប្រព្រឹត្ត ពិតជានឹងមានមិត្រច្រើន ។ ចងមិត្រដោយការឲ្យ ឲ្យញយៗមិត្រក៏កើន ក្តីសុខក្តីចម្រើន តែងមានច្រើនព្រោះការឲ្យ ។
-
សង្គមរាស្ត្រនិយម
( ន.នាមសព្ទ )
[សង់-គំរាស-និយំ]
ពាក្យសំស្រ្កឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្រ្តប្រជាពលរដ្ឋទួទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឲ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ ។ល។
- សង្គមរាស្រ្តនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត ។ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស ។ ចាប់ផ្តើមតាំងពី សង្គមរាស្រ្តនិយម នេះកើតមានឡើង ប្រទេសកម្ពុជា ក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រី ប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយា ស្វាមីភ័ក្តិ ឥតរអាក់រអួល វឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុក ឥតថយក្រោយ សូម្បីមួយជំហានឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះ សង្គមរាស្រ្តនិយម ថា : រាជការសង្គម រដ្ឋរាស្រ្តនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្រ្តទាំងអស់គ្នា បានសុខចម្រើន ! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម ! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្រ្តនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ-ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប ! ។ល។