Khmer Dictionary: កឋិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កថិន
( ន.នាមសព្ទ )
[កៈថិន]
សំពត់ដែលទាយកប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក; ដែលហៅថាបុណ្យ កថិន គឺបុណ្យប្រគេនសំពត់នេះឯង ។ សព្វនេះច្រើនសរសេរ កឋិន តាមព្រះត្រៃបិដក ។
-
កថិនត្ថារកិច្ច ឬ កឋិនត្ថារកិច្ច
( ន.នាមសព្ទ )
[កៈថិនណ័តថារៈកិ]
កិច្ចក្នុងការក្រាលគ្រងនូវកឋិន,មាន ៨ យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការថ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១ និងអានិសង្ស ១ ។
-
ក្រើន
( កិ.កិរិយាសព្ទ )
រំឭករឿយៗ : ក្រើនគ្នាឲ្យខំធ្វើការរកស៊ី, ឲ្យខំរៀនសូត្រ ។ ប្រកាសកណ្ដាលជំនុំសង្ឃរកភិក្ខុដែលមានចីវរទុព្វលភាព ហើយអាចចេះចាំនូវអានិសង្ឃ ៥, មាតិកា ៨, បលិពោធ ២ និងកឋិនត្ថារកិច្ច ហើយអាចញ៉ាំងសង្ឃឲ្យត្រេកអរបាន, ដើម្បីឲ្យគ្រងកឋិន ក៏ហៅ ក្រើន ដែរ : ក្រើនកឋិន ។
-
កឋិន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កថិន) ។
-
ក្រាល
( កិ.កិរិយាសព្ទ )
លា, លាត : ក្រាលកន្ទេល, ក្រាលកម្រាល ។ ផ្សាយចេញទៅ : ព្រះពុទ្ធទ្រង់ក្រាលសំណាញ់ញាណមើលឧបនិស្ស័យនៃសត្វ ។ ក្រាលកឋិន ប្រកាសឲ្យសង្ឃឮគ្រប់រូបថា យកចីវរណា ជាកឋិន ។
-
តាខាយ
( ន.នាមសព្ទ )
(តាខាយ “ក្រឡាគ្រឿងប្រដាប់ដាក់សត្វ មានសំណាញ់, បន្ដឹង ជាដើម ឬលួស, អំបោះជាដើមដែលប្រទាក់ជាក្រឡា”) កម្រងអង្កាំឬផ្កាដែលក្រងប្រទាក់ជាក្រឡាគោម មានក្របជាខ្នាតឲ្យល្មមតែនឹងផ្នត់ត្រៃចីវរសម្រាប់គ្របត្រៃចីវរអង្គកឋិនជាដើមឲ្យឃើញរុងរឿង (មិនសូវប្រើ, ច្រើនហៅថា គ្របត្រៃ គួរហៅ គ្របត្រៃ ឬ គម្របត្រៃ វិញ) ។
-
ថត
( កិ.កិរិយាសព្ទ )
(ទ្ចត អ. ថ. ថត) ដោះចេញ, យកចេញ, ដកចេញ ។ ថតកឋិន វេរសំពត់កឋិនចំពោះជំនុំសង្ឃ ។ ថតរូប ភ្ជាប់ស្រមោលរូបឲ្យដិតនឹងកែវដោយគ្រឿងប្រដាប់១ យ៉ាងផ្សេងដែលហៅថា គ្រឿងថត ។ រូបដែលផ្ដិតចាកកែវនោះ ហៅថា រូបថត ។
-
នវាគត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នៈវាគៈតៈ ឬនៈវាគត់ ]
(នវ “ថ្មី”+ អាគត “មក, ដែលមក, ដែលទើបមក”) ដែលទើបមកថ្មី; មនុស្សឬអ្វីៗដែលទើបមកដល់ថ្មីៗ : មនុស្សទាំងអស់ហ្នឹង សុទ្ធតែជាជននវាគត គេមកជួយបុណ្យកឋិនយើង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មិត្រហ្នឹងជាជននវាគត មកមានកំណត់កាលវេលា គួរយើងទាំងអស់ស្រុះចិត្តគ្នា នាំពាគួរសមរកគេផង ។ វេវ. អាគន្ដុក ។
-
មាតិកា
( ន.នាមសព្ទ )
[មាតិកា]
ប្រឡាយ, ផ្លូវទឹក, ក្នុងកថិនត្ថារកិច្ចមានន័យថា ជាមាតា ឬជាអ្នកបង្កើត ព្រោះមាតិកាទាំង ៨ នោះ ញ៉ាំងកឋិនុព្ភារៈ គឺការដោះកឋិនឲ្យកើត ។
-
ចីវរកាល
( ន.នាមសព្ទ )
[ចីវ៉ៈរៈកាល ]
(កាល ឬ សម័យដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យពួកភិក្ខុទទួលចីវរ ជាកាលនៃចីវរលាភ, រាប់តាំងពីថ្ងៃ ១ រោចខែអស្សុជ ទៅដល់ថ្ងៃពេញ ១៥ កើតកត្តិក : សំពត់កឋិនជាចីវរលាភដែលភិក្ខុសង្ឃត្រូវទទួលក្នុងចីវរកាលតាមពុទ្ធានុញ្ញាត (ព. វិ. ពុ.) ។
Headley's Khmer-English Dictionary Full Text Search
-
កឋិន
- detail »
See:កថិន -
តាខាយ
( n )
[taa kʰaay]
- detail »
kind of cloth cover decorated with beads and sequins used in the កឋិន ceremony to cover the monk's clothing
See:គ្របត្រៃ
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រាលកឋិន
[krạal -----]
meeting of monks after the បុណ្យកឋិន to decide which monk may wear the កឋិន
-
ញត្តិកឋិន
[ɲat~ɲatteʔ -----]
ɲoat kaʔthən Ñattikathin (ceremony when new robes are given to Buddhist monks)
-
ថតកឋិន
[tʰɑɑt -----]
to offer clothing to monks during the កឋិន ceremony