Khmer Dictionary: កឋិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ចីវរលាភ
( ន.នាមសព្ទ )
ការបាននូវចីររបស់ភិក្ខុ ឧ. សំពត់កឋិនជាចីរលាភដែលភិក្ខុសង្ឃត្រូវបានទទួលក្នុងចីវរកាលតាមពុទ្ធានុញ្ញាត ។
-
ញត្តិ
( ន.នាមសព្ទ )
[ញ៉័ត-តិ ]
(ជ្ញាប្តិ) វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឲ្យជំនុំសង្ឃដឹង គឺសម្ដីដែលភិក្ខុសូត្រផ្តៀងជំនុំសង្ឃ ក្នុងការធ្វើសង្ឃកម្មដែលមានបង្គាប់ថា ត្រូវឲ្យផ្តៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុន ទើបធ្វើបាន, ដើម្បីឲ្យដឹងថា សង្ឃកម្មនោះ ត្រឹមត្រូវតាមវិន័យហើយ ឬមានទាស់ខុសដោយហេតុណាមួយ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា) ។ ញត្តិ-សព្ទនេះមកពី ញា “ដឹង, យល់, ស្គាល់” ផ្សំនឹង តិ-បច្ច័យជា ញាតិ, សម្រេចរូបមកទៀតជា ញត្តិ “សម្ដីប្រកាសយោបល់ឲ្យគេដឹង” ។ ប្រើជាសាធារណៈក៏បាន, មាន ២ យ៉ាងគឺ ញត្តិស្រប, ញត្តិជំទាស់ ឬហៅថា ញត្តិយល់ស្រប, ញត្តិយល់ទាស់ វិញក៏បាន ។ តាមទម្លាប់ពីបុរាណ គេតែងអានពាក្យ ញត្តិ នេះថា ញាត់ ចំពោះសង្ឃកម្មផ្សេងៗ មានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម ។ :
- សូត្រញត្តិនាគ ឬ ញត្តិនាគ (សូតញាត់នាក ឬ ញាត់នាក) សូត្រញត្តិក្នុងពិធីបំបួសកុលបុត្រដែលសន្មតនាមថានាគឲ្យទៅជាភិក្ខុ;
- ញត្តិកឋិន (ញាត់កៈឋិន) សូត្រញត្តិក្នុងកិច្ចកឋិន ។ល។