Khmer Dictionary: អាចារ្យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្ម
( ន.នាមសព្ទ )
[កាំ ]
(កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
- កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
- កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។
- កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។
- កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។
- កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។
- កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
- កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។
- កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។
- កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
- កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។
- កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។
- កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
- កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។
- កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។
- កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
- កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
-
ធម្ម
( ន.នាមសព្ទ )
[ធ័ម-មៈ]
(ធម៌) ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្ដីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់ ។ល។ ពាក្យនេះប្រើសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀតដូចជា ធម្មកថា (ធ័ម-មៈកៈ ថា) ន. (បា.) សម្ដីដែលជាធម៌; ការសំដែងធម៌ ។
- ធម្មកម្ម (ធ័ម មៈក័ម) ន. (បា.) អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌ ។ ព. ផ្ទ. អធម្មកម្ម ។
- ធម្មកាយ (ធ័ម-មៈ--) ន. (បា.; សំ. ធម៌កាយ) កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ, ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជា រូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ ។
- ធម្មការ (ធ័ម-មៈ--) ន. (បា. ធម្ម + ការ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចការខាងសាសនា : ក្រសួងធម្មការ ។
- ធម្មក្ខន្ធ (ធ័ម-ម័ក-ខ័ន) ន. (បា.; សំ. ធម៌ ស្កន្ធ) ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខន្ធ ផង) ។
- ធម្មគុណ (ធ័ម-មៈ-គុណ) ន. (បា.; សំ. ធម៌គុណ) គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឲ្យបានសេចក្ដីសុខ ។
- ធម្មគោរព (ធ័ម-មៈ-គោរប់) ន. (សំ. ធម៌ + គៅរវ; បា. ធម្ម + គារវ) សេចក្ដីកោតក្រែងចំពោះធម៌ គឺសេចក្ដីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌ ។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សំដែងជាមុនបង្អស់ប្រាប់សេចក្ដីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ : សាស្ត្រាព្រះធម្មគោរព ។
- ធម្មចក្ក (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្ដែងជាដំបូងបង្អស់ ក្នុងកាលព្រះអង្គបានត្រាស់ទើបបាន ៥៩ថ្ងៃ, ទ្រង់សំដែងអរិយសច្ច ៤ បង្វិលដំណើរសេចក្ដីដូចជាកង់រទេះ ។
- ធម្មចក្កប្បវត្តនសូត្រ (ធ័ម-មៈច័ក-ក័បប៉ៈវ៉័ត-តៈន៉ៈសូត) ន. (បា.--សុត្ត; សំ. ធម៌ចក្រប្រវត៌នសូត្រ) ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម្មចក្ក ។
- ធម្មចក្ខុ (ធ័ម-មៈ-ច័កខុ) ន. (បា.; សំ. ធម៌ចក្សុស៑ ឬ--ចក្សុ) ភ្នែកគឺធម៌ ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង អរិយមគ្គ ផង) ។
- ធម្មចេតិយ (ធ័ម-មៈចេតិយ៉ៈ ឬ--ចេដី) ន. (បា.; សំ. ធម៌ចៃត្យ) ចេតិយដែលបញ្ចុះព្រះធម៌ ។
- ធម្មមន្ទីរ, តួគម្ពីរ ឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា, ជាសុភាសិតក៏ហៅថា ធម្មចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។
- ធម្មជាត ឬ - ធម្មជាតិ (ធ័ម-មៈ-ជាត) ន. (បា.) ធម៌, សភាវៈ, សភាព ។
- ធម្មតា (ធ័ម-មៈ-ដា) ន. (បា.) ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់ ។
- ធម្មទាន (ធ័ម-មៈ--) ន. (បា.) ការឲ្យធម៌ គឺការសម្ដែងធម៌, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ : ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ ។
- ធម្មទូត (ធ័ម-មៈ--) ន. (បា.) ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឲ្យផ្សាយធម៌ ។
- ធម្មទេសនា (ធ័ម-មៈ-ទេសៈន៉ា ឬ--ទេស្នា) ន. (បា.) ការ, ដំណើរសំដែងធម៌ ។
- ធម្មធាតុ (ធ័ម-មៈ-ធាត) ន. (បា.) អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌ ។
- ធម្មនិទ្ទេស (ធ័ម-មៈ-និត-ទេស) ន. (បា.) និទ្ទេសនៃធម៌, ការសម្ដែងញែកចែកនូវធម៌ ។
- ធម្មនិយម ឬ - ធម្មនិយាម (ធ័ម-មៈនិយំ ឬ--និយាម) ន. (បា.) សេចក្ដីកំណត់តាមធម្មតា ។
- ធម្មនីតិ (ធ័ម-មៈ--) ន. (បា.) ឈ្មោះគម្ពីរមួយដែលសម្ដែងអំពីបែបគតិលោក និងគតិធម៌ ។
- ធម្មនុញ្ញ ឬ - ធម្មនូញ្ញ (ធ័ម-មៈ-នុញ, ឬ--នូញ) ន. (បា.) ឈ្មោះច្បាប់មួយក្រម សម្ដែងពីរបៀបការក្នុងតុលាការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋធម្មនុញ្ញ ផង) ។
- ធម្មន្តេវាសិក (ធ័ម-ម័ន-តេវាសិក) ន. (បា.) សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ ។
- ធម្មប្បដិបត្តិ (ធ័ម-ម័ប-ប៉ៈ-ដិ-ប៉័ត-តិ ឬ--ប៉ៈដិបាត់) ន. (បា.) ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ : ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត ។
- ធម្មប្បដិរូប (ធ័ម-ម័ប-ប៉ៈ ដិ--) ន. (បា.) ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ : សេចក្ដីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ ។
- ធម្មប្បដិសម្ភិទា (ធ័ម-ម័ប-ប៉ៈដិសាំ-ភិទា) ន. (បា.) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌ ។
- ធម្មបថ (ធ័ម-មៈ-បត់) ន. (បា.) គន្លងធម៌, ផ្លូវធម៌ ។
- ធម្មបទ (ធ័ម-មៈ-បត់) ន. (បា.) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។
- ធម្មបទដ្ឋកថា (ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា) ន. (បា.) ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្ដីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ ។
- ធម្មបរិយាយ (ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ--បរ៉ិ--) ន. (បា.) បរិយាយនៃធម៌, សេចក្ដីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្ដីតាមដំណើរធម៌ : ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់ ។
- ធម្មបាមោជ្ជ (ធ័ម-មៈ-ប៉ាម៉ោច) ន. (បា. ធម្មប្បាមោជ្ជ; សំ. ធម៌ប្រមោទ ឬ ធម៌ប្រាមោទ្យ) សេចក្ដីរីករាយចំពោះធម៌ ។
- ធម្មបាល (ធ័ម-មៈ--) ន. (បា.) អ្នករក្សាធម៌ ។
- ធម្មបីតិ (ធ័ម-មៈ-ប៉ីតិ) ន. (បា. ធម្មប្បីតិ; សំ. ធម៌ប្រីតិ) ដំណើរក្រេបផឹករសធម៌; សេចក្ដីរីករាយចំពោះធម៌ : អ្នកមានធម្មបីតិក្នុងសន្តានរមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ ។ ធម្មបូជា (ធ័ម-មៈ--) ន. (បា.) បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ : វត្ថុនេះជាធម្មបូជារបស់ខ្ញុំ ។
- ធម្មមន្ទីរ (ធ័ម-មៈ-មន់ទី) ន. (បា. ធម្មមន្ទិរ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។
- ធម្មមាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។
- ធម្មមូល (ធ័ម-មៈ--) ន. (បា.) ឫសគល់នៃធម៌, ទីតាំងនៃធម៌ : សេចក្ដីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។
- ធម្មមោទនា (ធ័ម-មៈមោទៈនា) ន. (បា.) សេចក្ដីរីករាយចំពោះធម៌ ។
- ធម្មយុត្ត (ធ័ម-មៈ-យុត) ន. ឬ គុ. (បា.; សំ. ធម៌យុក្ត) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។
- ធម្មយុត្តិកនិកាយ (ធ័ម-មៈ-យុត-តិកៈ) ន. (បា.) ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះ ដែលជាគូគ្នានឹងមហានិកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
- ធម្មរក្ខិត (ធ័ម-មៈ-រ័កខិត) ន. ឬ គុ. (បា.; សំ. ធម៌រក្សិត) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។
- ធម្មរក្ខិតា (ធ័ម-មៈរ័កខិតា) ន. (បា.) ស្រ្តីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ : ស្ត្រីធម្មរក្ខិតា ។
- ធម្មរក្សា (ធ័ម-មៈ-រ័កសា) ន. (បា. ធម៌ + រក្ស) ការរក្សាធម៌ ។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី : ព្រះធម្មរក្សា ។
- ធម្មរតនៈ ឬ - ធម្មរ័តន៍ (ធ័ម-មៈ-រៈតៈន៉ៈ ឬ--រ័ត) ន. (បា. ធម្មរតន, សំ. ធម៌រត្ន) កែវគឺព្រះធម៌ ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស ។
- ធម៌រត្ន ឬ - ធម៌រ័ត្ន (ធ័ររ័ត) ន. (ដូចគ្នានឹង ធម្មរតនៈ ឬ ធម្មរ័តន៍) ។
- ធម្មរា
- ជ (ធ័ម-មៈ-រាច) ន. (បា.) លោកដែលជាស្ដេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះសម្ពុទ្ធជាធម្មរាជ ។ ធម្មលាភ (ធ័ម-មៈ-លាប) ន. (បា. ធម្ម + លាភ) លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ : ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ ។
- ធម្មលិខិត (ធ័ម-មៈ--) ន. (បា. ធម្ម + លិខិត) អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្ដេចក៏មាន : សម្ដេចព្រះធម្មលិខិត ។
- ធម្មវិធី (ធ័ម-មៈ--) ន. (បា.) បែបផែននៃធម៌, វិធីប្រតិបត្តិធម៌ ។
- ធម្មសង្គាយនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសង្គីតិ) ។
- ធម្មសង្គាហកត្ថេរ (ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ-ថែ) ន. (បា.) ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម ។
- ធម្មសង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. (បា.) ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឲ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន) ។
- ធម្មសង្គីតិកាចារ្យ (ធ័ម-មៈ-សង់គីតិកាចា) ន. (បា. សំ.; បា. ធម្មសង្គីតិកាចរិយ) ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ (ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ) ។
- ធម្មសភា (ធ័ម-មៈ-សៈភា) ន. (បា.; សំ. ធម៌សភា) សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌ ។ សាលាយុត្តិធម៌; សាលាជំនុំក្ដី ។
- ធម្មស្សវនកាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ន. (បា.; សំ. ធម៌ស្រវណកាល) កាល, ពេលដែលសាធុជនគួរស្ដាប់ធម៌ (ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្ដាប់ធម៌ ហៅថា ធម្មស្សវនកាល) ។
- ធម្មសាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. (បា.) ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ : ធ្វើធម្មសាកច្ឆា, ស្ដាប់ធម្មសាកច្ឆា ។
- ធម្មសាត្រ (ធ័ម-មៈ-សាត) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសាស្ត្រ) ។
- ធម្មសាមី (ធ័ម-មៈ-សាម៉ី) ន. (បា. ធម្មស្សាមី; សំ. ធម៌ស្វាមិន៑) ម្ចាស់លើគេព្រោះបានត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី ។
- ធម្មសារ (ធ័ម-មៈ--) ន. (បា.) ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឲ្យរួចចាកទុក្ខ ។
- ធម្មសាលា (ធ័ម-មៈ-សាល៉ា) ន. (បា.; សំ. ធម៌សាលា) សាលាសម្រាប់សាធុជនប្រជុំស្ដាប់ធម៌, ប្រឹក្សាអំពីធម៌ : សាលាសម្រាប់ប្រជុំរៀនធម៌ (រោងរៀនធម៌) ។
- ធម្មសាសន៍ (ធ័ម-មៈ-សាស) ន. (បា.) ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់ ។
- ធម្មសាស្ត្រ (ធ័ម-មៈ-សាស) ន. (បា. សំ.; សំ. ធម្មសាស្ត្រ; បា. ធម្មសត្ថ) ឈ្មោះគម្ពីរសំដែងអំពីយុតិ្តធម៌ (ខាងតុលាការ) : ច្បាប់ធម្មសាស្ត្រ ។ ឈ្មោះក្រមច្បាប់យុត្តិធម៌ (ខាងតុលាការ) : ច្បាប់ធម្មសាស្ត្រ (ហៅក្លាយជា ធម្មសាត្រ ក៏មាន, គួរប្រើ ធម្មសាស្ត្រ ឬធម៌សាស្ត្រ វិញ ត្រឹមត្រង់តាមប្រភេទនៃពាក្យ) ។
- ធម្មសេនាបតី (ធ័ម-មៈ-សេន៉ាប៉ៈដី) ន. (បា. ធម្មសេនាបតិ) នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក (សាវ័កខាងស្ដាំ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថា ព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថា ធម្មសេនាបតី បានដែរ ព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះ ដែលប្រើប្រាកដ ចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ : ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី ។
- ធម្មសំវេគ (ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក) ន. (បា.) សេចក្ដីសំវេគចំពោះធម៌មានទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំវេគ ផង) ។
- ធម្មាចារ្យ (ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ : លោកជាធម្មាចារ្យរបស់ខ្ញុំ ។
- ធម្មាធិករណ៍ (ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍អំពីធម៌; សាលាយុតិ្តធម៌, សាលាជំនុំក្ដី ។
- ធម្មាធិការ (ធ័ម-មា--) ន. (បា.; សំ ធម៌ាធិការ) ដូចគ្នានឹង ធម្មាធិករណ៍ ដែរ ។
- ធម្មាធិការនាយក (ធ័ម-មាធិការ៉ៈនាយក់) ន. (បា.; សំ. ធម៌ាធិ--) នាយក (អធិបតី ឬចាងហ្វាង) សាលាជំនុំក្ដី ។
- ធម្មាធិការី (ធ័ម-មាធិការ៉ី) ន. (បា.; សំ. ធម៌ាធិការិន៑) អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី (ចៅក្រម) ។
- ធម្មាធិដ្ឋាន (--ធិតឋាន) ន. (បា.) ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង, ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើ ឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា : បាបរមែងឲ្យផលអាក្រក់, បុណ្យរមែងឲ្យផលល្អ យ៉ាងនេះជាដើម ហៅថាពាក្យជា ធម្មាធិដ្ឋាន ។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះផង) ។
- ធម្មាធិបតេយ្យ (ធ័ម-មាធិប៉ៈតៃ) ន. ឬ គុ. (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌ និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។
- ធម្មាធិប្បាយ (ធ័ម-មាធិប-បាយ) ន. (បា.) សេចក្ដីអធិប្បាយធម៌, ដំណើរពន្យល់ធម៌ ។
- ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់ ។
- ធម្មារម្មណ៍ (--រ៉ម់) ន. (បា.) អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍ ។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦ យ៉ាងគឺ បសាទរូប ១ សុខុមរូប ១ ចិត្ត ១ ចេតសិក ១ រូប ១ និព្វាន ១ ហៅថា ធម្មារម្មណ៍ ។
- ធម្មាសនៈ ឬ - ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬធ័ម-មាស) ន. (បា. ធម្មាសន) អាសនៈសម្រាប់អង្គុយសំដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ : អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍ ។
- ធម្មិក (ធ័ម-មិក) គុ. (បា.; សំ. ធរ្មិក) ដែលប្រកបដោយធម៌ : ព្រះបាទធម្មិក, មនុស្សធម្មិក, ទ្រព្យធម្មិក, ភោជនធម្មិក ។ល។
- ធម្មិករាជ (ធ័ម-មិកៈរាច) ន. (បា.; សំ. ធរ្មិករាជ) ស្ដេចប្រកបដោយធម៌, ស្ដេចទ្រង់ទសពិធធម៌ : ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ ។
- ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. (បា.) ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្ដែងប្រាប់ឲ្យដឹងថា ប៉ុណ្ណេះប៉ុណ្ណោះ : ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសំដែងនូវធម្មុទ្ទេសសិន ។ មួយទៀតថា ការលើកយកធម៌៤យ៉ាង មកពិចារណា ឬយកមកសម្ដែងតាមការណ៍ពិត ហៅថា ធម្មុទ្ទេស, ធម៌ ៤ នោះគឺ ១-សត្វលោក សុទ្ធតែឥតទៀងទាត់ឋិតថេរចិរកាលទេ តែងតែលុះក្នុងអំណាចនៃជរា-ព្យាធិ-មរណៈ គេចមិនផុតឡើយ; ២-សត្វលោកឥតមានកន្លែងជ្រកពួនឲ្យរួចអំពីការភិតភ័យទេ; ៣-សត្វលោកឥតមានទ្រព្យសម្បត្តិក្រៅពីកុសលកម្មដែលខ្លួនបានកសាងសន្សំទេ រមែងតែលះសរពើទាំងអស់ ហើយចេញចាកលោកនេះទៅៗ; ៤-សត្វលោកជាទាសៈនៃតណ្ហា តែងតែមានការខ្វះកន្លះជានិច្ចមិនដែលពេញចំណង់ខ្លួនទេ ។ល។
-
ទិសាបាមោក្ខ
( ន.នាមសព្ទ )
[ទិសាប៉ាម៉ោក]
អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស (គ្រប់ប្រទេស) បានមិនទើសទាក់ : អាចារ្យទិសាបាមោក្ខ ។ រោងរៀនរបស់អាចារ្យធំនោះហៅថា សាលាទិសាបាមោក្ខ ឬរោងរៀនទិសាបាមោក្ខ ។
-
គន្ថរចនាចារ្យ
( ន.នាមសព្ទ )
[--ចា ]
(គ្រន្ថ + រចនា + អាចាយ៌; គន្ថ + រចនា + អាចរិយ) អាចារ្យអ្នកតែងគម្ពីរក្បួនច្បាប់ : គម្ពីរនេះជាស្នាដៃនៃព្រះគន្ថរចនាចារ្យក្នុងពុទ្ធសតវត្សរ៍ទី ១១ ។
-
និស្សយាចារ្យ
( ន.នាមសព្ទ )
[និស-សៈ យ៉ាចា]
(និស្សយាចរិយ) អាចារ្យអ្នកឲ្យនិស្ស័យ គឺលោកអាចារ្យដែលភិក្ខុ ឬសាមណេរចូលមកសូមនិស្ស័យនៅផង ហើយជាអ្នកទទួលឲ្យនៅ ។ ចំណែកខាងគ្រហស្ថហៅ និស្សយជន ក៏បាន ។
-
និស្សយមុត្តកៈ
( ន.នាមសព្ទ )
[និស-សៈយ៉ៈ មុត-តៈកៈ ]
(មុត្តក) ភិក្ខុដែលមានវស្សាតាំងពី ៥ ឡើងទៅ ហើយចេះវិន័យ មានសេចក្ដីអៀនខ្មាសគ្រប់គ្រាន់ អាចផុតចាកនិស្ស័យរបស់ឧបជ្ឈាយ៍ឬអាចារ្យបាន គឺអាចនៅតាមទំនើងខ្លួនបាន (ព. វិ. ពុ.) ។
-
បច្ឆាចារ្យ
( ន.នាមសព្ទ )
[ប៉័ច-ឆាចា ]
(បច្ឆា + អាចរិយ; បឝ្ចាត៑ + អាចាយ៌) អាចារ្យក្រោយ, គ្រូខាងក្រោយ : គ្រូបង្រៀនជាបច្ឆាចារ្យនៃបុត្រធីតាទាំងឡាយ ។ ព. ផ្ទ. បុព្វាចារ្យ ។
-
បូជនីយៈ
( គុ.គុនសព្ទ )
[បូជៈ-- ]
(បូជនីយ) ដែលគួរគេបូជា ។
- បូជនីយបុគ្គល (បូជៈនីយៈបុក-គល់) បុគ្គលដែលគេបូជា : ព្រះពុទ្ធ, ព្រះអរហន្ត, អ្នកមានសីល, ព្រះមហាក្សត្រ, មាតាបិតា, គ្រូអាចារ្យ ... ជាបូជនីយបុគ្គល ។
- បូជនីយវត្ថុ ឬ - បូជនីយស្ថាន ទីដែលគួរបូជា ។ល។
-
គោត្រភូសង្ឃ
( ន.នាមសព្ទ )
សង្ឃតវង្សត្រកូលគឺពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរតែនឹងទាំងអស់ គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយ ឬ រង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង, ដោយហោចទៅ សូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះ សៀតនឹងត្រចៀកខ្លះ ប៉ុណ្ណោះ ដោយមានការប្ដេជ្ញាសម្គាល់ខ្លួនថាជាអ្នកបួសដោយពិតឥតមានសង្ស័យ ព្រោះបានទទួលផ្នួសអំពីគ្រូអាចារ្យមក, យ៉ាងនេះហៅថា គោត្រភូសង្ឃ; លុះចំណេរកាលយូរអង្វែងឆ្ងាយៗទៅ ក្នុងអនាគតខាងមុខ សង្ឃពួកនេះនឹងកើតមានជាប្រាកដ ។
-
បព្វជ្ជាចារ្យ
( ន.នាមសព្ទ )
[ប័ប-ព័ច-ជា ចា ]
(បព្វជ្ជាចរិយ < បព្វជ្ជា + អាចរិយ; ប្រវ្រជ្យា ចាយ៌ < ប្រវ្រជ្យា + អាចាយ៌) អាចារ្យអ្នកបំបួសឬគ្រូបំបួស គឺភិក្ខុដែលជាគ្រូបំបួសកុលបុត្រឲ្យបានជាសាមណេរ ។
Headley's Khmer-English Dictionary Full Text Search
-
អាចរិយ
( n )
[ʔaacaʔreʔyaʔ]
- detail »
teacher, scholar, wise man, learned man (more common var. is អាចារ្យ )
-
អាចារ្យ
( n )
[ʔaacaa]
- detail »
teacher, layman who acts as liaison between the Buddhist clergy and the lay people; master of religious ceremonies; practitioner of traditional rituals and healer (According to Buddhist teachings there are five kinds of អាចារ្យ : (1) បព្វជ្ជាចារ្យ monks who ordain laymen into the priesthood (2) ឧបសម្បទាចារ្យ monks who ordain junior monks as senior monks (3) ឧទ្ទេសាចារ្យ teachers of Pali (4) និស្សយាចារ្យ supervising teachers (5) ធម្មាចារ្យ teachers of the Dharma)
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រូអាចារ្យ
[kruu ʔaacaa]
teacher (in a Buddhist temple)
-
បាយស្រី
[baay srǝy]
offering of food set out on a covered tray during the wedding ceremony (it is usually given to the អាចារ្យ who officiates at the ceremony)
-
ហត្ថាចារ្យ
[hat ʔaacaa]
elephant trainer
-
ហោរាចារ្យ
[hao ʔaacaa]
expert in astrologer, fortuneteller
-
អាចារ្យកម្មដ្ឋាន
[ʔaacaa kammattʰaan]
instructor in meditation
-
អាចារ្យកាន់ពេលា
[ʔaacaa kan peelie]
person who sets the date for a wedding
-
អាចារ្យយោគី
[ʔaacaa yookii]
person who leads a funeral procession