Khmer Dictionary: ស្លុត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្ដុក
( ន.នាមសព្ទ )
[ជើង ដ]
សេចក្ដីភ្ញាក់ផ្អើលក្នុងចិត្ត, សេចក្ដីកត់ស្លុតក្នុងចិត្ត : ភ័យក្ដុត, ធ្លាក់ថ្លើមក្ដុក ។
-
តក់ប្រមា
( កិ.កិរិយាសព្ទ )
[តក់ប្រម៉ា ]
(តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់”)
- តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង : ភ័យតក់ក្រមា (និយាយក្លាយមកជា តក្កមា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រមា ១ ផង) ។
-
តក់ស្លុត
( កិ.កិរិយាសព្ទ )
ស្លុតរន្ធត់ខ្លាំង, ស្លុតស្លន់ខ្លាំង : យោធាអង់អាច រមែងមិនតក់ស្លុតក្នុងសង្គ្រាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្លុត ផង) ។
-
ប្រភាស
( ន.នាមសព្ទ )
(បភាស) ពន្លឺ, រស្មី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពួកនិគ្រន្ថ ច្រើនក្រៃពេកពន់ លុះឃើញប្រភាស នៃព្រះសម្ពុទ្ធ ស្លុតរត់រទាស ខ្លះស៊ូស្លាប់ផ្ដាស ដោយលោតមុជទឹក... (កាព្យសរសើរយមកប្បាដិហារនៃព្រះសម្ពុទ្ធ ក្នុងកាលដែលស្ដេចទៅកាន់ឋានត្រ័យត្រិង្ស...) ។
-
ប្រមា
( ន.នាមសព្ទ )
[--ម៉ា ]
(បមា) ការរាប់ ។ (សំ.) ញាណ, ប្រាជ្ញា, សេចក្ដីដឹងច្បាស់ ។
- ភាន់ប្រមា ឬ - ស្លុតប្រមា គឺភាន់ឬស្លុតការរាប់ ឬភាន់ស្លុតសេចក្ដីដឹង, ភាន់ស្លុតប្រាជ្ញា ។
-
ផ្អែម
( គុ.គុនសព្ទ )
ដែលមានរសស្ករ, មានឱជារសដូចស្ករឬដូចទឹកឃ្មុំដែលបរិសុទ្ធ ។
- គ្រុនផ្អែមមាត់ ឈ្មោះរោគគ្រុនមួយយ៉ាង បណ្ដាលឲ្យមាត់ផ្អែមប្រហាតធុំបាយធុំចំណី ។
- ភ័យផ្អែមមាត់ ភ័យស្លុតស្ងួតបំពង់ក ហាក់ដូចជាផ្អែមប្រហាតមាត់ ។
- សម្ដីផ្អែម សម្ដីស្រទន់ហាក់ដូចជាមានរសផ្អែម ។
-
ព្រលឹង
( ន.នាមសព្ទ )
ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន...។
- ព្រលឹងព្រលះ ព្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព. សា.) ។
- បបក់ព្រលឹង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បបក់, ទាំងជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង) ។
- បាត់ព្រលឹង ដូចគ្នានឹង បាត់វិញ្ញាណ, បាត់ស្មារតី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាត់) ។
- មានព្រលឹង ធាត់, មានសាច់, មានសាច់មានឈាម ។ ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច : ព្រះបាទម្ចាស់ឥឡូវមានព្រលឹងជាងពីដើម ។ល។ ក្មួយអញឥឡូវមានព្រលឹងណាស់ !; (តែបើនិយាយពីក្សត្រិយ៍ធាត់ ត្រូវថា មានព្រះអង្គ, ទាំងបព្វជិតដែលគួរគោរពក៏ថា មានព្រះអង្គ បានដែរ) ។ លស់ព្រលឹង ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង ។
- ហៅព្រលឹង និយាយបូរបាច់ដង្ហោយហៅព្រលឹងឲ្យចូលមកកាន់រូបកាយវិញ (ធ្វើតាមតម្រាព្រាហ្មណ៍) ។ល។
-
ភ្លឹក
( កិ.កិរិយាសព្ទ )
រលត់ស្មារតីស្លុងជ្រៅមិនដឹងខ្លួនដោយឈឺដាបខ្លាំង (ទីទៃពីដេកលក់តាមធម្មតា) : គាត់ភ្លឹកម្ដងៗទៅហើយ ។ ស្លុតស្មារតី, ខ្លាចចំប្រប់ : សម្បើមគួរភ្លឹក, ឥតភ្លឹក ។
-
មរ
( ន.នាមសព្ទ )
ភក់ដែលកើតអំពីទឹកត្រាំដើមត្រុំ ព្រមទាំងស្លឹកត្រុំស្រស់ផងឲ្យរលួយហើយកូរឲ្យខះកកមានសម្បុរខ្មៅខៀវទៅជាធ្លះសម្រាប់ប្រើជាគ្រឿងជ្រលក់ : គាត់ភ័យស្លុតឡើងមុខខ្មៅប៉ែដូចជាមរ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្លះ ទៀតផង) ។
-
ពះ !
( ឧ.ឧទានសព្ទ )
ពាក្យស្រែកសន្ធាប់ដោយភ្ញាក់ ព្រោះបានពើបប្រទះខ្មាំងសត្រូវ, ចោរកំណាច ឬមនុស្សដែលមានទោសគេចពួន ឬពើបប្រទះសត្វសាហាវ; ពុំនោះស្រែកគំរាមឲ្យគេស្លុតស្លន់ : ពះ ! អាចោរ នៅៗនេះទេតើ !; ពះ ! ចាប់វាឲ្យបាន ! ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) យមបាលក្រេវក្រោធសោះសា ទះមាត់ហើយថា ពះវាស្រីបាបអប្រិយ ។ កាលដើមហងមិនស្រដី លុះយល់អគ្គី មឹងថាចីវរកូនឯង ។ (សាស្ត្រាកាព្យសុបិនកុមារ) ។
Headley's Khmer-English Dictionary Full Text Search
-
ស្លុត
( adj )
[slot]
- detail »
to be overcome (e.g. by grief), lose countenance, become abashed; to be afraid, stunned, shocked.
-
ស្លុត
( v )
[slot]
- detail »
to tremble (with fear); to panic.
-
ស្លុត
( adv )
[slot]
- detail »
in a frightened / stunned manner
-
ស្លុត
( adj )
[slot]
- detail »
to be out of joint, paralyzed, stiff (of a joint)
Headley's Khmer-English Dictionary Subentry Full Text Search
-
ចិត្តតក់ស្លុត
[cət tɑk slot]
fear, dread, apprehension
-
រោគស្លុតសរសៃ
[rook slot sɑɑ say]
neuralgia
-
ស្លុតជំហរ
[slot cumhɔɔ]
astasia (paralysis that causes a person to have difficulty in standing up or lose the ability to stand up)
-
ស្លុតជំហាន
[slot cumhien]
abasia (paralysis that causes a person to lose the ability to walk)
-
ស្លុតរន្ធត់
[slot rʊəntʰʊət]
to be afraid and trembling
-
ស្លុតស្លន់
[slot slan]
to be stupefied by fear