Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មុខ

Chuon Nath's Khmer-Khmer Dictionary
  1. មុខ ( ន.នាមសព្ទ ) [មុក ]
    (ប្រធាន​នៃ​សរីរ​ប្រទេស គឺ​ប៉ែក​រូប​កាយ​ត្រង់​ទី​ប្រជុំ​នៃ​ថ្ងាស, ចិញ្ចើម, ភ្នែក, ច្រមុះ, មាត់, ចង្កា ។ មាត់; ប្រធាន; ទី; នាទី; លំអាន; ធ្នារ; ឡែក; បែប, យ៉ាង ... ។
    - មុខ​ការ ការ​ដោយ​មុខ គឺ​ការ​ដោយ​ឡែក​ពី​គ្នា ។
    - មុខ​ក្រសួង ក្រសួង​ដោយ​ឡែក​ពី​គ្នា ។
    - មុខ​ក្រោយ (ព. ប្រ.) មុខ​ដែល​មាន​ទ្រង់ទ្រាយ​ប្រៀប​ប្រដូច​នឹង​សណ្ឋាន​មុខ​ត្រី​ក្រាយ ។
    - មុខ​ក្រូច​សើច (ព. ប្រ.) មុខ​ដែល​ឡើង​សាច់​ពក​តូច​ៗ​ឃ្មឹល ស្រដៀង​នឹង​សំបក​ផ្លែ​ក្រូច​សើច ។
    - មុខ​ក្រៀម ឬ - ក្រៀម​មុខ (ព. ប្រ.) មុខ​មិន​ស្រស់​ឬ​មិន​រីក ព្រោះ​មាន​ព្រួយ ។
    - មុខ​ងប់ ឬ
    - ងប់​មុខ ចចេស​ងប់​មិន​ងាក​តាម ។
    - មុខ​ងាប់ ឬ - មុខ​ខ្មោច (ព. ប្រ.) ដែល​មាន​ទឹក​មុខ​ដូច​ជា​មុខ​បុគ្គល​ស្លាប់ (ពាក្យ​ជេរ, បង្អាប់​ដោយ​មើល​ងាយ) : អា​ចោរ​មុខ​ងាប់ ! ។
    - មុខ​ងារ នាទី​សម្រាប់​ងារ ។
    - មុខ​ឆ្កែ (ព. ប្រ.) ដែល​ជជ្រក​មមក​រក​គេ​ដោយ​អាការ​អៀន​ខ្មាស​ដូច​ជា​ឆ្កែ : មនុស្ស​មុខ​ឆ្កែ, ទៅ​រក​គេ​ទាំង​មុខ​ឆ្កែ (និយាយ​ថា មុខ​ឆ្កែ​ស្រែ​ជម្រៅ ក៏​មាន...) ។
    - មុខ​ជូរ (ព. ប្រ.) មុខ​ដែល​ចេញ​អាការ​ជ្រួញ​ជ្រេញ ហាក់​ដូច​ជា​កំពុង​បរិភោគ​វត្ថុ​ជូរ​ខ្លាំង ។
    - មុខ​ឈ្មង មុខ​ដែល​មាន​ទ្រង់ទ្រាយ​សមរម្យ​ឥត​ឆ្គង, មុខ​ស្រស់​បំព្រង ។
    - មុខ​ដាវ​មុខ​លំពែង (ព. ប្រ.) ទទួល​ភារៈ​ចេញ​មុខ​តតាំង​ជា​ជំនួស​គេ : រង​មុខ​ដាវ​មុខ​លំពែង ។
    - មុខ​តំណ កន្លែង​ឬ​ស្នាម​ដែល​ត ។
    - មុខ​ថ្លោះ ឬ - ថ្លោះ​មុខ (ព. ប្រ.) ប្រែ​ឈាម​មុខ​ស្រុត​ចុះ​ហាក់​ដូច​ជា​ថ្លោះ (ព្រោះ​ភ័យ​ឬ​ព្រោះ​មាន​ជំងឺ) ។
    - មុខ​ទ័ព ឬ - មុខ​សឹក ទី​ចំ​ពី​ខាង​មុខ​កង​ទ័ព​ដែល​កំពុង​លើក ។ ព. ប្រ. ទទឹង​មុខ​ទ័ព ទទឹង​ដំណើរ​អាជ្ញា ដែល​មាន​អានុភាព​ស្រដៀង​នឹង​ទ័ព ។
    - មុខ​ទឹក ផ្លូវ​ទឹក, ធ្នារ​ទឹក ។
    - មុខ​បាទ (មុក​-បាត) មុខ​និង​ជើង គឺ​ដើម​ចុង, ដើម​ទង, ទង​គន្លង : រក​ឲ្យ​ឃើញ​មុខ​បាទ ។
    - មុខ​ពាប់ ឬ - ពាប់​មុខ (ព.ប្រ.) មុខ​ដែល​ចេញ​អាការ​ដូច​ជា​ពាប់​ចុះ (ព្រោះ​ភ័យ​ឬ​ព្រោះ​តូច​ចិត្ត​ខ្លាំង) : ទម្លាក់​មុខ​ពាប់, ភ័យ​ពាប់​មុខ ។
    - មុខ​ព្រហ្ម រូប​មុខ​ដែល​បែក​ចេញ​ជា​បួន ភ្ជាប់​នឹង​កំពូល​ប្រាសាទ​ឬ​កំពូល​ចេតិយ ។
    - មុខ​ព្រះ​លាន ទី​វាល​ឬ​ផ្លូវ​ធំ​ត្រង់​មុខ​ព្រះ​រាជ​វាំង ។
    - មុខ​មន្ត្រី មន្ត្រី​ដែល​ជា​ប្រធាន​ឬ​ជា​អធិបតី​លើ​អស់​មន្ត្រី​ទាំងពួង, អធិបតី​នៃ​ពួក​សេនាបតី; ច្រើន​ប្រើ​ថា នាម៉ឺន​សព្វ​មុខ​មន្ត្រី ។
    - មុខ​មាត់ មុខ​និង​មាត់ គឺ​ការ​ចេញ​បង្ហាញ​មុខ​និង​ការ​បញ្ចេញ​សម្ដី​ថ្វី​មាត់​ក្នុង​ទី​ប្រជុំ​ជន : ចេញ​មុខ​មាត់ ។ អ្នក​ដែល​មាន​អ្នក​ធំ​អ្នក​តូច​រាប់អាន​ច្រើន : មនុស្ស​មាន​មុខ​មាត់ ។
    - មុខ​មាំ មុខ​ដែល​សម្ដែង​អាការ​មាំ​សម្បើម : ធ្វើ​មុខ​មាំ ។
    - មុខ​យក្ស រូប​មុខ​ស្មាច់​សម្រាប់​ល្ខោន​ពាក់​ធ្វើ​យក្ស ។
    - មុខ​របរ របរ​ដោយ​មុខ, របរ​ផ្សេង​ៗ​ដោយ​ឡែក ។
    - មុខ​រាហុ៍ (ព. ប្រ.) មុខ​មនុស្ស​ដែល​មាន​ទ្រង់ទ្រាយ​កំពាង ស្រដៀង​នឹង​រូប​រាហូ : មនុស្ស​មុខ​រាហុ៍ ។
    - មុខ​រីក ឬ
    - រីក​មុខ មុខ​ដែល​ចេញ​អាការ​រីករាយ​ ។
    - មុខ​រឹង (ព. ប្រ.) ដែល​រឹង​រូស, មានះ, ចចេស ទោះ​អ្នក​ដែល​មាន​អំណាច​លើ សម្លឹង​សម្លក់​ដាក់​ក៏​មិន​ជច់​មុខ : មនុស្ស​មុខ​រឹង​ ។
    - មុខ​សស្ត្រ (--សាស់) មុខ​របួស​ដែល​មុត​ដោយ​សស្ត្រា ។
    - មុខ​ស្ងួត ឬ - ស្ងួត​មុខ (ព. ប្រ.) មុខ​ដែល​ចេញ​អាការ​ក្រៀម​ក្រំ​ហាក់​ដូច​ជា​ស្ងួត ។
    - មុខ​ស្មន់ នាទី​ឬ​ដំណើរ​ដែល​មាន​ព្រោះ​ស្មន់​អន្ធករ​ឬ​សហាយ​ស្មន់​នឹង​គ្នា : ទោស​មុខ​ស្មន់, ទោស​ទាស់​នឹង​មុខ​ស្មន់, ពិន័យ​មុខ​ស្មន់ ។
    - មុខ​ស្មើ មុខ​ជើយ​ដោយ​អាការ​តោះ​តើយ មិន​អើ​ពើ : ធ្វើ​មុខ​ស្មើ ។
    - មុខ​ស្រងូត មុខ​មិន​រីក​ដោយ​អាការ​ក្រៀម​ក្រំ ។
    - មុខ​ស្រពោន ឬ ស្រពោន​មុខ (ព. ប្រ.) មុខ​មិន​ស្រស់, មិន​រីករាយ​ហាក់​ដូច​ជា​ស្រពោន ។
    - មុខ​ស្អុយ (ព. ប្រ.) មុខ​ស្រពោន​ស្រពាប់​ដោយ​ហេតុ​ទើស​ទាក់​គំនិត​ឬ​តានតឹង​ចិត្ត ។
    - មុខ​អាករ នាទី​ដែល​កើត​អាករ កើត​លាភ ។
    - មុខ​អុត មុខ​ដែល​មាន​ស្នាម​អុត ។
    - មុខ​អំណាច នាទី​របស់​អំណាច ។ល។ កាត់​មុខ កាត់​ចំ​ពី​មុខ : ដើរ​កាត់​មុខ ។ កាត់​នាទី​ឬ​កាត់​ប្រយោជន៍; កាត់​លាភ​របស់​អ្នក​ដទៃ : កុំ​កាត់​មុខ​គេ ។
    - កំបាំង​មុខ ដែល​កំបាំង​គេ​មើល​មិន​ឃើញ : ទី​កំបាំង​មុខ ។ ខាង​មុខ ខាង​នាយ​មុខ, ឯ​មុខ ។
    - ខុស​មុខ ខុស​បែប​គ្នា; មិន​ត្រូវ​មុខ ។
    - ងងឹត​មុខ វិល​មុខ​ងងឹត​ឈឹង​មើល​អ្វី​ពុំ​ឃើញ ។ ព. ប្រ. ទញ់​ទាល់​គំនិត​ងងឹត​ឈឹង ។
    - ចេញ​មុខ ចេញ​ទែង​សម្ដែង​មុខ​ឲ្យ​គេ​ឃើញ ។
    - ចេញ​មុខ ចេញ​មាត់ ចេញ​ទាំង​មុខ​ទាំង​សម្ដី ។
    - ចែក​មុខ ចែក​ឲ្យ​ដោយ​មុខ ដោយ​ឡែក​ពី​គ្នា ។
    - ចំពោះ​មុខ ដែល​ប្រាកដ​នៅ​មុខ ។
    - ចំ​មុខ ត្រង់​ពី​មុខ ។
    - ចាំ​មុខ មិន​ភ្លេច​មុខ​គេ ។
    - ច្រើន​មុខ ច្រើន​បែប, ច្រើន​យ៉ាង : ទំនិញ​ច្រើន​មុខ, ម្ហូប​ច្រើន​មុខ ។
    - ជច់​មុខ (ព. ប្រ.) ចុះ​ទឹក​មុខ​ឬ​ជ្រប់​មុខ​ហាក់​ដូច​ជា​ជច់​ព្រោះ​គេ​បន្តុះ​បង្អាប់​ឬ​ស្ដី​ថា​ឲ្យ ។
    - ជូរ​មុខ (ព. ប្រ.) បញេ្ចញ​អាការ​ធ្វើ​មុខ​ស្មូញ ព្រោះ​ធុញ, ទ្រាន់ ។
    - ជ្រប់​មុខ ទម្លាក់​មុខ​ជ្រប់ ។
    - ញាក់​មុខ ឬ ញាក់​មុខ​ញាក់​មាត់ កម្រើក​ចង្កា​ងើប​ងើយ​ខ្វិច​បន្តិច​ឡើង​ឬ​បិទ​មាត់​ផ្អឹប​កម្រើក​ចង្កា​ញាក់​ខ្វើក​ឡើង​លើ ។
    - ដាក់​មុខ ឱន​មុខ​ចុះ​បន្ដិច​ស្រពោន​ស្រពាប់​ព្រោះ​សេចក្ដី​អៀន​ខ្មាស​ឬ​ទញ់​តុះ : ដាក់​មុខ​ជ្រប់ ។ នៅ​ទី​ចំពោះ​មុខ, ផ្គើន​នៅ​មុខ : ស្ដី​ដាក់​មុខ, ថា​ដាក់​មុខ ។
    - ដាច់​មុខ ផុត​អស់​មុខ​ការ, ផុត​នាទី; ដាច់​នាទី​ឬ​មុខ​ការ​ដោយ​ឡែក ។
    - ដឹង​មុខ ដឹង​ដោយ​សារ​គេ​ប្រាប់​ថា ឈ្មោះ​នេះ ឈ្មោះ​នោះ ដែល​ជា​សត្រូវ ... ។
    - ដោយ​មុខ ដោយ​ឡែក, ដោយ​បែប, ដោយ​យ៉ាង : កាន់​ការ​ដោយ​មុខ, យល់​ដោយ​មុខ ។ តូច​មុខ ឬ ទាប​មុខ (ព. ប្រ.) អាប់​មុខ, មិន​ពេញ​មុខ ។
    - ទទឹង​មុខ (ព. ប្រ. នៅ​ទទឹង​ចំ​ពី​មុខ ។
    - ទុក​មុខ​ឲ្យ ឬ - ទុក​មុខ​ទុក​មាត់​ឲ្យ ទុក​នាទី​ឲ្យ, ទុក​អំណាច​ឲ្យ, យោគ​យល់ ។
    - ទើស​មុខ ឬ - ទើស​មុខ​ទើស​មាត់ (ព. ប្រ.) ទើស​ទាល់​ដោយ​យល់​មុខ, ដោយ​ខ្លាច​ចិត្ត​ឬ​ដោយ​អៀន​អន់​ព្រោះ​មាន​គេ​នៅ​មុខ, នាំ​ឲ្យ​ធ្វើ​អ្វី​មិន​ស៊ប់ ។ ទៅ​មុខ ទៅ​ឯ​ខាង​មុខ, ទៅ​ឯ​កាល​ខាង​មុខ ។ ធំ​មុខ ពេញ​មុខ ។ ធ្វើ​មុខ​ក្រញូវ សម្ដែង​ទឹក​មុខ​ឡើង​ក្រញូវ ។
    - ធ្វើ​មុខ​ធ្វើ​មាត់​ឲ្យ ញាក់​មុខ​ញាក់​មាត់​ក្រមាច់​ក្រមើម​ឲ្យ ។ នៅ​មុខ ចំពោះ​មុខ ។
    - នាំ​មុខ
    - ទៅ​ពី​ខាង​មុខ, នាំ​ឲ្យ​តាម ។
    - បិទ​មុខ ភ្ជិត​មិន​ឲ្យ​ឃើញ​មុខ, មិន​ឲ្យ​ឃើញ​លំអាន ។
    - បោរ​មុខ (ព. ប្រ.) អៀន​ខ្មាស​មើល​មុខ​គេ​មិន​ត្រង់ ហាក់​ដូច​ជា​មុខ​បោរ​ឡើង : ស្ដី​ឲ្យ​បោរ​មុខ ។
    - បំបាក់​មុខ (ព. ប្រ.) ធ្វើ​ឲ្យ​អាប់​ឱន​ហាក់​ដូច​ជា​ធ្វើ​មុខ​ឲ្យ​បាក់ ។
    - បំបាត់​មុខ ធ្វើ​ឲ្យ​បាត់​មិន​ឲ្យ​ឃើញ​មុខ, គេច​លែង​ឲ្យ​ឃើញ​មុខ, ចង​បំបាត់​មុខ, ដើរ​បំបាត់​មុខ ។
    - ពេញ​មុខ (ព. ប្រ.) ចេញ​មុខ​ពេញលេញ​មិន​រលឹបរល, មាន​មុខ​មាន​ឈ្មោះ ។
    - មាន​មុខ មាន​ការ​របរ​ពេញ​ទី; មាន​កេរ្តិ៍​ឈ្មោះ, មាន​អ្នក​ធំ​អ្នក​តូច​រាប់អាន​ច្រើន : មនុស្ស​មាន​មុខ, អ្នក​មាន​មុខ ។
    - យក​មុខ, យក​ឈ្មោះ ឬ យក​មុខ​យក​មាត់ ចេញ​មុខ​ខ្នះខ្នែង​កិច្ចការ​ម្ដង​ៗ​ឲ្យ​មាន​ឈ្មោះ​ល្អ, វាត​អាទិ៍​ដណ្ដើម​មុខ​ការ​ដែល​ជា​សាធារណៈ ឲ្យ​បាន​មក​លើ​ខ្លួន​ចាត់ចែង​យក​កេរ្តិ៍​ឈ្មោះ ។
    - យល់​មុខ យោគ​យល់​ដោយ​មុខ, មិន​ប្រកាន់​ទោស​ព្រោះ​យល់​ថា​មាន​មុខ ។
    - យារ​មុខ ស្រុង​ស្លុយ​ខាង​មុខ​ជាង​ខាង​ក្រោយ ។ ព. ប្រ. ងងុល​ចូល​មិន​ថយ​ក្រោយ ។
    - យោង​មុខ អន្ទង​នាំ​ផ្លូវ​ពី​មុខ, យោង​មិន​ឲ្យ​ឃ្លាត​ពី​មុខ : ជិះ​សេះ​យោង​មុខ​គោ, អុំ​ទូក-ង​យោង​មុខ​ទូក​វ៉ែត ។
    - ស្មើ​មុខ ដែល​មាន​មុខ​មាន​ឈ្មោះ​ស្មើ​គ្នា : មនុស្ស​ស្មើ​មុខ ។
    - ស្អប់​មុខ ស្អប់​មិន​ចង់​ឃើញ​មុខ ។
    - អាប់​មុខ អាប់​ឱន​មិន​ពេញ​មុខ ។ ឯ​មុខ ខាង​មុខ, ខាង​នាយ ។ល។ ។ល។
  2. មុខកំពូល ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​កណ្ដាល ។
  3. មុខគួរ ( និ.និបាតសព្ទ ) [មុក-- ]
    គួរ​តែ, សម​តែ, ល្មម​តែ; ពាក្យ​និបាត សម្រាប់​ប្រើ​ជា​ជំនួយ​កិរិយា​សព្ទ​បាន​ទាំង​បី​កាល (អតីត​កាល, បច្ចុប្បន្ន​កាល, អនាគត​កាល) : មុខ​គួរ​ឲ្យ​ស្ដាយ​ណាស់, មុខ​គួរ​ឲ្យ​ចង់​សើច, មុខ​គួរ​នឹង​ឲ្យ​ចង់​ទៅ, មុខ​គួរ​ឲ្យ​អាណិត ។
  4. មុខជា ( និ.និបាតសព្ទ ) [មុក-- ] or មុខ​តែ
    គង់​ជា, គង់​តែ; ពាក្យ​និបាត សម្រាប់​ប្រើ​ជា​ជំនួយ​កិរិយា​សព្ទ​ជា​អនាគត : មុខ​ជា​នឹង​ទៅ, មុខ​តែ​នឹង​ប្រាប់ ។
  5. មុខឈ្នាង ( ន.នាមសព្ទ ) [មុក-- ]
    ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​ដើម​និង​ស្លឹក​ស្រដៀង​នឹង​ពួក​ឈើ​តូច, ស្លឹក​ស្រួច​ៗ​ស្រដៀង​នឹង​ប៉័ង្កបាត, គេ​ច្រើន​ប្រើ​ធ្វើ​ជា​ថ្នាំ​ចំហុយ​ផ្សះ​ដំបៅ ។
  6. មុខដាច់ ( ន.នាមសព្ទ ) [មុក-- ]
    ដំបូល​ប្រាសាទ, វិហារ; សាលា​ត្រង់​ថ្នាក់​លើ​បំផុត​ឬ​ថ្នាក់​លើ​បន្ទាប់ មាន​ជហ្វា​ដាច់​ដោយ​ឡែក​ពី​ដំបូល​ត្រង់​ថ្នាក់​ក្រោម : មុខ​ដាច់​មួយ​ជាន់, មុច​ដាច់​ពីរ​ជាន់ ។ មុខ​ហោជាង​ប្រាសាទ​ឬ​វិហារ​ដែល​ឥត​ដំបូល​បាំង​សាច ក៏​ហៅ​ថា មុខ​ដាច់ ដែរ : ប្រាសាទ​មុខ​ដាច់ ។
  7. មុខតែ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខ​ជា) ។
  8. មុខទ្វារ ( ន.នាមសព្ទ ) [មុខៈទ្វា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទ្វារ​មាត់ (ហៅ​ថា មុខ​មគ្គ ក៏​បាន) ។
  9. មុខបាឋ ( ន.នាមសព្ទ ) [មុខៈប៉ាឋ ឬ​មុខៈបាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​រៀន​ផ្ទាល់​ពី​មាត់​គ្រូ គឺ​ការ​រៀន​ដោយ​មាន​គ្រូ​ប្រាប់​ផ្ទាល់ ឥត​មាន​គម្ពីរ​ឬ​ក្បួន​ច្បាប់​អ្វី​សម្រាប់​អាន​ទន្ទេញ​ឲ្យ​ចាំ​មាត់​ទេ, ហៅ​ថា ការ​រៀន​ផ្ទាល់​មាត់ ក៏​បាន : បាលី​ព្រះ​ត្រៃ​បិដក កាល​ដើម​ឡើយ ជា​មុខ​បាឋ; កាល​សម័យ​ពី​ដើម, ពួក​សិស្ស​វត្ត​ក្នុង​ប្រទេស​កម្ពុជា សុទ្ធ​តែ​រៀន​ទន្ទេញ​ធម៌​ជា​មុខ​បាឋ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រៀន​ផ្ទាល់​មាត់ ក្នុង​ពាក្យ ផ្ទាល់ ១ និ. ទៀត​ផង) ។
  10. មុខបាទ ( ន.នាមសព្ទ ) [មុក-បាត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សន្មត; មុខ + បាទ) មុខ​ការ​ឬ​នាទី​នីមួយ​ៗ​ដែល​ទីទៃ​ពី​គ្នា​ដោយ​​មុខ​ដោយ​ឡែក (ប្រៀប​ដូច​ជា​គាថា​បាលី​ឬ​កាព្យ​សម្រាយ​ដែល​មាន បាទ គឺ​មាន​សង្កាត់​ឃ្លា​របះ​ផ្សេង​ៗ​ជា​ប្រមុខ) : ធ្វើ​ការ​តាម​មុខ​បាទ​រៀង​ខ្លួន; គាត់​ធ្វើ​ការ​ច្រកាចច្រកូវ​ឥត​ដឹង​មុខ​បាទ​អ្វី​ទេ ។
    - ចែក​មុខ​បាទ​គ្នា គឺ​ចែក​មុខ​ការ​ឲ្យ​ធ្វើ​ផ្សេង​ៗ​ពី​គ្នា ។

1   2   Next >>

Headley's Khmer-English Dictionary
  1. មុខ ( n ) [muk, muʔkʰaʔ]   - detail »
    type, kind, variety; field; way, method; aspect
  2. មុខ ( n ) [muk, muʔkʰaʔ]   - detail »
    face, front; decoration (e.g. on a cake).
  3. មុខ ( prenp ) [muk, muʔkʰaʔ]   - detail »
    in front of
  4. មុខ ( n ) [muk, muʔkʰaʔ]   - detail »
    mouth or opening of a stream
  5. មុខ ( n ) [muk, muʔkʰaʔ]   - detail »
    head, chief, chairman, president
  6. មុខ ( n ) [muk, muʔkʰaʔ]   - detail »
    (sharp) edge (of a knife blade)
  7. មុខ ( clf ) [muk, muʔkʰaʔ]   - detail »
    for courses (of a meal) eg. ម្ហូបមួយមុខ one dish, one course (of a meal)
  8. មុខ ( n ) [muk, muʔkʰaʔ]   - detail »
    (official or social) position, job; place; rank, order, sequence


Prohok Solutions @2017 : Learn Khmer | Khmer Calendar