Khmer Dictionary: មុខ
Chuon Nath's Khmer-Khmer Dictionary
-
មុខមគ្គ
( ន.នាមសព្ទ )
[មុខៈម័ក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--មាគ៌) ផ្លូវមាត់ (រង្វះមាត់, ប្រហោងមាត់, ទ្វារមាត់) ។
-
មុខរោ
( គុ.គុនសព្ទ )
[មុខៈរ៉ោ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មុខរ) មាត់រឹង, ដែលមានមាត់រឹង; មនុស្សមាត់រឹង; បើស្ត្រីជា មុខរា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្ដីមុខរោសោគម្រក់ ប្រពន្ធជ្រងក់មុខរា ទាំងទ្វីឥតត្រូវនឹងអ្នកណា ថែមទាំងឧស្សាហ៍ឈ្លោះផងទៀត ។