Khmer Dictionary: អប្បិច្ឆ
Chuon Nath's Khmer-Khmer Dictionary
-
អប្បិច្ឆ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ័ប-ប៉ិច-ឆៈ]
( បា.បាលី ( បាលីភាសា ) )
(< អប្ប “តិច” + ឥច្ឆា “សេចក្ដីប្រាថ្នា” ) ដែលមានសេចក្ដីប្រាថ្នាតិច; អ្នកដែលមានសេចក្ដីប្រាថ្នាតិច (បុំ. ប្រើជា អប្បិច្ឆោ; ឥត្ថី. ឬ បុំ. ពហុ. ជា អប្បិច្ឆា ក៏បាន : បុរសអប្បិច្ឆោ, ស្ត្រី អប្បិច្ឆា; ពួកជនអប្បិច្ឆា) ។
- អប្បិច្ឆតា ឬ - អប្បិច្ឆភាព ភាពឬបែបបទនៃអ្នកដែលមានសេចក្ដីប្រាថ្នាតិច : ចិញ្ជឹមជីវិតដោយអប្បិច្ឆតា ឬ ដោយអប្បិច្ឆភាព ។
- អប្បិច្ឆតាគុណ គុណនៃអប្បិច្ឆតា ។
- អប្បិច្ឆបុគ្គល បុគ្គលមានសេចក្ដីប្រាថ្នាតិច ។ល។
Headley's Khmer-English Dictionary
-
អប្បិច្ឆ
( v )
[ʔappəccʰaʔ]
to have little desire for something, be easily satisfied.
-
អប្បិច្ឆ
( n )
[ʔappəccʰaʔ]
person with little desire
-
អប្បិច្ឆា
( n )
[ʔaʔpəccʰaa]
slight desire; person who is content with little