Khmer Dictionary: អប្បមាទ
Chuon Nath's Khmer-Khmer Dictionary
-
អប្បមាទ
( ន.នាមសព្ទ )
[អ័ប-ប៉ៈម៉ាត]
or អប្រមាទ (អ័ប-ប្រៈម៉ាត)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សេចក្ដីមិនធ្វេស, មិនប្រហែស ឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឲ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់ : ធ្វើការដោយអប្បមាទ; ប្រតិបត្តិធម៌ច្បាប់ដោយអប្បមាទ; អប្បមាទជាធម៌ចម្បងជាងកុសលធម៌ទាំងពួង ជាមាតានៃសេចក្ដីសុខ-ចម្រើន។ ព. ផ្ទ. ប្រមាទ ។
- អប្បមាទប្បដិបទា (អ័ប-ប៉ៈម៉ាទ័ប-ប៉ៈដិប៉ៈទា) ឬ - អប្រមាទប្រតិប័ទ (អ័ប-ប្រៈម៉ាទ័ប-ប្រៈតិប័ត) បដិបទាឬប្រតិប័ទដោយអប្បមាទ ។
- អប្បមាទមូល ឬ - អប្រមាទ-- កុសលធម៌មានអប្បមាទជាឫសឬជាទីតាំង, អប្បមាទទុកថាជាឫសនៃកុសលធម៌ ។
- អប្បមាទលក្ខណៈ ឬ - អប្រមាទលក្សណៈ លក្ខណៈនៃអប្បមាទ ។
- អប្បមាទសម្បាទនៈ ឬ - --សម្បាទន៍ (អ័ប-ប៉ៈម៉ាទៈស័ម-ប៉ាទៈនៈ ឬ --ស័ម-បាត) ការផ្តល់ឬបំពេញអប្បមាទ គឺការធ្វើអប្បមាទឲ្យបរិបូណ៌, ឲ្យគ្រប់គ្រាន់, ឲ្យពេញ ។ល។ គួររលឹកនឹកដល់ : កាលព្រះសក្យមុនីសម្ពុទ្ធជិតនឹងចូលកាន់ខន្ធនិញ្វន ទ្រង់មានព្រះពុទ្ធបណ្តាំឲ្យចងចាំរាល់គ្នាថា “អ្នកទាំងឡាយចូរញ៉ាំងស្មារតីឲ្យបរិបូរដោយអប្បមាទ !”, ទ្រង់ផ្តាំតែត្រឹមប៉ុណ្ណេះហើយក៏ចូលបរិនិញ្វនទៅ, គួរពុទ្ធមាមកជននឹកដល់ព្រះបណ្តាំនេះរឿយៗ !
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
អប្បមាទ
[ʔappaʔ mie tɔɔ]
vigilance, care, caution, watchfulness