Khmer Dictionary: អប្បដិ
Chuon Nath's Khmer-Khmer Dictionary
-
អប្បដិ
( ន.នាមសព្ទ )
[អ័ប-ប៉ៈ-ដិ ]
or អប្រតិ
(< ន > អ “មិន, ពុំ” + បដិ “ចំពោះ, តប; ត; ត្រឡប់”; អ + ប្រតិ) និបាតសព្ទជាបដិសេធ សម្រាប់ប្រើជាបុព្វបទ ភ្ជាប់ពីខាងដើមសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា អប្បដិការ ការមិនធ្វើតប, មិនធ្វើត្រឡប់ទៅវិញ ។ អប្បដិឃៈ ឬ អប្រតិឃៈ ឬ អប្រតិឃៈ ដែលមិនគ្នាន់ក្នាញ់; សេចក្ដីមិនក្នាញ់, មិនគ្នាន់ចិត្ត; ដំណើរមិនប៉ះទង្គុកដោយសេចក្ដីក្រោធ ។ អប្បដិឃចិត្ត ឬ អប្រតិឃ-- ចិត្តមិនក្នាញ់ ។ អប្បដិបុគ្កល ដែលឥតមានបុគ្គលប្រៀបផ្ទឹមបាន; អ្នកដែលប្រសើរបំផុតឥតមានបុគ្គលប្រៀបផ្ទឹម : ព្រះសម្មាសម្ពុទ្ធអប្បដិបុគ្គល ។ អប្បដិភាគ ឬ អប្រតិ-- ដែលឥតមានចំណែកប្រៀបផ្ទឹមឲ្យត្រឹមស្មើបាន ។ អប្បដិរូប ឬ អប្រតិ--ដែលពុំសមគួរ, ពុំគប្បី : អំពើអប្បដិរូប ។ អប្បដិវត្ត ដែលប្រព្រឹត្តទៅពុំបាន; ដែលធ្វើពុំកើត : ការអប្បដិវត្ត ។ អប្បដិវត្តន៍ អំពើឬអ្វីៗដែលប្រព្រឹត្តទៅពុំបាន, ដែលធ្វើពុំកើត : ការនុះជាអប្បដិវត្តន៍ ។ អប្បដិវត្តិយៈ ឬ--វត្តិយ៍ (--វ័ត) ដែលឥតមានអ្នកណាអាចឲ្យប្រព្រឹត្តទៅបាន គឺអ្នកណាក៏ធ្វើពុំកើត, និយាយប្រាប់គ្នាមិនកើត ។ អប្បដិវត្តិយកម្ម (--វ័ត-តិ-យ៉ៈ--) អំពើឬការជាអប្បដិវត្តិយ៍ ។ល។
Headley's Khmer-English Dictionary
-
អប្បដិ
[ʔappaʔdeʔ]
negative prefix occurring in words of Pali origin. It usually means `not responding to, not returning to, not replying; incomparable'