Khmer Dictionary: រាយ
Chuon Nath's Khmer-Khmer Dictionary
-
រាយ
( កិ.កិរិយាសព្ទ )
ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់ : រាយអីវ៉ាន់ពេញផ្ទះ, ក្មេងរាយសំរាមកញ្ជាំមុខផ្ទះ ។ ធ្វើឲ្យជារបៀបរៀងគ្នា, ឲ្យហូរហែ : ដាក់ចានរាយជាជួរ; រាយទំនុកច្រៀង ។ រាយការណ៍ថ្លែងរៀបរាប់សេចក្ដីតាមដំណើរឬតាមកិច្ចការ ។
- រាយមន្ត សូត្រសែកមន្តតាមលំដាប់ ។
- រាយសន្ទូច លាតរនងសន្ទូចតាមជើងកញ្ជោ ។ល។
-
រាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរលែកចេញ, ដែលមិនមែនជាចង្កោម, មិនមែនជាដុំ :
- ប្រាក់រាយ ប្រាក់រាយរងដែលរលែកចេញដោយឡែក (ព. ផ្ទ. ប្រាក់ដុំ) ។
- ពាក្យរាយ ពាក្យដែលមិនមែនជាកាព្យឃ្លោង ។
- លក់រាយ រលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ (ព. ផ្ទ. លក់ដុំ) ។ល។
Headley's Khmer-English Dictionary
-
រាយ
( v )
[riey]
to scatter, disseminate, spread (out); to divide up, distribute; to change (currency).
-
រាយ
( adj )
[riey]
to be divided up, apportioned, scattered; to be messy, in disorder
-
រាយ
( adv )
[riey]
retail
-
រាយ
( v )
[riey]
to stretch, extend
-
រាយ
( v )
[riey]
to make a report, give an account of, provide details