Khmer Dictionary: ត្រីវិស័យ
Chuon Nath's Khmer-Khmer Dictionary
-
ត្រីវិស័យ
( ន.នាមសព្ទ )
ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឲ្យវង្វេងច្រឡំទិស : ត្រីវិស័យជាវត្ថុចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រ ឬ តាមតំបន់ដែលខ្លួនមិនធ្លាប់ស្គាល់ (ចិនជាអ្នកបង្កើតត្រីវិស័យនេះមុនគេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនងជាមកពីមានអាការដូចត្រីទេដឹង ? ព្រោះទ្រនិចសម្រាប់ចង្អុលទិសកាលណាគេចាប់កាន់ប៉ះត្រូវតួរបស់វា, វាតែងកម្រើករលាស់ញ័រៗ ដូចអាការត្រីបង្រះឬហែលទឹក ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ត្រីវិស័យ
[trəy -----]
compass