Khmer Dictionary: សម្ផស្ស
Chuon Nath's Khmer-Khmer Dictionary
-
សម្ផស្ស
( ន.នាមសព្ទ )
[ស័ម-ផ័ស-សៈ ឬ សំផស់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំស្បឝ៌) ការប៉ះពាល់ត្រូវព្រម ឬការប៉ះពាល់ត្រូវពេញ គឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើង ដូចយ៉ាងភ្នែក (ជាអាយតនៈខាងក្នុង) ឃើញរូប (ដែលជាអាយតនៈខាងក្រៅ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែក ថារូបនេះ រូបនោះជាដើម; សម្ផស្សមាន ៦ យ៉ាងគឺ ចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស (ព. ពុ.) ។ ខ្មែរហៅពាក្យចួនក្នុងពាក្យដែលទទួលគ្នាឬដែលមានសូរសព្ទធ្ងន់ស្រាល តាមកំណត់មាត្រាកាព្យថា សម្ផស្ស ដែរ : កាព្យមានពាក្យខុសសម្ផស្សគ្នា, សម្ផស្សពាក្យចួន ។
Headley's Khmer-English Dictionary
-
សម្ផស្ស
( n )
[sampʰɑh, sampʰahsaʔ]
- detail »
contact, perception, sensation; touch (There are six kinds: 1) ចក្ខុសម្ផស្ស sight; 2) សោតសម្ផស្ស hearing; 3) ឃានសម្ផស្ស smell; 4) ជិវ្ហា សម្ផស្ស taste; 5) កាយសម្ផស្ស touch; 6) មនោសម្ផស្ស feeling, good feeling)
-
សម្ផស្ស
( n )
[sampʰɑh, sampʰahsaʔ]
- detail »
rhyme