Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧត្បល --
(មើលក្នុងពាក្យ ឧត្បល) ។
-
ឧត្បាត
( ន.នាមសព្ទ )
[អ៊ុត-ត្បាត]
or ឧប្បាត
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ហេតុឬភាពអាក្រក់ដែលបណ្ដាលកើតឡើងខុសពីធម្មតា; ផ្នូលនៃគ្រោះកាច, នៃហេតុអាក្រក់; អាភេទ; ចង្រៃ : កើតឧត្បាតក្នុងស្រុក ។ ខ្មែរប្រើជា គុ. ផងក៏មាន : សត្វឧត្បាត, មនុស្សឧត្បាត, សម្ដីឧត្បាត សត្វ, មនុស្ស, សម្ដីដែលជាអាភេទឬជាផ្នូល, ជាចង្រៃ (ដូចជាគោមានជើង ៥, មនុស្សត្រងិលដៃទាំងពីរ គឺគ្មានដៃទាំងពីរពីកំណើត, សម្ដីពួកក្មេងដែលបណ្ដាលជាផ្នូលអាក្រក់ ជាដើម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ពី ឧត្បាត ថា : ពុទ្ធសាសនា មានន័យចែងថា ឧត្បាតចង្រៃ កើតមានព្រោះកម្ម ដែលពុំប្រពៃ ឥតមានហេតុអ្វីក្រៅពីកម្មឡើយ ។ កម្មចាស់ឬថ្មី ជាកម្មអប្រីយ៍ ដែលសត្វធ្វើហើយកម្មនោះផ្តល់ផល- ឲ្យពុំកន្តើយ កម្មនោះអស់ហើយ ក៏លែងផ្តល់ផល ។
-
ឧត្រាសៈ
or ឧត្រាស--
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្តាស) ។
-
ឧត្សាហៈ
or ឧត្សាហ-- ឧត្សាហ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧស្សាហៈ ឬ ឧស្សាហ៍) ។
-
ឧទក
( ន.នាមសព្ទ )
[អ៊ុទៈកៈ ឬ អ៊ុទក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទឹក (ប្រើជា ឧទកំ ក៏មាន, អ. ថ. អ៊ុទៈក័ង) ។
- ឧទកកាល ឬ
- --សម័យ កាលឬសម័យមានទឹក គឺរដូវមានភ្លៀង ។
- ឧទកកិច្ច ការដែលត្រូវប្រើទឹក ។
- ឧទកកីឡា ឬ
- --ក្រីឌ័ន,
- --ក្រីឌា ការលេងទឹក, ល្បែងហែលទឹក ។
- ឧទកគម្ភីរ ជម្រៅទឹក, ទឹកជ្រៅ ។
- ឧទកដ្ឋាន,
- --ស្ថាន ឬ - ឧទកប្បទេស, --ប្រទេស ទីដែលមានទឹក; ទីដក់ទឹក ។
- ឧទកណ្ណព (--កន់-នប់) មហាសមុទ្រ ។
- ឧទកទាន ទានទឹក ។
- ឧទកធារ ឬ - --ធារា ធារទឹក, ទនៃទឹក គឺខ្សែឬសំណុំទឹកដែលធ្លាក់ចុះ ។
- ឧទកន្តរណ៍ (អ៊ុទៈកន់-ដ) ការឆ្លងទឹក ។
- ឧទកបរិយន្ត (អ៊ុទៈ កៈប៉ៈរ៉ិ-យ័ន ឬតាមទម្លាប់ចាស់បុរាណខ្លះថា អ៊ុទក់-ប-រ៉ិយន់) កិច្ចដែលមានទឹកជាទីបំផុត គឺកិច្ចដែលស្រេចត្រឹមការលាងទឹក ។ ប្រទេសជាទីបំផុតត្រឹមទឹកទ្រដី, ផ្ទៃផែនដីដែលមានទឹកជាទីបំផុតគឺទីបំផុតនៃទឹកទ្រដីទល់នឹងខ្យល់ទ្រទឹក : សីមាដែលសង្ឃបានសន្មតហើយដោយត្រឹមត្រូវ អាចជ្រួតជ្រាបដល់ឧទកបរិយន្ត (ព. វិ. ពុ.) ។ (តាមលទ្ធិពុទ្ធិកថា ទឹកទ្រដីខ្យល់ទ្រទឹក, កាលបើមានហេតុអ្វីមួយដែលជាអស្ចារ្យខ្លាំង ក៏បណ្តាលឲ្យផែនដីត្រង់ទីណាមួយ កម្រើកញាប់ញ័រដល់ឧទកបរិយន្ត គឺកម្រើកពីលើចុះទៅក្រោមដល់ត្រឹមទឹកទ្រដី) ។
- ឧទកបាត្រ ពាងទឹក, អាងដាក់ទឹក ។
- ឧទកពិន្ទុ តំណក់ទឹក ។
- ឧទកភ័យ ភ័យអំពីទឹក គឺភ័យដែលកើតអំពីទឹកលិចឬអំពីលង់ទឹក ។
- ឧទកម័យ ដែលសុទ្ធតែទឹក ។
- ឧទកវារី ទឹកសម្រាប់ក្សត្រិយ៍ទ្រង់ស្រង់ (សំ. បា. ឧទក “ទឹក”, វារិ “ទឹក” ដែរ ប៉ុន្តែខ្មែរផ្សំប្រើសន្មតជាពាក្យខ្ពស់) ។
- ឧទកសាដក (--ដក់) សំពត់ងូត (រ. ស. ព្រះឧទកសាដក) ។
- ឧទកសាស្រ្ត វិជ្ជាស្ទង់ទឹក (ក្នុងមហាសមុទ្រជាដើម) ។
- ឧទកសោត ឬ - --ស្រោត័ស ខ្សែទឹក ។ល។
-
ឧទក--
or ឧទកំ
(មើលក្នុងពាក្យ ឧទក) ។
-
ឧទយ
( ន.នាមសព្ទ )
[អ៊ុទៈយៈ]
or ឧទ័យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧទយ) ការលេចឡើង, ការរះ (នៃព្រះអាទិត្យជាដើម) : ឧទ័យនៃព្រះអាទិត្យ, ឧទ័យនៃព្រះចន្រ្ទ ។ សេចក្ដីចម្រើន; ចំណេញ ។ ខ្មែរប្រើជា កិ. ក៏មាន “រះ” : ព្រះអាទិត្យឧទ័យ ព្រះអាទិត្យរះ (ព. ផ្ទ. អស្តង្គត) ។
- ឧទយកាល ឬ - –វេលា, --សម័យ ពេលថ្ងៃរះ (អរុណោទ័យ ឬ សុរិយោទ័យ) ។
- ឧទយប្បទេស ឬ
- --ប្រទេស ប្រទេសថ្ងៃរះ គឺប្រទេសដែលនៅខាងកើតគេបំផុត ។
- ឧទយភាព ភាពនៃថ្ងៃរះ; ដំណើរចំណេញ; ភាពនៃសេចក្ដីចម្រើន ។
- ឧទយលាភ ការបានចំណេញ; ការបានសេចក្ដីចម្រើន ។ល។ ខ្មែរប្រើពាក្យ ឧទយ ឬ ឧទ័យ នេះជាឋានន្តរនៃមន្រ្តីក៏មាន, ដូចជា ឧទ័យធិរាជ (< ឧទយ + អធិរាជ, គួរជា ឧទយាធិរាជ), ឧទ័យវង្សា, វង្សាឧទ័យ, ធម៌ឧទ័យ, ជំនិតឧទ័យ, ភក្តីឧទ័យ ជាដើម ។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា សុរិយោទ័យ, អរុណោទ័យ, សុខោទ័យ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
ឧទយ--
(មើលក្នុងពាក្យ ឧទយ ឬ ឧទ័យ) ។
-
ឧទរ
( ន.នាមសព្ទ )
[អ៊ុ-ទ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពោះ, ផ្ទៃ ។ រ. ស. ព្រះឧទរ ។ ប្រើជាឥស្សរសព្ទនិងសមណសព្ទក៏បាន : ព្រះតេជព្រះគុណមិនសូវសប្បាយឧទរ (កុំប្រើពាក្យ ព្រះ) ។ អ. ថ. អ៊ុទៈរៈ, ដូចជា ឧទរការណ៍ ហេតុនៃពោះគឺដំណើរគ្រាន់តែចម្អែតពោះ : នៅបម្រើគេដោយឧទរការណ៍ នៅបម្រើគេដោយគ្រាន់តែចម្អែតអាត្មាប៉ុណ្ណោះ ។ ប្រើដូចជា គុ. ក៏បាន : របរឧទរការណ៍ របរគ្រាន់តែចម្អែតពោះ ។ ឧទរបាត្រ ក្រពះ ។
- ឧទរប្បមាណ ឬ
- --ប្រមាណ ការស្មានឬស្ទង់ឲ្យល្មមតែមួយចម្អែត : បរិភោគដោយឧទរប្បមាណ (ប្រើដូចជា គុ. ក៏បាន :
- អាហារ
-
- ឧទរប្បមាណ អាហារមានចំនួនត្រឹមតែមួយចម្អែត) ។
- ឧទររោគ ឬ
- ឧទរាពាធ រោគឈឺពោះ, ជំងឺពោះ ។ល។
-
ឧទរ--
or ឧទរា--
(មើលក្នុងពាក្យ ឧទរ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>