Khmer Dictionary: ឡ
Chuon Nath's Khmer-Khmer Dictionary
-
ឡឹមៗ
( គុ.គុនសព្ទ )
ក្រឡឹមឬកំប្លឹមចេញចូលៗបន្តិចៗឬខ្ពស់ៗទាបៗ : ពស់នៅក្នុងរន្ធឈើឃើញតែក្បាលឡឹមៗ (ច្រ. ប្រ. ក្រឡឹម ឬ កំប្លឹម ជាង) ។
-
ឡឺត
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លេិត អ. ថ. ល៉ឺត “លើសលែង; ខ្ពស់, ខ្ពង់ខ្ពស់; យ៉ាងល្អ; ប្រសើរ”) ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្តែងឫកពាឬអាការកិរិយាខ្ពស់ហួសប្រមាណខ្លួន : ឫកឡឺត, មនុស្សឡឺត (ព. សា.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ពន្យល់កុំឲ្យធ្វើឫកឡឺតថា : កុំធ្វើឫកឡឺត ក្រឱងក្រអឺត ឲ្យគេមើលងាយ ទោះជនធំតូច ទោះជនសម្ទាយ អ្នកផងទាំងឡាយ គេស្អប់ឫកឡឺត ។
-
ឡឺនឡង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ : ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់ ។
-
ឡឺម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ឡឺមៗ
ដែលបង្ហាញមុខឲ្យឃើញមួយភ្លែតៗ; ដែលចួនឃើញចួនបាត់ឬភ្លាមឃើញភ្លាមបាត់ : ដើរឡឺមចុះឡឺមឡើង, ដើរឡឺមៗក្នុងព្រៃ ។
-
ឡុកឡាក់
( កិ.កិរិយាសព្ទ )
( យ.យួន ( ភាសាយួន ) )
(LÙc Làc “រង្កៀក”) រង្កៀកឲ្យផ្អៀងចុះផ្អៀងឡើងរឿយៗ : កប៉ាល់កឿងនាំគ្នាឡុកឡាក់ឲ្យរបូតពីកន្លែងដែលជាប់ ។ កិ. ឬ កិ. វិ. (ព. ប្រ.) ធ្វើអុកឡុកវឹកវរ, ធ្វើយុកយាក់ឲ្យជ្រួលច្របល់ : វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ ។
-
ឡុកឡាក់
( ន.នាមសព្ទ )
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគ្រាប់ ៣ សណ្ឋានបួនជ្រុងស្មើភាគ មានភ្នែកដូចមេអាប៉ោង, អ្នកដែលជាមេដាក់គ្រាប់ទាំងបីក្នុងចានមានគម្រប ហើយចាប់អង្រង់, អ្នកចាក់ត្រូវចាក់លើផ្ទាំង សំពត់ឬផ្ទាំងក្រដាស មានរូបដោយស្មានតាមស្ម័គ្រចិត្ត : ឡុកឡាក់ជាល្បែងរបស់យួនចិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡុកឡាក់ ១ កិ. ផង) ។
-
ឡុងចុង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ចិ.ចិន (ភាសាចិន) )
ទាំងអស់ ដែលខាតបង់ឬខូចខាតទាំងអស់ : ខាតឡុងចុង; មិនកើតការទេឡុងចុងអស់ទៅហើយ ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខាតបង់ឡុងចុង បាត់ដើមទាំងស្រុង លង់ព្រោះយល់ឃ្វាង តទៅខាងមុខ ត្រូវគិតត្រូវរាង កុំគិតឲ្យឃ្វាង ដូចកាលមុនទៀត ។
-
ឡុងបុត
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(រ្ចេឺបត អ. ថ. រឿបុត; កាណូត៍ Canot) កាណូត មានរូបសណ្ឋាននិងឈ្មោះផ្សេងៗ : ឡុងបុតក្ដោង, ឡុងបុតចែវ, ឡុងបុតយន្ត ឬ ឡុងបុតម៉ាស៊ីន, ឡុងបុតស្រង់ ឬ ឡុងបុតមួយជីវិត,... (ខ្មែរសម័យបុរាណហៅ សំប៉ាន មានរូបសណ្ឋានដូចឡុងបុតដែរ សម្រាប់ប្រើការជាជំនួយឬជាគ្រឿងកំដរសំពៅ) ។
-
ឡុងសុង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(រ្ចងទ្រង អ. ថ. រ៉ងសុង “រងទ្រង់”) ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឲ្យមានភាពវែងក្រពុំ : កាត់សក់ឡុងសុង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនោះពុំគង់ នៅយូរប៉ុន្មាន ។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អានតាំងពីបូរាណ រៀងដល់ឥឡូវ ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ ។
-
ឡុងសុង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លងស្រង អ. ថ. ល៉ុងសុ៎ង “ចុះស្រង់”, សៀមមួយម៉ាត់ ខ្មែរមួយម៉ាត់ ផ្សំគ្នា) ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន (ទ្រង់ស្រង់) : លេងភ្លេងឡុងសុង (លេងភ្លេងស្តេចស្រង់); ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្រ្កាន្តជាដើមក៏ប្រើខ្លះដែរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: មហាក្សត្រិយ៍ឬសង្ឃ នៅពេលត្រូវស្រង់- ទឹកដោយកម្សាន្ត ក្នុងកាលចូលឆ្នាំ ជាថ្ងៃសង្រ្កាន្ត ហៅថាពេលស្នាន មានភ្លេងឡុងសុង ។ សម័យសព្វថ្ងៃ បើចង់កែខៃ គួរហៅភ្លេងស្រង់ ចម្រើនសិរី មង្គលអស់អង្គ ទោះក្សត្រិយ៍ទោះសង្ឃ ប្រសិទ្ធសួស្ដី ។
<< Prev 1 2 3 4 5 6 ... 10 Next >>