Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហយិន
( ន.នាមសព្ទ )
[ហៈ-- ]
or ហយី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកជិះសេះ; ទាហានសេះ ។
-
ហយោ --
(ម. ក្នុង ព. ហយៈ ឬ ហ័យ) ។
-
ហយៈ
( ន.នាមសព្ទ )
[ហៈយៈ ឬ ហៃ ]
or ហ័យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហយ) សេះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហយ អ. ថ. ហៈយៈ ដូចជា ហយជវ័ន ល្បឿនសេះ; ដែលមានល្បឿនដូចសេះ ។
- ហយពល (--ពល់) កម្លាំងសេះ ។
- ហយពាហនៈ ឬ--វាហនៈ យានសេះ ។
- ហយពិសេស សេះសម្រាប់បម្រុងការត្រូវប្រើមួយដងមួយកាល ។
- ហយរថ រថទឹមសេះ ។
- ហយានីក (សំ. បា. < ហយ + អនីក “ពួក, កង, ប្រជុំ”) ពួកទាហានសេះ, កងទ័ពសេះ (អស្សានីក) ។
- ហយោត្តម (ហៈយោត-ដំ; សំ. បា. < ហយ + ឧត្តម) សេះយ៉ាងល្អ, សេះពូកែ, សេះលឿន ។ល។
-
ហរ --
[ហៈរៈ-- ]
មើលពាក្យ ហរៈ ។
-
ហរិ
( ន.នាមសព្ទ )
[ហៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ព្រះនារាយណ៍; ព្រះឥន្រ្ទ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ព័ណ៌លឿង ។ល។ គុ. បៃតង; លឿង ។
- ហរិចន្ទន៍ ចន្ទន៍លឿង ។
- ហរិរក្ខ ឬ --រក្ស ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍ ។ ព្រះបរមនាមនៃក្សត្រិយ៍កម្ពុជរដ្ឋមួយព្រះអង្គ សោយរាជ្យគង់នៅក្នុងក្រុងឧត្តុង្គមានជ័យ : ព្រះបាទសម្តេចព្រះហរិរក្ស ឬ ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដូង) ។
- ហរិរាជ (ព. ប្រ.) ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ ។ ស្តេចសីហៈ (រាជសីហ៍) ។ល។
-
ហរិ--
(ម. ក្នុង ព. ហរិ) ។
-
ហរិត
( គុ.គុនសព្ទ )
[ហៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហរិត៑) បៃតង; ខៀវខ្ចី; លឿង, លឿងទុំ; ខ្ចី ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហៈរិ-តៈ, ដូចជា ហរិតជាតិ ជាតិអ្វីៗស្រស់ដែលមានសម្បុរខៀវ យ៉ាងដូចស្មៅស្រស់ជាដើម ។
- ហរិតបណ្ណ ឬ - --បត្រ (--ប័ន ឬ--ប័ត) ស្លឹកខៀវខ្ចី; ស្លឹកស្រស់ ។
- ហរិតផល ផ្លែខ្ចី; ផ្លែឈើស្រស់ ។ល។
-
ហរិតាល
( ន.នាមសព្ទ )
[ហៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
វត្ថុមួយប្រភេទស្ទើរជាថ្មតែសាច់ទន់សម្បុរលឿងខ្ចី ដុសឬកិនយកផង់ប្រើការធ្វើព័ណ៌លឿងជាដើម ។
- ហរិតាលមនោសិលា (--ល៉ៈ--) មនោសិលាសម្បុរលឿងខ្ចី ។
- ហរិតាលម័យ (--ល៉ៈម៉ៃ) ដែលធ្វើដោយហរិតាល ។ល។
-
ហរៈ
( ន.នាមសព្ទ )
[ហៈរៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហរ) ព្រះសិវៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហរ អ. ថ. ហៈរៈ, ដូចជា ហរនេត្រ នេត្រព្រះសិវៈ ។
- ហរពល (--ពល់) កម្លាំងព្រះសិវៈ; (ព. ប្រ.) អ្នកមានកម្លាំងដូចជាព្រះសិវៈ ។ល។
-
ហលាហល
( គុ.គុនសព្ទ )
[ហៈល៉ាហល់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្លាខ្លាំង; ដែលបណ្ដាលឲ្យក្តៅអន្ទះអន្ទែង (ច្រើនប្រើខាងថ្នាំឬពិស) : ថ្នាំហលាហល, ពិសហលាហល ។ ន. ថ្នាំឬពិសក្លាខ្លាំង ។
<< Prev 1 2 3 4 5 6 ... 20 Next >>