Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពង្រោះ
( ន.នាមសព្ទ )
ករដែលព្រោះ, ពូជដែលព្រោះរួចហើយ, ទីសម្រាប់ព្រោះពូជឬស្រូវដែលដុះអំពីការបាចព្រោះពូជ : ស្រែពង្រោះ, ស្រូវពង្រោះ ។
-
ពង្វក់
( កិ.កិរិយាសព្ទ )
[ពង់វក់ ]
ធ្វើឲ្យវក់, នាំឲ្យវក់, ធ្វើឲ្យវិលវល់ចិត្តគំនិត : កុំបណ្ដោយឲ្យបាបមិត្ត ពង្វក់ឲ្យខូចខួរក្បាល ។
- ពង្វក់ពង្វី កិ. នាំឲ្យវក់វី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្វីពង្វក់ ទៀតផង) ។
-
ពង្វាង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវាង : ពង្វាងផ្លូវ ។
-
ពង្វាត
( កិ.កិរិយាសព្ទ )
វាតឲ្យរីកចេញ, ធ្វើឲ្យរីកទូលាយសាយចេញលើសពីទំហំធម្មតា : ពង្វាតមាត្រទូក, ពង្វាតរបង, ពង្វាតដីចម្ការ ។
-
ពង្វិល
( កិ.កិរិយាសព្ទ )
[--វិល]
ធ្វើឲ្យវិល (មិនសូវប្រើ, ច្រើនប្រើ បង្វិល ជាង; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះទៀតផង) ។
-
ពង្វីពង្វក់
( កិ.កិរិយាសព្ទ )
[ពង់វី ពង់វក់]
ធ្វើឲ្យវីវក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្វក់ ទៀតផង) ។
-
ពង្វឹក
( កិ.កិរិយាសព្ទ )
[--វឹក ]
ធ្វើឲ្យវឹក, នាំឲ្យវឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វឹក ទៀតផង) ។
-
ពង្វៀន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វៀន) ។
-
ពង្វៀះ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វៀះ) ។
-
ពង្វេះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវេះ, នាំឲ្យគេចចេញ : វាពង្វេះក្មេងនោះទៅណាបាត់ រកមិនឃើញសោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្វេះ ផង) ។
<< Prev 1 2 3 4 5 6 ... 20 Next >>