Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បច្ចយសន្និស្សិតសីល
( ន.នាមសព្ទ )
[ប៉័ច-ចៈយ៉ៈ-សន់-និស-សិតៈសិល]
( បា.បាលី ( បាលីភាសា ) )
សីលដែលមាន ព្រោះអាស្រ័យការពិចារណាបច្ច័យ ៤ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បារិសុទ្ធិសីល និង ចតុប្បច្ច័យ ផង) ។
-
បច្ចវេក្ខណញ្ញាណ
( ន.នាមសព្ទ )
[ប៉័ច-ចៈវ៉េក-ខៈណ័ញ-ញាន]
( បា.បាលី ( បាលីភាសា ) )
ប្រាជ្ញាដែលពិចារណាឃើញច្បាស់ : ដឹងពិតឃើញពិតដោយបច្ចវេក្ខណញ្ញាណ ។
-
បច្ចវេក្ខណៈ
( ន.នាមសព្ទ )
[ប៉័ច-ចៈវ៉េក-ខៈណៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ណ; ប្រត្យវេក្សណ) សេចក្ដីពិចារណាឃើញច្បាស់, ការត្រិះរិះ, ការនឹករំពឹង : បព្វជិតពុទ្ធសាសនិកមានបច្ចវេក្ខណៈ ៤ តាមការប្រើប្រាស់នូវបច្ច័យ ៤ ជាការចាំបាច់ ។
-
បច្ចាមិត្ត
( ន.នាមសព្ទ )
[ប៉័ច-ចាមិត ឬ ប្រ័ត-ត្យា មិត]
or ប្រត្យាមិត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បច្ចាមិត; ប្រត្យមិត្រ ឬ ប្រត្យានិត្រ) អមិត្ត, សត្រូវ : បច្ចាមិត្តតូចតាច អាចនឹងបង្កឲ្យកើតជាទោសសត្រូវធំបាន, ដូចជាបូសទ្រនិចតូចមួយ ឬដូចជារលកកែវតូចមួយ អាចនឹងក្លាយទៅជាជំងឺធ្ងន់បានដូច្នោះដែរ ។
-
បច្ចុប្បន្ន
( ន.នាមសព្ទ )
[ប៉័ច-ចុបន់]
( បា.បាលី ( បាលីភាសា ) )
(បតិ “ចំពោះមុខ” តិ > ច តម្រួតជើង ច ជា ច្ច > បច្ច + ឧប្បន្ន “ដែលកើតមាន, ដែលតាំងនៅ” > បច្ចុប្បន្ន; សំ. ប្រត្យុត្បន្ន) ពេលដែលកំពុងតែមាននៅចំពោះមុខ គឺពេលឥឡូវនេះ ។ ប្រើផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមអានថា ប៉័ច-ចុប-បុ័ន-ន៉ៈ ប៉ុន្តែតាមទម្លាប់ដែលពិបាកនឹងកែទៅហើយ អានថា ប៉័ច-ចុបន់ ន៉ៈ ដូចជា បច្ចុប្បន្នកាល, បច្ចប្បន្ននិយម, បច្ចុប្បន្នភាព, បច្ចុប្បន្នសម័យ, បច្ចុប្បន្នហេតុ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាល, និយម, ភាព, សម័យ, ហេតុ) ។
-
បច្ចុប្បន្នកាល
( ន.នាមសព្ទ )
[ប៉័ច-ចុ-បន់-ន៉ៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រត្យុត្បន្នកាល) កាលជាបច្ចុប្បន្ន គឺកាលដែលនៅក្នុងចន្លោះកណ្ដាលអតីតកាលនិងអនាគតកាល (កាលឥឡូវនេះ) ។
-
បច្ចូស
( ន.នាមសព្ទ )
[ប៉័ច-ចូស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រត្យុឞស៑ ឬ ប្រត្យូឞ “កាលជាទីកម្ចាត់នូវងងឹត”) ពេលបំព្រាង គឺវេលាភ្លឺឯកើត (មុនបុព្វណ្ហសម័យ) : វេលាបែកបច្ចូស (ហៅថា បច្ចូសកាល ឬ បច្ចូសសម័យ (ប៉័ច-ចូសៈ--ក៏បាន) ។
-
បច្ចូសកាល
[ប៉័ច-ចូសៈ--]
or បច្ចូសសម័យ
មើលពាក្យ បច្ចូស ។
-
បច្ចេកៈ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ប៉័ច-ចេកៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បតិ “ចំពោះ, ដោយខ្លួន”, តិ > ច, តម្រួតជើង ច ជា ច្ច > បច្ច + ឯក “មួយ, ម្នាក់ឯង” > បច្ចេក; ប្រត្យេក) ដែលផ្សេង, ទីទៃ, ដោយខ្លួន ។ ច្រើនប្រើជាបទសមាស, ដូចជា បច្ចេកន័យ ន័យផ្សេង, ដោយឡែក, ដោយខ្លួន ។ បច្ចេកភាគ ភាគផ្សេង, ចំណែកដោយឡែក ។ បច្ចេកលាភ លាភផ្សេង, ការបានដោយឡែក, ការបានដោយខ្លួនពីគ្នា ។ បច្ចេកសមាទាន សមាទានសីលរាយសិក្ខាបទមួយម្ដងៗ ដោយឡែកៗ ។ល។
-
បច្ចេកទេស
( ន.នាមសព្ទ )
[ប៉័ច-ចេកៈ ទេស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បតិ + ឯក + ទេស; ប្រត្យេក--) ចំណែកមួយផ្សេងដោយឡែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឯកទេស ផង) ។ ចំណេះពិសេសជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈ ឬខាងវិទ្យាសាស្ត្រនីមួយៗ : បច្ចេកទេសខាងអគ្គិសនី, បច្ចេកទេសខាងតម្បាញ ។ល។ ប្រើជា គុ. វិជ្ជាបច្ចេកទេស, មុខការបច្ចេកទេស (បារ. Technique) ។
- អ្នកបច្ចេកទេស គឺអ្នកមានចំណេះពិតប្រាដកស្ទាត់ជំនាញក្នុងសិល្បៈ ឬក្នុងវិទ្យាសាស្ត្រនោះៗ ។ (បារ. Technicien) ។
<< Prev 1 ... 15 16 17 18 19 20 Next >>