Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធនាធិការី
( ន.នាមសព្ទ )
[ធៈ-ការ៉ី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធនាធិការិន៑) អ្នករក្សាទ្រព្យ, អ្នករក្សាឃ្លាំង; អ្នកទទួលទ្រព្យសម្បាច់របស់ត្រកូល; បើស្ត្រីហៅ ធនាធិការិនី ។
-
ធនិត
( ន.នាមសព្ទ )
[ធៈ--]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះព្យញ្ជនៈ ១០ តួក្នុងវគ្គ ទាំង ៥ គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ ជាអក្សរមានសំឡេងតឹង មានសូរអក្សរ ហ លាយចូលផង; សំឡេង សំ. បា. ជា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ (ឬ ត្ហ៎ៈ), ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ; (ប៉្ហៈ), ព្ហៈ; ជាគូគ្នានឹងព្យញ្ជនៈជា សិថិល ១០ តួគឺ កៈ, គៈ; ចៈ, ជៈ; ដៈ (ឬ ត៎ៈ), ឌៈ; តៈ; ទៈ; បៈ (ប៉ៈ), ពៈ (គួរយល់ថា សិថិល “មានសំឡេងធូរ”, ធនិត “មានសំឡេងតឹង ព្រោះមានសំឡេង ហ ផ្សំជាមួយផង; ទោះបីភាសាខ្មែរយើងក៏ សិថិល និង ធនិត មានសំឡេងធូរតឹងផ្សេងពីគ្នាដែរ គួរតែស្ដីនិយាយកុំឲ្យច្រឡំគ្នា, ដូចព្យញ្ជនៈជា សិថិល ថា ក្នុង, ក្មេង, ម្ដាយ ក្មេក; គ្នា, គ្នេរគ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹង ជាដើម កុំនិយាយជាសំឡេង ធនិត ថា ខ្នុង, ខ្មេង, ម្ដាយ ខ្មេក; ឃ្នា, ឃ្នេរឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង ។ល។ ទើបច្បាស់តាមសំឡេងព្យញ្ជនៈរបស់ជាតិយើង ។
-
ធនិន
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ធៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធនិន៑) អ្នកមានទ្រព្យ, ដង្ខៅ ។
-
ធនុ
( ន.នាមសព្ទ )
[ធៈនុ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធនុ ឬ ធនុស៑) ។ ធ្នូ ។ ឈ្មោះរាសី (ខែ) ទី ៩ ប្រើតាមសុរិយគតិ មាន ៣១ ថ្ងៃ, ហៅថា ធនុរាសី ឬ ខែធនុ ត្រូវគ្នានឹងខែដេសមប្រិ៍បារាំងសែស ។ សព្វថ្ងៃនេះ យើងប្រើជា ធ្នូ ជាខែទី ១២ ។
-
ធនុហត្ថ
( ន.នាមសព្ទ )
[ធៈនុ-ហាត់]
(ធនុហស្ដ) អ្នកមានធ្នូក្នុងដៃ គឺខ្មាន់ធ្នូ : ពួកធនុហត្ថ (ហៅថា អាវុធហត្ថ “អាវុធ-ធៈហាត់” ក៏បាន) ។
-
ធន់
( កិ.កិរិយាសព្ទ )
ទ្រាំ, អត់ធ្មត់; ស៊ូ : ធន់ជំងឺ, ធន់ក្ដៅ, ធន់ត្រជាក់, គាត់ប្រើឲ្យធ្វើការធ្ងន់ណាស់ ខ្ញុំធន់មិនបានទេ ។
-
ធនក្រីត
( ន.នាមសព្ទ )
[ធៈន័ក-ក្រេត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធនក្កីត) បុរសដែលគេលោះដោយទ្រព្យយកមកធ្វើជាអ្នកបម្រើ (ទាសៈ); បើស្រ្តីជា ធនក្រីតា ឬ ធនក្កីតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធនក្កីតា ផង) ។
-
ធនក្ស័យ
( ន.នាមសព្ទ )
[ធៈន័ក-ក្ស័យ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ធនក្សយ; ធនក្ខយ) ដំណើរអស់ទ្រព្យ ។
-
ធនទណ្ឌ
( ន.នាមសព្ទ )
[ធៈនៈទ័ន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្រយាពិន័យ ។
-
ធនបត្រ
( ន.នាមសព្ទ )
[ថៈនៈប័ត ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធន “ទ្រព្យ” + បត្រ “សន្លឹក, ស្លឹក; ក្រដាស”) ពាក្យសន្មតហៅក្រដាសដែលប្រើចាយជំនួសប្រាក់ តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យសព្វថ្ងៃនេះ (ក្រដាសប្រាក់) ។ (គួរប្រើពាក្យនេះតាមសម័យនិយម) ។
<< Prev 1 2 3 4 5 6 ... 16 Next >>