Khmer Dictionary: ឋ
Chuon Nath's Khmer-Khmer Dictionary
-
ឋិតថេរចីរកាល
( ន.នាមសព្ទ )
[--ចេរកាល]
( បា.បាលី ( បាលីភាសា ) )
(ឋិត + ថិរ + ចិរ + កាល) កាល, គ្រាដែលឋិតថេរយឺនយូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឋិតថេរ និង ចីរកាល ទៀតផង) ។
-
ឋិតិ
( ន.នាមសព្ទ )
(ស្ថិតិ) ទីតាំង, ជីវិត, ដំណើររស់នៅ; ដំណើរតាំងនៅនៃចិត្ត...។ ឋិតិ ឬ ស្ថិតិ បញ្ជី ។
-
ឋិតិកាល
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថិតិកាល) កាល, គ្រាដែលតាំងនៅ; កាលនៃការឋិតនៅ ...។
-
ឋិតិភាព
( ន.នាមសព្ទ )
[--ភាប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋិតិភាវ; ស្ថិតិភាវ) ភាវៈនៃការឋិតនៅ, ដំណើរដែលឋិតនៅ...។