Khmer Dictionary: ឋ
Chuon Nath's Khmer-Khmer Dictionary
-
ឋានបទ្ម
( ន.នាមសព្ទ )
[ឋាន៉ៈបត់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋាន + បទុម; ស្ថាន “ទី, ទីតម្កល់ + បទ្ម “ឈូក”) ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប់; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថា ឋានបទ្ម បានដូចគ្នា : ឋានបទ្មទ្រព្រះពុទ្ធរូប, ឋានបទ្មទេវរូប ។
-
ឋានប្បភេទ
( ន.នាមសព្ទ )
[ឋាន៉ាប់-ប៉ៈ ភេត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថានប្រភេទ) សេចក្ដីផ្សេងនៃទី, នៃហេតុ, នៃដំណើរ; ការចែក, បំបែកហេតុឬដំណើរ រាប់ជាចំនួនប៉ុណ្ណេះប៉ុណ្ណោះ : ធម៌នេះមានឋានប្បភេទ ១០ យ៉ាង ។
-
ឋានភាព
( ន.នាមសព្ទ )
[ឋាន៉ៈភាប ]
ភាពនៃឋានៈ, ដំណើរទំនង, លក្ខណៈ, ជាន់ថ្នាក់ : ជននោះមានឋានភាពខ្ពង់ខ្ពស់, ឋានភាពនៃគ្រួសារ, ឋានភាពនៃជីវិត ។
-
ឋានសួគ៌
( ន.នាមសព្ទ )
[ឋាន-សួ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្ថានដែលបរិបូណ៌ដោយកាមគុណ ៥ មានរូបជាដើម, ទីដែលបរិបូណ៌ដោយសេចក្ដីសុខ, ច្រើនហៅ ឋានរបស់ទេវតាមាន ៦ ជាន់គឺ ឋានចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និងឋានបរនិម្មិតវសវតី ។
-
ឋានានុក្រម
( ន.នាមសព្ទ )
[ឋា ន៉ា នុ ក្រំ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់ឬរបៀប នៃទី, នៃងារ, នៃមុខងារ, នៃស័ក្តិយស ។ ក្នុងកម្ពុជប្រទេសយើង ប្រើពាក្យនេះជាតំណែងនៃសមណស័ក្តិថ្នាក់តូចជាងទីរាជាគណៈ តាមលំដាប់ចុះមក : និមន្តព្រះភិក្ខុសង្ឃរាជាគណៈ ឋានានុក្រម ២០ រូបចម្រើនព្រះបរិត្ត ។
-
ឋានានុរូប
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ឋាន៉ា- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថានានុរូប) ដែលសមគួរតាមទី, តាមមុខងារ...; ដំណើរសមគួរល្មមតាមទី, តាមជាន់ថ្នាក់ : ប្រព្រឹត្តតាមឋានានុរូប, អង្គុយតាមឋានានុរូប, កាន់ការតាមឋានានុរូប ។
-
ឋានីយ
( ន.នាមសព្ទ )
[--នី ឬ --ណី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថានីយ) ទីសម្រាប់សម្នាក់, ទីសំចត, ទីចត, ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ភូមិ, ស្រុក, ។ល។ : ឋានីយរទេះ, ឋានីយរថយន្ត, ឋានីយរទេះភ្លើង... (ច្រើនប្រើ ស្ថានីយ ជាង ឋានីយ) ។
-
ឋានៈ
( ន.នាមសព្ទ )
[--ន៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋាន; ស្ថាន) ហេតុ, ដំណើរ, ទំនង : សេចក្ដីនេះមានឋានៈគួរឲ្យជឿបាន ។ ងារ, មុខងារ, ថ្នាក់ងារ, ថ្នាក់ស័ក្តិយស : លោកមានឋានៈជាអ្វី ? --មានឋានៈជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច; គួរកុំប្រកាន់ឋានៈពេក ។
-
ឋិត
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថិត) តម្កល់, តាំង, តាំងនៅ, នៅ, ឈរ ... (ពាក្យខ្ពស់ច្រើនប្រើ ស្ថិត ជាង ឋិត) : ព្រះមហាក្សត្រិយ៍ទ្រង់ស្ថិតនៅក្នុងព្រះមហាប្រាសាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សណ្ឋិត ទៀតផង) ។
-
ឋិតថេរ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋិត + ថិរ; ស្ថិត + ស្ថិរ) ដែលឋិតនៅយូរ, អង្វែង; ដែលតាំងនៅមាំមួន, ខ្ជាប់ខ្ជួន; ដែលជាប់បានយូរ; ស្ថាពរ : របស់ឋិតថេរ, ការងារឋិតថេរ ។ កិ. វិ. ដែលមានជាប់យូរមកហើយ មិនដែលដាច់, មិនដែលឈប់ : ធ្វើការឋិតថេរ ។