Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមិនរង្វើល, ជិតៗគ្នា : ស្ទូងញឹក, ក្រឡាញឹក,សរសេរអក្សរញឹកគ្មានឃ្លា ។
-
ញឹកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រឿយៗ : មកញឹកៗ ។
-
ញឹន
( កិ.កិរិយាសព្ទ )
ស្រាក, អន់, ជិន, (ច្រើនប្រើតែនឹងពាក្យបដិសេធន៍ថា មិន) : ក្មេងនេះខិលពេក ខ្ញុំស្ដីឲ្យវាណាស់ដែរ តែវាមិនញឹនសោះ ។
-
ញុះ
( កិ.កិរិយាសព្ទ )
និយាយចាក់រុកនាំអុចអាល ឲ្យរឹតតែខឹង ឲ្យរឹតតែក្ដៅឡើង : ញុះឲ្យបែកសាមគ្គី ។
-
ញុះញង់
( កិ.កិរិយាសព្ទ )
ញុះញយៗគឺនិយាយចាក់រុកនាំអុចអាលឲ្យអ្នកដទៃធ្វើការអ្វីៗដែលមិនគប្បី, ឲ្យឈ្លោះឲ្យទាស់ទែងគ្នា, ឲ្យបាក់បែកគ្នា : កុំនិយាយញុះញង់ឲ្យកើតមានសាមគ្គីភេទ, គេនៅសុខៗ វាមកញុះញង់ឲ្យបែកគ្នា ។
-
ញូញ
( គុ.គុនសព្ទ )
អ៊ូញ, ព្រមឹក; សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ខ្មៅ : ខ្មៅញូញ ។
-
ញូញ
( កិ.កិរិយាសព្ទ )
រួញរា, ស្ញូញ, ទ្រាន់ចិត្ត (មិនសូវប្រើ) ។
-
ញើញ
( កិ.កិរិយាសព្ទ )
រាថយ, ថយក្រញាង ។
-
ញើបៗ
( កិ.កិរិយាសព្ទ )
សន្សឹមៗ, ទ្រើបៗ, លបៗ, អើតខ្លួនដើរយឺតៗ : ដើរញើបៗ ។
-
ញើស
( កិ.កិរិយាសព្ទ )
បញ្ចេញសំបោរពីច្រមុះ : ញើសសំបោរ, សំបោរខាប់ញើសមិនចេញ ។
<< Prev 1 2 3 4 5 6 ... 10 Next >>