Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជជ្រក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទៅរកញឹកញាប់ឥតអៀនខ្មាស : ដើរជជ្រកពីផ្ទះមួយទៅផ្ទះមួយ ។
-
ជជ្រកមមក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ជជ្រករុកចូល, ជជ្រកឱនក្បាលចូល : ដើរជជ្រកមមកក្នុងទីកៀនកោះ ។
-
ជជ្រុលជជ្រក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ជ្រុលៗ ជ្រកៗ , ងេកងោកពានត្រោកពានព្រៃ : មនុស្សស្រវឹងដើរជជ្រុលជជ្រក ទ្រេតទ្រោតឥតអៀនខ្មាស ។
-
ជជ្រុលជជ្រួស
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ជ្រុលៗ ជ្រួសៗ ។
-
ជជ្រុលមមុល
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ជ្រុលៗត្បុលចូល, មមុលជ្រុលៗចូល ។
-
ជញ្ជក់
( កិ.កិរិយាសព្ទ )
[ជញ់-ជក់]
ស្រូប, បឺត ឲ្យជក់ចូល : កូនបៅជញ្ជក់ទឹកដោះ ។
- ជញ្ជក់មាត់ ជញ្ជក់មាត់ទទេ ។
- ស៊ីជញ្ជក់មាត់ ទំពាលេបបណ្ដើរជញ្ជក់មាត់បណ្ដើរ ។
-
ជញ្ជាត់
( កិ.កិរិយាសព្ទ )
ចាប់ត្រីដោយឈ្នាង, ដោយកញ្ច្រែង ។
-
ជញ្ជាត់ព្រលឹង
( កិ.កិរិយាសព្ទ )
[ជញ់-ជាត់--]
យកឈ្នាងជញ្ជាត់គោក ស្រែកហៅព្រលឹងបណ្ដើរ រួចហើយយកឈ្នាងនិងច្រែងមកកាយកៀរប្រមូល ឬបក់បោយទៅលើមនុស្សឈឺ ឬមនុស្សមានភ័យអាសន្នតក់ស្លុតខ្លាំងដោយហេតុភេទ ឬគ្រោះថ្នាក់អ្វីមួយដែលគេហៅថា លស់ព្រលឹង ជាពិធីឧបកិច្ចហៅព្រលឹងឲ្យចូលមកឋ
-
ជញ្ជាន់
( កិ.កិរិយាសព្ទ )
[ជញ់-ជាន់]
ជាន់រឿយៗដដែលៗ ។
-
ជញ្ជាន់ស្លាញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ផ្ទួនៗ, ថែមៗ, ដដែលៗ : និយាយជញ្ជាន់ស្លាញ; ពាក្យជញ្ជាន់ស្លាញ, សូត្រធម៌ជញ្ជាន់ស្លាញដដែលៗ ។
<< Prev 1 2 3 4 5 6 ... 20 Next >>