Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ្ញើច
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ញាក់ញោច, ខ្ញើចដោយរសើប ឬ ដោយញញើត : រសើបឃ្ញើច, គាត់ដើរទៅឃើញបន្លាលោតែឃ្ញើច; ដំណើរឃ្ញើចៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្វើចៗ ផង) ។
-
ឃ្នង
( ន.នាមសព្ទ )
មេទទឹងគងសង្កត់ក្បាលបង្គោលក្រោល, បង្គោលរបង : ឃ្នងក្រោលក្របី ។
-
ឃ្នង
( គុ.គុនសព្ទ )
ព្រហើន, ច្រឡើសខុសច្បាប់, ទ្រនង់ : មនុស្សឃ្នង, ឃ្នើសឃ្នង ។ ន. ដំណើរប្រព្រឹត្តិល្មើស, ច្រឡើសគងលើច្បាប់ : សេចក្ដីឃ្នង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្នើសឃ្នង ផង) ។
-
ឃ្នាង
( ន.នាមសព្ទ )
គ្រឿងមានកាំទទឹងមួយម្ខាង សម្រាប់ដាក់កមនុស្សទោស : មនុស្សជាប់ឃ្នាង, នាយភូឃុំបានយកឃ្នាងទៅដាក់មនុស្សទោស ។
-
ឃ្នាប
( ន.នាមសព្ទ )
ប្រដាប់សម្រាប់គាប : ឃ្នាបអំពៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គំនាប ផង) ។
-
ឃ្នូស
( ន.នាមសព្ទ )
ប្រដាប់សម្រាប់គូស : កែងឈើ ឬ កែងស្ពាន់ជាឃ្នូសគូសតម្រង់ជ្រុង; បន្ទាត់ជាឃ្នូសគូសឲ្យមានស្នាមជាខ្សែត្រង់ ។ ព. ផ្ទ. គំនូស គឺស្នាមដែលកើតពីគូស ។
-
ឃ្នើស
( គុ.គុនសព្ទ )
ដែលទើស, ទាក់, ទាស់ : ឃ្នើសចិត្ត ។
-
ឃ្នើសឃ្នង
( គុ.គុនសព្ទ )
ច្រឡើសបើស, ឈ្នះឈ្នាន, ព្រហើន, ឈ្លានពាន, ទ្រើសឃ្នង : មនុស្សឃ្នើសឃ្នង, សំដីឃ្នើសឃ្នង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្នង ២ គុ. , ទ្រើសឃ្នង ផង) ។
-
ឃ្មង់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ។
-
ឃ្មត់
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទសំបកក្រអូបសម្រាប់ធ្វើធូប : សំបកឃ្មត់, ធូបឃ្មត់ ។
<< Prev 1 2 3 4 5 6 ... 9 Next >>