Khmer Dictionary: អាការ
Chuon Nath's Khmer-Khmer Dictionary
-
អាការ
( ន.នាមសព្ទ )
[--រ៉ៈ ឬ --ការ ឬក៏ --កា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គ្រឿងសម្គាល់, លក្ខណៈជាគ្រឿងសម្គាល់, ជាគ្រឿងសង្កេត; រូបរាង, ទ្រង់ទ្រាយ; ភិនភេទ, ភិនភាគ; វិធី, បែបបទ, បែបភាព, លំនាំ; ទំនង; ឫកពា, កិរិយា; សភាព; គុណសម្បត្តិ : អាការរោគ, ចេញអាការឲ្យដឹងថាល្អឬអាក្រក់ ។ ចំណែកឬអវយវៈតូចធំរបស់រូបកាយ : បព្វជិតគួរពិចារណាអាការ ៣២ មានសក់, រោម, ក្រចក, ធ្មេញ, ស្បែកជាដើមឲ្យឃើញជាក់ច្បាស់ថាជាបដិកូល ។
- អាការកិរិយា ឫកពាកិរិយា, លំនាំសមសារ ។
- អាការសណ្ឋាន ទ្រង់ទ្រាយជាគ្រឿងសម្គាល់, បែបភាពច្បាស់លាស់ : មានអាការសណ្ឋានល្មមឲ្យស្គាល់បាន ។ល។
-
អាការសាហាវ
( ន.នាមសព្ទ )
[--កា--]
(សព្ទអារក្ស) ស្រា (មេមត់ខ្លះហៅ ទឹកសាហាវ) ។
Headley's Khmer-English Dictionary
-
អាការ
( n )
[ʔaakaa, ʔaakaaraʔ]
- detail »
symptom, characteristic, sign; special sign, / omen; appearance; look; aspect; attribute; mark, token
-
អាការ
( n )
[ʔaakaa, ʔaakaaraʔ]
- detail »
way, method; attitude, manner, conduct, behavior; action, situation, condition
-
អាការ
( n )
[ʔaakaa, ʔaakaaraʔ]
- detail »
letter of the alphabet; letter; missive