Khmer Dictionary: អប
Chuon Nath's Khmer-Khmer Dictionary
-
អប
( និ.និបាតសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធ្វើឲ្យមានរណប, ដាក់រណបទប់ឲ្យមាំ ឲ្យរឹងប៉ឹងឬឲ្យត្រង់ : យកបន្ទះឫស្សីអបប្រែករទេះចាស់; គ្រូពេទ្យយកព្រួលអបដៃមនុស្សម្នាក់ ដែលបាក់ព្រោះរទេះឬអ្វីកិន ។ ព. ប្រ
- អបចិត្ត សម្រួលចិត្តឲ្យអនុលោមតាម, យកចិត្ត; បណ្តោយតាមចិត្តមិនទទឹងទាស់ : កុំទទឹង, ត្រូវអបចិត្តគាត់ឲ្យតែបានស្រួលសិនទៅ ! ។
- អបស្ទប ប៉ះប៉ុនឲ្យខាងតែបានស្រួល, សម្រួលឲ្យខាងតែបានកើតការ ។
- អបអម ដើរអម; ចាក់បណ្តោយតាម ។
- អបអរ ឬ - អបអរសាទរ ទទួលរាប់អានដោយមានអំណរឬទទួលរាប់អានរាក់ទាក់ដោយសេចក្ដីរីករាយស្រស់ស្រាយ ព្រមទាំងមានសេចក្ដីគោរពផង ។ល។
-
អប
( និ.និបាតសព្ទ )
[អៈប៉ៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
និបាតសព្ទឬឧបសគ្គសព្ទជាបុព្វបទសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ប្រាសចាក, ឃ្លាតចាក, ឃ្វាងចាក; ឆ្ងាយ, ទៅឆ្ងាយ; ត្រឡប់, ត្រឡប់ជា, បែរជា; ផុត, រួចផុត; មិន, ឥត”, ដូចជា អបករណ៍ ដំណើរប្រាសចាកអំពើ គឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស ។
- អបការ ឬ - អបក្រិយា ទោស; កំហុស ; អបករណ៍ ។
- អបក្រម (--ក្រំ) ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់ ។
- អបគត (--គត់) ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែលព្រាត់ប្រាសគ្នាហើយ; ដែលស្លាប់ហើយ; អ្នកដែល-- (បើស្ត្រីជា អបគតា អ. ថ. --គៈ--) ។
- អបគមន៍ (--គំ) សេចក្ដីព្រាត់ប្រាសគ្នា; ការបែកចេញពីគ្នា ។
- អបច័យ ការមិនសន្សំទុក, មិនសំច័យទុក; សេចក្ដីគោរព ។
- អបច្ឆាយ ដែលមិនមានស្រមោល; ដែលឥតម្លប់ (ឥត្ថី. ឬ ពហុ. ជា អបច្ឆាយា) ។
- អបច្ឆាយព្រឹក្ស (--យ៉ៈ--) ដើមឈើឥតម្លប់ ។
- អបទាន ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ ។
- អបទិស កន្លះទិស, ទីឬប៉ែកជាចន្លោះនៃទិស (ដូចយ៉ាងប៉ែកក្នុងរវាងនៃទិសបូព៌និងទិសអាគ្នេយ៍ជាដើម); ការធ្វើឲ្យឃ្លាតចេញ; ការបណ្តេញចេញ ។
- អបទេវតា បិសាច ។
- អបទេស គ្រឿងអាង, សំអាង; ហេតុ; ការបញ្ចៀសឬបញ្ចេរឲ្យចៀសវាងចេញឆ្ងាយ ឬក៏ឲ្យឃ្លាតចេញទៅ, ការបង្វែងឬពង្វាងមិនឲ្យត្រូវត្រង់ ។ ខ្មែរប្រើជា កិ. ក៏មាន (អ. ថ. អៈប្ទេស ឬ អប់-ប្ទេស) “បញ្ចៀស, បញ្ចេរឲ្យឃ្លាតចេញទៅ; បង្វែង; ពង្វាង” : អបទេសអុតមិនឲ្យឆ្លង ។
- អបទ្រព្យ (--ទ្រាប់) ដែលវិនាសទ្រព្យឬដែលឥតទ្រព្យ; ទ្រព្យមិនល្អ; របស់ក្លែង (ដូចយ៉ាងប្រាក់ក្លែងជាដើម) ។
- អបធន (--ធន់) អបទ្រព្យ; អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត ។
- អបភាគ ឬ --ភាគ្យ ដែលឥតជោគ, ឥតបុណ្យ, ឥតសិរី : មនុស្សអបភាគ ។ គ្រោះកាច : ប្រទះលើអបភាគ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាគ ឬ ភាគ្យ ផង) ។
- អបភាស តិះដៀល; ពាក្យតិះដៀល ។
- អបភោគ ដែលឥតភោគ, ដែលខ្សត់ទ្រព្យ ។
- អបមង្គល (--មង់-គល់) ដែលប្រាសចាកឬឃ្វាងចាកមង្គល គឺដែលឥតមង្គល, ឥតសេចក្ដីចម្រើន; ដែលមិនសមដល់ភ្នែកអ្នកផង; ដែលត្រូវចង្រៃរួបរឹត : មនុស្សអបមង្គល ។ សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស : ប្រទះលើអបមង្គល ។ វេវ. អពមង្គល (ពាក្យទាំងពីរនេះប្រើជួសគ្នា បាន ។ ព. ផ្ទ. មង្គល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អពមង្គល ទៀតផង) ។
- អបមាន ដែលឥតគេរាប់, អបយស; មនុស្សឥតគេរាប់ ។
- អបយស (--យស់ ឬ ត. ទ. --យ័ស) ដែលប្រាសចាកយសគឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ : មនុស្សអបយស (សរសេរជា អបយ័ស ក៏មាន : មនុស្សអបយ័ស; សម្ដីអបយ័ស សំដៅសេចក្ដីថា “មនុស្សឫកទាប, ឫកថោក; សម្ដីដែលគួរឲ្យគេនឹកអៀនខ្មាសជួស”) ។
- អបលក្ខណ៍ ឬ --លក្សណ៍ (អៈប៉ៈលុ័ក ឬ អប់-ប៉ៈលុ័ក) ដែលប្រាសចាកលក្ខណៈល្អ គឺដែលឥតលក្ខណ៍, ហិនលក្ខណ៍, ខាតលក្ខណ៍; ឥតបុណ្យ, សំណាងអាក្រក់; ឥតតម្លៃ, ថោកទាប : មនុស្សអបលក្ខណ៍; របស់អបលក្ខណ៍ (ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ --ល័ក្សណ៍ ក៏បាន) ។
- អបសក្តិ ឬ --ស័ក្តិ ដែលឥតស័ក្តិ (ឥតអំណាច) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្បសក្ដិ ក្នុងពាក្យ អប្ប ផង ។ល។
-
អប --
(មើលក្នុងពាក្យ អប និ.) ។
-
អបចាយន
( ន.នាមសព្ទ )
[អៈប៉ៈចាយ៉ៈន៉ៈ ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អបចាយន) សេចក្ដីគោរព, កោតក្រែង; ការបូជា, ការធ្វើសក្ការៈ; ការគោរពចំពោះបុគ្គលដែលគួរគោរព : បុត្រធីតាត្រូវមានអបចាយនៈចំពោះមាតាបិតានិងត្រកូលរៀមច្បង ។
- អបចា-យនកម្ម ការធ្វើអបចាយនៈ ។
- អបចាយនធម៌ ច្បាប់ប្រាប់សេចក្ដីគោរពកោតក្រែង ។ល។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ជេដ្ឋាបចាយនៈ ការគោរពកោតក្រែងចំពោះបុគ្គលជារៀមច្បងក្នុងត្រកូល (ក្នុងបាលីច្រើនប្រើជា កុលេជេដ្ឋាបចាយន) ។
- វុឌ្ឍាបចាយនៈ ឬ ព្រឹទ្ធា-- ការគោរពកោតក្រែងចំពោះបុគ្គលចាស់ឬចំពោះចាស់ព្រឹទ្ធាចារ្យ ។ល។
-
អបចាយិត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៈប៉ៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង (បើស្ត្រីជា អបចាយិតា) ។
-
អបចាយិតា
[អៈប៉ៈ-- ]
មើលក្នុងពាក្យ អបចាយិត ។
-
អបណ្ណកប្បដិបទា
( ន.នាមសព្ទ )
[អៈបុ័ន-ណៈ ក័ប-ប៉ៈដិប៉ៈ ទា ]
( បា.បាលី ( បាលីភាសា ) )
បដិបទាត្រូវ, ប្រតិបត្តិប្រពៃ គឺប្រតិបត្តិត្រូវត្រង់តាមធម៌តាមច្បាប់ ឬប្រតិបត្តិតាមគន្លងធម៌ដែលជាផ្លូវនៃមគ្គផលនិញ្វន : អបណ្ណ-កប្បដិបទា ជាធម៌ធ្វើអ្នកប្រតិបត្តិឲ្យបានសេចក្ដីសុខក្សេម ។
-
អបទេស
[អៈប្ទេស]
មើលក្នុងពាក្យ អប និ. ។
-
អបមង្គល
[អៈប៉ៈមង់-គល់]
ម. ក្នុង ព. អប និ. ។
-
អបមារ
( ន.នាមសព្ទ )
[អៈប៉ៈម៉ារ៉ៈ ឬ--ម៉ា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អបស្មារ) រោគឆ្កួតជ្រូក (ហៅ អបមាររោគ ក៏បាន) ។
Headley's Khmer-English Dictionary
-
អប
[ʔaʔpaʔ]
- detail »
Indic prefix meaning `away, separately; far off; from; bad; changing, turning into something; having come to an end, concluded, having ended; without; not'
-
អប
( v )
[ʔɑɑp]
- detail »
to strengthen, support, reinforce, splint; to fix something
-
អប
( v )
[ʔɑɑp]
- detail »
to toady to, fawn upon, please someone
Eg. វាអបគាត់ ព្រោះវាចង់បានឡើងបុណ្យសក្តិ: He toadies to him because he wants to be promoted. -
អបហារកម្ម
- detail »
See: អបហារណ៍ (1) -
អបហាស
( n )
[ʔaʔpaʔhaah]
- detail »
laughter without cause, mocking laugh, ironic laugh
-
អបាករណ៍
( n )
[ʔaʔpaakɑɑ]
- detail »
paying off all debts
-
អបាចី
( n )
[ʔaʔpaacəy]
- detail »
south
-
អបាទក
( n )
[ʔaʔpaatʊək]
- detail »
legless animals (esp. snakes)
-
អបាយ
( n )
[ʔaʔbaay]
- detail »
unhappy place, the underworld, the nether region, hell
-
អបាយ
( n )
[ʔaʔbaay]
- detail »
affliction; ruin, destruction, annihilation