Khmer Dictionary: បៀម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខក់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ស្ទះក្នុងបំពង់កដោយវត្ថុអ្វីៗ ដែលភ្លាត់ចូលទៅ ដោយមិនប្រុងនឹងលេប : ហាមក្មេងកុំឲ្យបៀមលុយក្រែងវាខក់ ។
-
ខ្ពុរ
( កិ.កិរិយាសព្ទ )
បៀមទឹកអង្រង់លាងមាត់ : បរិភោគអាហារហើយត្រូវខ្ពុរមាត់ ។
-
ដីស្អិត
( ន.នាមសព្ទ )
ដីដែលស្អិតល្មួតបៀមទឹកឬដីដែលម៉ដ្ឋទន់ល្មួត សម្រាប់ធ្វើក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿងជាដើម ។
-
គ្រលរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ច្រើនពាក្យ និយាយឲ្យវិសេសឡើង : និយាយគ្រលរ, ស្ដីគ្រលរ គឺនិយាយ, ស្ដីមិនច្បាស់, វិលវល់នៅដើម-ក ដោយមានសភាពយ៉ាងនោះពីកំណើត ឬដោយបៀមអ្វីក្នុងមាត់ ។ ប្រើជា គុ. ក៏មាន សំដីគ្រលរ ។
-
បៀម
( កិ.កិរិយាសព្ទ )
ដាក់អ្វីៗក្នុងមាត់ បិទមាត់មិនលេបមិនខ្ជាក់ : បៀមស្លា, បៀមបារី, បៀមទឹកថ្នាំ ។
- បៀមទឹក ដែលជាំទឹកសើមរលរ : ឈើបៀមទឹក ។
- បៀមពាក្យបៀមសេចក្ដី លាក់ពាក្យលាក់សេចក្ដីទុកមិនបញ្ចេញឲ្យអ្នកដទៃដឹង ។ល។
-
បៅ
( កិ.កិរិយាសព្ទ )
បៀមស្រូប ឬបឺតជញ្ជក់ : បៅដោះ ។
- ក្មេងបៅដៃ ក្មេងបៀមដៃ ។
-
បំពាំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យនៅពាំ គឺធ្វើឲ្យនៅបៀមប្របេះមិនស៊ប់ទៅខាងក្នុងឬខាងក្រៅ : បំពាំពាក្យ, បំពាំសេចក្ដី; និយាយបំពាំ, ដាក់បំពាំ ។
-
ពាំ
( កិ.កិរិយាសព្ទ )
នាំយកអ្វីៗដោយខាំនឹងមាត់ : ឆ្មាពាំកូន, សុនខពាំឆ្អឹងជ្រូក ។
- ពាំគ្រាប់ ឬ បៀមគ្រាប់ គ្រាប់កាំភ្លើងដែលមុតក្នុងសាច់ លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ (ច្រើនតែគ្រាប់ប្រាយ) ។
- ពាំត្រណោត (ព. ប្រ.) គុ. ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ : សម្ដីពាំត្រណោត ។ ប្រើជា កិ. វិ. ក៏បាន និយាយពាំត្រណោត និយាយបាំងស្ទើរ ។
- ពាំពាក្យពាំសម្ដី ឬ - នាំពាំពាក្យសម្ដី (ព. ប្រ.) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឲ្យដឹងដោយដំណើរញុះញង់, នាំអុជអាល ។
- អណ្ដាតពាំព្រីង អណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ (ច្រើនតែសុនខ) : ឆ្កែអណ្ដាតពាំព្រីង ។
- ពាំយួរ (ព. ប្រ.) កិ. វិ. ដែលមានអាការដូចជាពាំផងយួរផង : ដឹកនាំពាំយួរ ដែលជួយឈឺឆ្អាលដឹកនាំឲ្យបានសម្រេចតាមបំណង ។
- ពាំសំបក ឈើដែលគេចាំងឬច្រាសសំបកមិនអស់ : ឈីហុបពាំសំបក ។
- សម្ដីពាំសំបក (ព. ប្រ.) សម្ដីមិនអស់អាថ៌សេចក្ដី ។
- ពាំស្រាយ ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម : សសរពាំស្រាយ ។
- សម្ដីពាំស្រាយ (ព. ប្រ. )សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពុំបាន ។ល។
-
មាត់
( ន.នាមសព្ទ )
មុខទ្វារ, គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប : ហាមាត់, បិទមាត់ ។ ប្រឡោះ, ក្បែរ, ហាម, ខាង, ជាយខាង : មាត់ច្រក, មាត់ច្រាំង, មាត់ឆ្នាំង, មាត់ទន្លេ, មាត់ទឹក, មាត់ទ្វារ, មាត់ពាម, មាត់ព្រៃ, មាត់សមុទ្រ ។ល។ កិ. និយាយឮៗ, និយាយខ្លាំងៗ, និយាយឮៗ ដោយឥតរបប : មាត់កកោក ឬ មាត់កោកៗ, មាត់រអែករអោក, ហាមក្មេងកុំឲ្យមាត់ ...។
- កុំមាត់ ! ស្ងៀម !, កុំនិយាយគ្នា ! ។
- កុំមាត់ឮពេក ! កុំនិយាយឮពេក ! ។
- មាត់ក ឈ្មោះប្រកែកគ្នាបន្តិចបន្តួច, ជជែកទាល់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច ។
- មាត់ខិល ឬ - ខិលមាត់ ដែលខិលខាងនិយាយលេងសើចឥតបើគិត : មនុស្សមាត់ខិល ។
- មាត់ចាបមាត់ព្រាប សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស (ព. ទ. បុ.) ។
- មាត់ច្រើន ឬ - មាត់តិច ដែលមានចំនួនមនុស្សច្រើន ឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ : ផ្ទះអ្នកមាត់តិចសមគួរ, ផ្ទះខ្ញុំមាត់ច្រើនណាស់ ។
- មាត់ឆៅ ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឲ្យគេម៉ាំងៗឥតមានសំចៃ : មនុស្សមាត់ឆៅ (ព. ប្រ.) ។
- មាត់ជិត ឬ - មាត់គត់ ឬក៏
- មាត់មានគម្រប មាត់ជិតល្អ ការណ៍អ្វីមិនគួរនិយាយ មិននិយាយ ។
- មាត់ដាច ឬ - មាត់ឥតគម្រប មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មួយក្លាយជាដប់ ទៀតផង ។
- មាត់ទទេ ថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ : ថាមាត់ទទេ, ទេស្នាមាត់ទទេ, សូត្រមាត់ទទេ, និយាយមាត់ទទេ (និយាយផ្ទាល់មាត់ឥតមានសំបុត្រ) ។
- មាត់ធំ ស្ដី ឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា : មាត់ធំមាត់តូច ឬមាត់តូចមាត់ធំ ក៏មាន គឺស្ដីថាឬឆ្លើយឆ្លងតិចៗខ្លាំងៗ ។
- មាត់ពាក្យ ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវ ឬការនិយាយថានាយថាអាយដោយយល់ទាស់ : ត្រូវប្រឹក្សាគ្នាឲ្យស្រេចទៅ កុំឲ្យមានមាត់មានពាក្យទៅខាងមុខ ។
- មាត់រឥល ឬ - រឥលមាត់ ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ : មនុស្សមាត់រឥល (ព. ប្រ.)។
- មាត់រឹង ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស : មនុស្សមាត់រឹង ។
- មាត់ស៊ីអំបិលព្រហក់ សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មាន ក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង (ព. ទ. បុ.) ។
- មាត់អណ្ដើក ឃែតទទេឥតបានអ្វី (ព. ទ. ប.) ។
- មាត់អាក្រក់ ដែលមានសម្ដីអាក្រក់ គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មួរទៅរកអ្នកដទៃ : មនុស្សមាត់អាក្រក់ ។
- មាត់ឥតគ្រប ដែលនិយាយបើកចំហរតាមតែរួចពីមាត់ មិនលាក់មិនសំចៃទុក : មនុស្សមាត់ឥតគ្រប (ព. ប្រ.) ។
- ខុសមាត់ និយាយស្ដីឲ្យខុសត្រណមឬខុសពីពាក្យប្ដេជ្ញា ។
- ខូចមាត់ ដែលខូចខាងការស្ដីថាឲ្យគេឥតបើគិត : មនុស្សខូចមាត់ ។
- ខាំមាត់ ខាំបបូរមាត់ផ្អឹបជិត ។ ព. ប្រ. ដែលទន់ ឬជ្រាយហើយបែរជាហាប់ណែនគាំង : ដីហាប់ខាំមាត់, ម្សៅខាំមាត់ ។
- ខាំមាត់សង្កត់ចិត្ត ខាំមាត់ទប់កំហឹង, ខាំមាត់សង្កត់មិនឲ្យសេចក្ដីក្រោធស្ទុះឡើងបាន : ខំប្រឹងខាំមាត់សង្កត់ចិត្ត ។
- ខ្ពុរមាត់ បៀមទឹកអង្រង់គ្រលុកៗ ក្នុងមាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ពុរ ផង) ។
- ខ្មាសមាត់ ឬអៀនមាត់ ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ ។
- ងាយមាត់ ដែលងាយស្ដីឲ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ : មនុស្សងាយមាត់ ។
- ងាស់មាត់ ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត ។
- ចាប់មាត់ ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត : អាហារមិនចាប់មាត់, ឆ្ងាញ់ចាប់មាត់ ។
- ចាំមាត់ ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ : ទន្ទេញចាំមាត់, ចាំមាត់សូត្របាន ។
- ឆ្ងាញ់មាត់ ដឹងរសឆ្ងាញ់ ឬទទួលរសឆ្ងាញ់ដោយមាត់ ។
- ឆ្ងាញ់ជាប់មាត់ ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ ។
- ឆ្អាបមាត់ មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់ ។
- បាបមិនឆ្អាបមាត់ ធ្វើគេឲ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយ បានតែបាប (ព. ទ. បុ.) ។
- ជាន់មាត់ មកឋិតត្រង់មាត់នាំមាត់ឲ្យថា : ដូចជាមានទេវតាមកជាន់មាត់ឲ្យថា (ព. ប្រ.) ។
- ជាប់មាត់ កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ : កំពុងនិយាយជាប់មាត់ ។
- ជូរមាត់ មានក្លិនជូរក្នុងមាត់ ។
- ជ្រលួសមាត់ ជ្រលួសពាក្យសម្ដី ។
- ជ្រុលមាត់ ជ្រុលសម្ដី ។
- ជ្រេញមាត់ ទ្រាន់មាត់មិនចង់និយាយពីដំណើរនុះទៀត ព្រោះបាននិយាយច្រើនដងហើយមិនកើតការ (ព. ប្រ.) ។
- ឈ្លេមមាត់ មានរសឈ្លេមក្នុងមាត់ ។
- ញញើតមាត់ ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាច ឬខ្លាចចិត្ត ។
- ញ័រមាត់ ញ័រញាក់មាត់ព្រោះខឹងខ្លាំងឬព្រោះខ្លាចខ្លាំង : ខឹងញ័រមាត់, និយាយញ័រមាត់ ។
- ញ័រមាត់ញ័រក ញ័រទាំងមាត់ញ័រទាំងក ។
- ញាប់មាត់ បញ្ចេញវាចាយ៉ាងញាប់ : និយាយញាប់មាត់; ជេរញាប់មាត់ស្អេក ។
- តមមាត់ តម ឬប្រកាន់មិនស្ដីរកគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តម ផង) ។
- ត្រីមាត់ ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង ។
- ត្រូវមាត់ ដែលមានរសឆ្ងាញ់គាប់នឹងមាត់, ចាប់មាត់ : អាហារត្រូវមាត់ ។ ត្រូវគេស្ដីថាឲ្យ, ត្រូវគេបន្ទោស : ទាល់តែត្រូវមាត់មួយម៉ាត់ពីរទៅទើបស្ងៀមឈឹង ។
- ត្រូវមាត់គ្នា,
- ត្រូវមាត់ត្រូវកគ្នា ឬ - ត្រូវមាត់ត្រូវពាក្យគ្នា ដែលនិយាយត្រូវពាក្យសម្ដីគ្នា យល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា ។
- ថ្នឹកមាត់ ស៊ាំមាត់, រត់មាត់ ។
- ទក់មាត់ ថ្នឹកមាត់ (ព. ប្រ.) ។
- ទន់មាត់ ងាយថា មិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់ ។
- ទប់មាត់ ឃាតមាត់ គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា ។
- ទាល់មាត់ ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្តឬព្រោះយោគយល់ ។
- ទាស់មាត់ ទាស់ខ្យល់សម្ដីថាពុំច្បាស់លាស់ ។
- ទាស់មាត់ទាស់ពាក្យគ្នា ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា ។
- ទុកមាត់ពុំស្ងៀម ឬ - នៅមាត់ពុំស្ងៀម ទប់មាត់ឲ្យនៅស្ងៀមខាននិយាយពុំបាន ។
- ទើសមាត់ ឬ - ទើសមាត់ទើសក ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ (ព. ប្រ.) ទំនេរមាត់ មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់ ។
- ធុំមាត់ ធុំក្លិនអាក្រក់ពីមាត់ ។
- ធ្ងន់មាត់ ស្ដីថាឲ្យធ្ងន់ៗខ្លាំងៗ ឬនិយាយច្រើនដង ។
- ធ្លាប់មាត់ ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក ។
- នឿយមាត់ រួយមាត់ ឬលំបាកមាត់ ព្រោះនិយាយច្រើន ។
- នាំមាត់ បណ្ដាលឲ្យចេញមាត់ថាទៅលើពាក្យផ្សេងៗ, បណ្ដាលឲ្យនិយាយទៅលើដំណើរផ្សេងៗដោយឥតមានបំណង ។
- បាក់មាត់ ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ (ព. ប្រ.) ។
- បាត់មាត់ ឬ - បាត់មាត់បាត់ក ស្ងៀមឈឹងលែងហើបហាចេញស្ដី ។
- ស្វៀមស្ដូកស្ដឹង ដោយមានជំងឺដាបខ្លាំង ឬដោយមានជំងឺគ្រុនសន្ធំ ។
- បាត់មាត់
- ! ស្ងៀម ! ឬ ស្ងៀមទៅ ! (ពាក្យសម្រាប់គំរាមកូនក្មេងឲ្យស្ងៀមលែងយំ) ។
- បានមាត់បានក ឬ - បានមាត់បានពាក្យ ដែលចេះសម្ដីថ្វីមាត់ថានេះថានោះ សម្រួលកិច្ចការឲ្យងាយធ្វើងាយកើត ឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់ ។
- បានតែមាត់ បានតែខាងថា ប៉ុន្តែយកជាការពុំកើត ។
- បិទមាត់, បិទមាត់បិទក ឬ - បំបិទមាត់ និយាយបំភ័យ ឬសូកប៉ាន់ឲ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ (ព. ប្រ.) ។
- បិទមាត់ត្រឡប់ភ្នែក កំហែងគំរាមបន្លំបំបិទមាត់ ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឲ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ (ព. ទ. បុ.) ។
- បូញមាត់, បូញមាត់បត់ដៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូញ) ។
- បំបាត់មាត់ ឬ - បំបិទមាត់ ដូចគ្នានឹង បិទមាត់ ឬ បិទមាត់បិទក ដែរ ។
- ផ្ទាល់មាត់ ផ្ទាល់មាត់និងមាត់ : និយាយផ្ទាល់មាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ទាល់ ផង) ។
- ផ្អែមមាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្អែម) ។
- ពុលមាត់ ដែលនិយាយបែកសាមិនឈប់មាត់ ឬដែលនិយាយច្រើនដល់បែកពពុះមាត់ : និយាយពុលមាត់, ស្ដីថាឲ្យពុលមាត់ (ព.ប្រ.) ។ ពេញមាត់, ស៊ប់មាត់, មិនញញើតមាត់ : ស្ដីថាពេញមាត់ ។
- ពេបមាត់ឲ្យ ឬ - ពេបមាត់ពេបក ពេបមាត់ឲ្យដោយរិះគន់ ឬដោយចំអកឡកឲ្យ ព្រោះមើលងាយ ។
- ភ្លាត់មាត់ ជ្រលួស ឬរបូតសម្ដីដោយភ្លាត់ភ្លាំង ឬក៏លាន់មាត់ដោយភ្លាត់ ។
- មូលមាត់គ្នា មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា ។
- យកមាត់យកពាក្យ ព្រមយកតាមពាក្យសម្ដី, ជឿស្ដាប់យកតាមពាក្យសម្ដី ។
- យន់មាត់ រួយមាត់ ឬនឿយមាត់ ព្រោះនិយាយច្រើនហួសកម្លាំង ។
- យឺតមាត់ ឬ - យឺតមាត់យឺតក ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ ។
- រត់មាត់ ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ (ហាក់ដូចគេរត់) : ទន្ទេញចាំរត់មាត់ (ព. ប្រ.) ។
- របូតមាត់ ចេញសម្ដីជ្រុលថាទៅដោយឥតបើគិត ដូចជារបូតពីមាត់ (ព. ប្រ.)។
- រពឹសមាត់ ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម (ព. ប្រ.) ។
- រមាស់មាត់ ឬ - រហ័សមាត់រហ័សក ឆាប់និយាយឆាប់ស្ដីមិនដំអក់ ឬដែលមានវាចារួសរាន់ទាន់ការ ។
- រឹងមាត់ ងាស់មាត់ ។
- រួយមាត់ នឿយមាត់ព្រោះនិយាយ ឬថាដដែលៗ ។
- រួសមាត់ ឬ - រួសមាត់រួសក រហ័សមាត់រួសរ៉ាវមិនឆ្មើងកន្ទ្រើង ។
- លាន់មាត់ លាន់ចេញវាចាដោយដំណើរប្លែកចិត្ត ។
- ល្មមមាត់ ដែលចេះតែល្មមនឹងមាត់ ចង់ថាអ្វីក៏ថាតាមចិត្តឥតមានគិតពីខុសត្រូវ : មនុស្សល្មមមាត់ ។ ល្មមមាត់ឈ្លានពាន ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
- វក់មាត់ បញ្ចេញវាចាប៉ប៉ាច់ប៉ប៉ោចឥតស្រាក, ថាមិនឈប់មាត់ ។
- ស៊ប់មាត់ ស្និទ្ធមាត់, មិនញញើតមាត់ ។
- សាបមាត់ ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ (ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ) ។
- ស៊ុនមាត់ ជ្រុលមាត់, ជ្រុលសម្ដី, លង់សម្ដី ។
- ស៊ាំមាត់ ថ្នឹកមាត់ ។
- ស្ងាត់មាត់ ស្ងាត់មិនមានសូរសម្ដី ។
- ស្ងៀមមាត់ នៅស្ងៀមមិនបញ្ចេញវាចា ។
- ស្លាប់ព្រោះមាត់ ព្រោះតែមាត់រឥលប៉ប្លូចក៏ខូចវិនាសដល់ស្លាប់ខ្លួន ដូចពួកត្រីកំភ្លាញលាញព្រោះតែមាត់កក្អិចដូចបាយពុះ មនុស្សគេជញ្ជាត់យកមកធ្វើជាអាហារ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : កំភ្លាញស្លាប់ព្រោះមាត់ គេជញ្ជាត់ អស់រលីង ពុំនោះដូចសត្វហ៊ីង និងកង្កែបបែបគ្នាដែរ ។
- ស្អុយមាត់ ធុំមាត់ស្អុយពីក្នុងមាត់ ។
- អស់ពីមាត់ ដែលនិយាយលះ, អស់អាថ៌សេចក្ដី : និយាយមិនអស់ពីមាត់ ។
- ឮមាត់ ឮសូរបញ្ចេញវាចា ។
- ឮមាត់ឮក ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច ។
- ឮមាត់ឮពាក្យ ឮសូរសម្ដីរិះគន់បន្ទោស ឬនិយាយដើម, ត្មះតិះដៀល ។ល។
-
រលោក
( គុ.គុនសព្ទ )
ដែលជ្រាយពពុលខ្លាំងដោយបៀមទឹក : ដីរលោក ។
- រលោករលាំ រលោកជោកជាំនៅយូរ ។
Headley's Khmer-English Dictionary Full Text Search
-
បៀម
( v )
[biem]
- detail »
to put or hold something in the mouth (compare ពាំ which is to hold something between the lips or teeth); to suck, absorb
Headley's Khmer-English Dictionary Subentry Full Text Search
-
ថ្នាំបៀម
[tnam biəm]
lozenge; quid of tobacco
-
បៀមគ្រាប់
[biəm kroap]
to have a bullet lodged in a wound
See:ពាំគ្រាប់ -
បៀមទឹក
[biəm tɨk]
to absorb water
-
បៀមពាក្យបៀមសំដី
[biəm piek biəm sɑmdəy]
to withhold information, keep a secret; to hold a grudge