Khmer Dictionary: កំបុត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំបុត
( គុ.គុនសព្ទ )
ដែលដាច់ចុង : ដៃកំបុត, មនុស្សកំបុតដៃ ។
-
កំបុតត្បូង
( ន.នាមសព្ទ )
ឈ្មោះខ្យល់មួយប្រភេទ ដែលបក់កួចឡើងជាមណ្ឌលវិលទៅ : ខ្យល់កំបុតត្បូង; បា. ហៅ មណ្ឌលវាត (ម័ន-ឌៈ-លៈ-វាត) ខ្យល់បក់មូល ឬ ប្រមូល ។
-
កំបុតច្រមុះ
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទក្នុងពួកត្រីឆ្កោក តែមាឌតូចជាង, ច្រមុះកំបុតខ្លីហៅ
- ត្រីកំបុតច្រមុះ ។
-
កំប៉េះ
( គុ.គុនសព្ទ, ន.នាមសព្ទ )
អ្វីៗ ដែលកំបុត; ទាល់, រាក់ ។ ច្រើននិយាយថា កំប៉េះគូទ, រាក់កំប៉េះ ។
-
ដ៏
( និ.និបាតសព្ទ )
ដែល, ដែលជា; ពាក្យជាវិសេសនៈ, មានសំឡេងខ្លីកំបុត សម្រាប់និយាយផ្សំនឹងគុណនាម ប្រើរៀងរបៀបត្រង់ខាងដើមគុណនាមដែលគួរប្រកបជាមួយផងបាន : ធម៌ដ៏បវរ, ទ្រព្យដ៏ប្រសើរ។ មិនប្រើជាវិសេសនៈចំពោះមនុស្សសត្វផងទេ កុំប្រើជា មនុស្សដ៏ស្រែ, ដ៏ចម្ការ; ត្រូវប្រើពាក្យថា : មនុស្សអ្នកស្រែ, អ្នកចម្ការ ។ល។
-
តុបៗ
( ឧ.ឧទានសព្ទ )
សូរដើរខ្លីៗ កំបុតៗ : សេះដើរតុបៗ ។
-
ត្រឹម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ : កំបុតត្រឹម, សម្ដីត្រឹម; ដាច់ត្រឹម, និយាយត្រឹម ។ ត្រឹមណា និ. ដល់ណា, ដរាបណា : ទៅត្រឹមណា ? ។ ត្រឹមណឹង ឬ ត្រឹមហ្នឹង និ. ដល់ហ្នឹង, ដរាបហ្នឹង : ណ្ហើយ, ត្រឹមណឹងចុះ ! ។ ត្រឹមណេះ ឬ ត្រឹមនេះ និ. ដល់ណេះឬដល់នេះ, ដរាបនេះ : ពីនោះមកត្រឹមនេះ ។ ត្រឹមណោះ ឬ ត្រឹមនោះ និ. ដល់ណោះ ឬ ដល់នោះ, ដរាបនោះ : ពីនេះទៅត្រឹមនោះ ។ ត្រឹមតែ និ. កំណត់តែ, ល្មមតែដល់ : បើមិនបានដល់ ១០ ត្រឹមតែ ៨ ក៏យកដែរ ។ ត្រឹមត្រង់ គុ. ឬ កិ. វិ. ដែលត្រឹមនិងត្រង់ឥតល្អៀង : សម្ដីត្រឹមត្រង់, ប្រព្រឹត្តត្រឹមត្រង់, និយាយត្រឹមត្រង់ ។ ត្រឹមធេង គុ. ឬ កិ. វិ. ស្មើធេង : កំបុតត្រឹមធេង; អស់ត្រឹមធេង ។ល។
-
ថ្ងុញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ត្រឹម :
- កំបុតថ្ងុញ គឺកំបុតត្រឹម (ប្រើជា ថ្ងុយ ក៏បាន) ។
-
គ្រឹប
( ឧ.ឧទានសព្ទ )
សូរឮខ្លាំងហើយណែនកំបុត : ដីស្រុតឮគ្រឹប, បាក់គ្រឹប ។
-
ផ្ដិល
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ដ ]
ធ្វើឲ្យដាច់, ឲ្យកំបុត, ឲ្យផុត លែងមានតទៅទៀត : ផ្ដិលបំផុតពូជ; កាប់ផ្ដិល (មើលក្នុងពាក្យ ផ្ដាច់ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
កំបុត
( adj )
[kɑmbot]
- detail »
to be broken, fractured; amputated, cut off, torn off; dismembered.
-
កំបុត
( adv )
[kɑmbot]
- detail »
abruptly, brusquely
Headley's Khmer-English Dictionary Subentry Full Text Search
-
កំបុតឆ្ងុយ
[kɑmbot cŋoy]
to be protruding (as a stump), left standing with the top cut off (of harvested crops, trees, etc.)
-
កំបុតជើង
[kɑmbot cəəŋ]
one-legged; legless
-
កំបុតដៃ
[kɑmbot day]
one-armed; armless
-
កំបុតត្រឹម
[kɑmbot trəm]
to be accurately / evenly broken or cut off
-
កំបុតថ្ងុយ
[kɑmbot tŋoy]
to be evenly / sharply cut off
-
ឆ្លើយកំបុត
[claəy kɑmbot]
to give a short / abrupt answer
-
ឈើកំបុត
[cʰəə kɑmbot]
tree with branches broken off
-
ផ្លូវកំបុត
[pləv kɑmbot]
dead-end road
-
សុខកំបុត
[sok kɑmbot]
to be brief, short (of a speech, thought); briefly