Khmer Dictionary: ឱភាស
Chuon Nath's Khmer-Khmer Dictionary
-
ឱភាស
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អវភាស “ភ្លឺច្បាស់; បំភ្លឺ; ពន្យល់”) បង្គាប់បញ្ជា, ត្រួតត្រា : ឧភាសលើ... ត្រួតត្រាលើ... ។
- ឱភាសមន្រ្តី មន្រ្តីរឿនហ្លួង ។
-
ឱភាស
( ន.នាមសព្ទ )
សរីរប្រទេសដំរីត្រង់ប្រជុំដើមស្មាឬគល់ស្មាទាំងពីរ : ឱភាសដំរី ។ (ពាក្យទំនើបថ្មីហៅ
- កន្លែងចិនយំ ព្រោះមានរឿងតំណាលថា មានចិនឆៅម្នាក់កំពុងដើរតាមផ្លូវ, ឃើញគេបរដំរី ក៏សុំគេជិះដោយសារផង, គេឲ្យជិះលើខ្នងដំរី មិនហ៊ានជិះ សុំជិះពីក្រោយខ្នងគេ, លុះដំរីវាដើរទៅ ត្រង់ប្រជុំគល់ស្មាដំរីនោះចេះតែខ្ពស់ទាបៗ លើកដាក់ៗ, ចិនឆៅក៏យកដៃទាំងពីរជ្រែងទប់ខ្លួន, ថែមទាំងដំរីកាន់តែដើរលឿនឡើងទៀត, ទ្រាំពុំបាន ក៏សុំអង្វរគេឲ្យឈប់ ខ្លួននឹងចុះ, គេមិនព្រមឈប់, ចិនឆៅនោះក៏យំ ស្រែកថា ងាប់ហើយ ! ងាប់ហើយ !...; ឱភាសដំរីក៏មានឈ្មោះថា កន្លែងចិនយំ រៀងមក) ។
-
ឱភាស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អវភាស) ពន្លឺ: ឱភាសព្រះអាទិត្យ ពន្លឺព្រះអាទិត្យ (ហៅ សុរិយោ-ភាស ក៏បាន); ឱភាសព្រះចន្រ្ទ ពន្លឺព្រះចន្រ្ទ (ហៅ ចន្ទោភាស ក៏បាន) ។ សេចក្ដីពន្យល់ឲ្យភ្លឺ, ការឲ្យន័យឬឲ្យទំនង, ការសម្តែងអាការកិរិយាឲ្យដឹងច្បាស់: ធ្វើឱភាសឲ្យយល់ការណ៍ ។
- ឱភាសនិមិត្ត ឬ--សញ្ញា (--សៈ--) គ្រឿងបំភ្លឺឲ្យយល់, ការឲ្យន័យបំភ្លឺឲ្យយល់ : ធ្វើឱភាសនិមិត្ត ។
Headley's Khmer-English Dictionary
-
ឱភាស
( n )
[ʔaopʰieh]
light, ray, radiance, brightness; enlightenment, education.
-
ឱភាស
( adj )
[ʔaopʰieh]
to be bright
-
ឱភាស
( n )
[ʔaopʰieh]
explanation, clarification (by explaining); demonstration
-
ឱភាស
( v )
[ʔaopʰieh]
to order, command, control, supervise
-
ឱភាស
( adj )
[ʔaopʰieh]
to be general, not specific
-
ឱភាស
( n )
[ʔaopʰieh]
area of an elephant's body around the shoulders
Reference: ឱភាសដំរី