Khmer Dictionary: ឫទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
ឫទ្ធ
( គុ.គុនសព្ទ )
[រឹត ឬរឹត-ធៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥទ្ធ) ដែលរឹងប៉ឹង, ខ្លាំង, ក្លាខ្លាំង, ក្លាហាន; មាំទាំ, មាំមួន; ដែលលូតលាស់, ដុះដាល, ចម្រើន; ដែលសម្រេច, កើតការ; ដែលសម្បើម; រុងរឿង;... ។ បើប្រើជាបទសមាស រៀងពីខាងដើម (អ. ថ. រឹត-ធៈ), រៀងពីខាងចុង (អ. ថ. រឹត) : ឫទ្ធតេជះ តេជះក្លាខ្លាំង ។ ឫទ្ធពល ឬ ពលឫទ្ធ កម្លាំងរឹងប៉ឹងឬដែលមានកម្លាំងរឹងប៉ឹង ។ល។
Headley's Khmer-English Dictionary
-
ឫទ្ធ
( adj )
[rɨt, rɨttʰeaʔ-]
to be glorious; courageous, strong, powerful, flourishing
-
ឫទ្ធា
( n )
[rɨttʰie]
strength (of a person); power, authority; boldness; development (originally plural of ឫទ្ធ )
-
ឫទ្ធិ
( n )
[rɨt, rɨttʰiʔ-]
success, achievement, attainment; power, authority, influence; potency; psychic power, magical power; uncommonness; greatness; heroism; prosperity, state of development.
-
ឫទ្ធិ
( adj )
[rɨt, rɨttʰiʔ-]
to be mighty, powerful